ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចុង​ក្រោយ​ពាក់ព័ន្ធ iPhone7

7 ឆ្នាំ មុន

ព័ត៌មាន​ច​ចាម​រ៉ា​ម​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់ iPhone រំជួលចិត្ត​នោះ គឺ​ការ​ប្រើប្រាស់​ស៊ី​មកា​ត​ពីរ (Dual Sim) លើ iPhone 7 ដោយ​បង្ហាញ​ពី​កំណែប្រែ​កាន់តែ​ទាន់សម័យ និង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដ​ដៃ​ផ្សេង​ទៀត ។

ព័ត៌មាន​ច​ចាម​រ៉ា​ម​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់ iPhone រំជួលចិត្ត​នោះ គឺ​ការ​ប្រើប្រាស់​ស៊ី​មកា​ត​ពីរ (Dual Sim) លើ iPhone 7 ដោយ​បង្ហាញ​ពី​កំណែប្រែ​កាន់តែ​ទាន់សម័យ និង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដ​ដៃ​ផ្សេង​ទៀត ។ ជាមួយ​គ្នា​នេះ​ដែរ iPhone 7 នៅ​តែ​រក្សា​រន្ធ​កាស (Headphone Jack) ដដែល​ផ្ទុយ​ស្រឡះ​ពី​ព័ត៌មាន​ធ្លាប់​លើក​ឡើង​ថា iPhone ជំនាន់​ទី​៧​នេះ មិន​មាន​រន្ធ​កាស​នោះ​ទេ ។

ការ​ប្រើប្រាស់​ស៊ី​មកា​ត​ពីរ​នឹង​ប្រែ​រូបរាង​របស់​ផលិតផល​ក្រុមហ៊ុន Apple ពោល​គឺ​បន្ថែម​ប្រព័ន្ធ​ទាក់ទង​លើ​ទូរស័ព្ទ​តែ​មួយ​។ មក​ទល់​ពេល​នេះ​លក្ខណៈ​ពិសេស​របស់ iPhone 7 កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អតិថិជន សហគ្រិន និង​បណ្តាល​ក្រុមហ៊ុន​អ្នក​ចែកចាយ​ផលិតផល​បន្ត ខណៈ​ទូរស័ព្ទ​ស៊េរី​ក្រោយ​របស់ Apple នេះ​នឹង​បង្ហាញ​វត្ត​មាន​នៅ​​ខែកញ្ញា​២០១៦ ។

អ្នកវិភាគ​បច្ចេកវិទ្យា​សន្និដ្ឋាន​ថា iPhone 7 និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Apple នៅ​តែ​ឈរ​ចំណាត់ថ្នាក់​ទី​១​ក្នុង​លោក​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា ៕