ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ស៊ីម​បា​វ៉េ ត្រូវ​បាន​ព្រានព្រៃបា.ញ់​ចំ​ក្បាល

7 ឆ្នាំ មុន

ដំរី​១​ក្បាល​នៅ​ប្រទេស​ស៊ី​ម​បា​វ៉េ បាន​ទទួល​ការ​ព្យាបាល​ពី​ក្រុម​អ្នក​អភិរក្ស​បន្ទាប់​ពី​វា​ត្រូវ​ព្រានព្រៃ​បា.ញ់​ចំ​ក្បាល​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ដំរី​នោះ​ប្រទះ​ឃើញ​ដោយ​បសុពេទ្យ​នៅ​ក្នុង​សួន ។ វា​នៅ​តែ​រស់រាន​មានជីវិត

ដំរី​១​ក្បាល​នៅ​ប្រទេស​ស៊ី​ម​បា​វ៉េ បាន​ទទួល​ការ​ព្យាបាល​ពី​ក្រុម​អ្នក​អភិរក្ស​បន្ទាប់​ពី​វា​ត្រូវ​ព្រានព្រៃ​បាញ់​ចំ​ក្បាល​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ដំរី​នោះ​ប្រទះ​ឃើញ​ដោយ​បសុពេទ្យ​នៅ​ក្នុង​សួន ។ វា​នៅ​តែ​រស់រាន​មានជីវិត ទោះបីជា​មាន​គ្រាប់កាំភ្លើង​បាញ់​ចំ​កណ្តាល​ក្បាល​ក៏​ដោយ​។ ដំរី​នោះ​មានឈ្មោះ​ថា «​អា​សង្ហា​» ។
វេជ្ជបណ្ឌិត​លោកស្រី​លី​សា ម៉ា​រ៉ា​ប៊ី​នី ប្រាប់ BBC ថា «​អា​សង្ហា​» ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ថត​កាំរស្មី​អុ​ិ​ច និង​បាន​យក​ក្បាល​គ្រាប់កាំភ្លើង​ចេញ​ដោយ​សុវត្ថិភាព​។

«​អា​សង្ហា​» ប្រហែលជា​មាន​អាយុ​២៥​ឆ្នាំ ហើយ​វា​ទាមទារ​ឱ្យ​មានការ​ព្យាបាល​បន្ថែម​ទៀត​ដើម្បី​ធានា​ថា​វា​អាច​រស់នៅ​បាន​យូរអង្វែង​។

បើសិនជា​គ្រាប់កាំភ្លើង​រំកិល​ចុះ​ក្រោម​តែ​ប៉ុន្មាន​សង្ទីម៉ែត្រ​ប៉ុណ្ណោះ​វា​នឹង​ចូល​ក្នុង​ខួរក្បាល​របស់​អា​សង្ហា​តែ​ម្តង ខណៈ​ស្មា​របស់​វា​ក៏​រង​របួស​ដែរ ៕