«Mirror» របស់អង់គ្លេស កាលពីពេលថ្មីៗកន្លងមកផ្សាយថា យុវជន Shane Burke អាយុ១៩ឆ្នាំ រស់នៅក្រុងម៉េនឆេស្ទ័រ ចក្រភពអង់គ្លេស រស់នៅជាមួយឪពុកម្តាយចិញ្ចឹម តាំងពីអាយុ៥ឆ្នាំ ។ Shane Burke បានដឹងតម្រុយថា ម្តាយរបស់គេ គឺអ្នកស្រី Rose Bestall អាយុ៣៥ឆ្នាំ ហើយក៏ព្យាយាមទាក់ទងតាមហ្វេសប៊ុក។ Shane Burke រៀបរាប់ថា រូបគេគឺជាកូនប្រុសរបស់ស្ត្រីជាម្តាយជាមួយអតីតគូស្នេហ៍លោកJohn Smith ។ គូស្នេហ៍នេះមានកូនដោយមិនបានតាំងចិត្ត ខណៈអ្នកស្រី Rose Bestall អាយុ១៥ឆ្នាំ ។
នៅពេលជួបគ្នាអ្នកស្រី Rose Bestall និង Shane Burke អោបគ្នាទាំងទឹកភ្នែក ព្រោះមិនធ្លាប់ជួបគ្នារយៈពេល១៣ឆ្នាំមកហើយ ។ អ្នកស្រី Rose Bestall បានរៀបការជាមួយលោក Darrell អាយុ៣៣ឆ្នាំ និងមានកូន៤នាក់ ។
ក្រោយពេលជួបគ្នាបាន៣សប្តាហ៍ Shane Burke បានផ្លាស់ទៅរស់នៅជាមួយអ្នកស្រី Rose Bestall ក្នុងទីក្រុងអិុចហ្វត ខណ្ឌសឺរ៉េ ។ ដោយទើបបានជួបគ្នាក្រោយបែកគ្នាជាច្រើនឆ្នាំ ម្តាយនិងកូនតែងតែដើរកម្សាន្តជាមួយគ្នាជាញឹកញាប់ ។ ម្តាយ និងកូនប្រុសនេះមានគម្លាតអាយុនឹងគ្នាតែ១៥ឆ្នាំប៉ុណ្ណោះ ។ នៅខែមករា ២០១៦ លោក Shane Burke ស្រាប់តែសារភាពស្រលាញ់អ្នកស្រីជាម្តាយ ។ Shane Burke និយាយថា គេមិនគិតថា អ្នកស្រី Rose Bestall ជាម្តាយទេ ព្រោះគេលង់ស្នេហ៍ ។ ឮសម្តីរបស់កូនប្រុសបែបនេះ អ្នកស្រីជាម្តាយភ្ញាក់ផ្អើល និងភ័យ ក៏ប្រាប់លោក Darrell ជាប្តីឱ្យជួយសម្រួលស្ថានការណ៍ ។
លោកស្រី Rose Bestall ចង់ឱ្យ Shane Burke ដឹងពីលក្ខណៈសម្ព័ន្ធភាពរបស់ពួកគេ គឺជាម្តាយនិងកូនមិនមែនជាស្នេហាទេ ។ អ្នកស្រីជាម្តាយព្យាយាមពន្យល់កូនប្រុសថា «យើងបានបែកគ្នាអស់រយៈពេលយូរមកហើយ យើងទាំងពីរជាម្តាយ និងកូន មិនមានមនោសញ្ចេតនាលក្ខណៈជាស្នេហាទេ» ។
Shane Burke គិតថា ខ្លួនមានជំងឺផ្លូវចិត្ត ដូច្នេះហើយទើបកើតចិត្តស្រលាញ់ម្តាយ ដោយកម្លាំងទំនាញផ្នែកផ្លូវភេទ ។ ដោយសារបែបនោះហើយ ទើបអារម្មណ៍គេច្របូកច្របល់ទៅលើបញ្ហាស្នេហា ជាជាងក្នុងលក្ខណៈជាម្តាយ និងកូន ។
បច្ចុប្បន្ន Shane Burk កំពុងព្យាយាមរម្ងាប់អារម្មណ៍របស់ខ្លួន ឱ្យមានលក្ខណៈប្រក្រតី កុំឱ្យលង់ចិត្តស្រលាញ់ម្តាយរបស់ខ្លួនទៀត ៕
ចែករំលែកព័តមាននេះ