ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូសាច់ថ្លៃ ខឹងប្អូនថ្លៃ មិនឲ្យតម្លៃខ្លួន ក៏យកដបសាំងមកដុតលើប្អូនថ្លៃ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់ និង​ប្រជា​ការពារ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​ដប​សាំង​ទៅ​ដុត​លើ​ប្អូនថ្លៃ​របស់​ខ្លួន ដោយសារ​កំហឹង​ខឹង​ប្អូនថ្លៃ​មិន​ឲ្យ​តម្លៃ​ខ្លួន ។ ហេតុ​ការ​ណ៌​នេះ បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៥…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់ និង​ប្រជា​ការពារ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​ដប​សាំង​ទៅ​ដុត​លើ​ប្អូនថ្លៃ​របស់​ខ្លួន ដោយសារ​កំហឹង​ខឹង​ប្អូនថ្លៃ​មិន​ឲ្យ​តម្លៃ​ខ្លួន ។

ហេតុ​ការ​ណ៌​នេះ បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​២០​នាទី ចំណុច​មុខ​ផ្ទះ ជន​រង​គ្រោះ ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

នគរបាល​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ធី សំ​អូន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ជាងឈើ ។

ជនសង្ស័យ​ឈ្មោះ ស្រេង ឃុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រមទាំង​បងប្អូន​កំពុង​តែ​ឈរ​និយាយ​គ្នា​លេង​នៅ​មុខ​ផ្ទះ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ដែល​ត្រូវជា​ពូ​សាច់ថ្លៃ ដែល​នៅផ្ទះ​ជិត​គ្នា​បាន​ដើរមក​ដោយ​មាន​កាន់​ដប​សាំង​នៅ​នឹង​ដៃ​ផង បាន​និយាយ​ថា ជន​រង​គ្រោះ និង​បងប្អូន​មិន​ដែល​អោយ​តម្លៃ​ខ្លួន​ទេ និង​បាន​និយាយ​គំរាម​រក​ដុត​ស​ម្លា​.​ប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ទៀត​ផង ទើប​បណ្តាល​អោយ​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​ជនសង្ស័យ​យក​ដប​សាំង​ដែល​កាន់​នៅ​ដៃ​ចាក់​ជះ​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ​រួច​យក​ដែកកេះ​ដុត បណ្តាល​អោយ​ឆាបឆេះរ​លាកខ្លួន​ជន​រង​គ្រោះ​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង និង​ខ្ទាត​សាំង​ចំ​ត្របកភ្នែក​កូន​តូច​របស់​ជន​រង​គ្រោះ​ផង​ដែរ ។

ភ្លាម​នោះ​មេ​ភូមិ និង​ប្រជា​ការពារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ