ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​គ្រឿងញៀ.ន​ចាប់​មិន​អស់ ស្រុក​គីរីវង់​នៅ​មាន​​ដំណាំ​កញ្ឆា​​​ផង​ដែរ

2 ឆ្នាំ មុន
  • តាកែវ

​​ខេត្តតាកែវ ៖ តើ​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯ​ភាព​ខេត្ត មាន​ដែល​គិត​ពី​ចំណាត់ការ​ក្តៅ​ដាក់​ទៅ​ឲ្យ​មន្ត្រី​មូលដ្ឋាន​អនុវត្ត​វិធានការណ៍​ទប់ស្កាត់​បទល្មើស​នានា ក៏ដូចជា​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផ្នែក​ខ្លះ​នៃ​ច្បាប់​ដែរ​ឬទេ? ខណៈ​ដែល​បទល្មើស​គ្រឿងញៀន​បង្ក្រាប​មិន​លស់​ថ្ងៃ…

​​ខេត្តតាកែវ ៖ តើ​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯ​ភាព​ខេត្ត មាន​ដែល​គិត​ពី​ចំណាត់ការ​ក្តៅ​ដាក់​ទៅ​ឲ្យ​មន្ត្រី​មូលដ្ឋាន​អនុវត្ត​វិធានការណ៍​ទប់ស្កាត់​បទល្មើស​នានា ក៏ដូចជា​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផ្នែក​ខ្លះ​នៃ​ច្បាប់​ដែរ​ឬទេ? ខណៈ​ដែល​បទល្មើស​គ្រឿងញៀន​បង្ក្រាប​មិន​លស់​ថ្ងៃ ល្បែង​ភ្នាល់​តាម​អន​ឡា​ញកើ​ត​មានសឹង​គ្រប់​ភូមិ​គ្រប់​ស្រុក​ទៅ​ហើ​យ​ ។

លើស​ពី​បទ​ល្មើស​​គ្រឿងញៀន​ដែល​ចាប់​មិនល្មើស​ក្នុង​មូលដ្ឋាន ពលរដ្ឋ​ជា​ច្រើន​ក្នុង​ខេត្តតាកែវ​បាន​លើកឡើង​ថា ដំណាំ​កញ្ឆា​នៅ​ស្រុក​គិរីវង់​ក៏​នៅតែ​ជា​ជំងឺមហារីក​រ៉ាំរ៉ៃ​ មិន​អាច​ព្យាបាល​បំបាត់​បាន​ដដែល​ជាច្រើន​ឆ្នាំ​មក​ហើ​យ បើ​ទោះជា​កន្លងមក ប៉ូលិស​ និង​កម្លាំង​កងរាជអាវុធហត្ថ​ធ្លាប់​ឡើងភ្នំ​កាប់​បំផ្លាញ​ជាបន្តបន្ទាប់​យ៉ាងណាក៏ដោយ​ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​នៅ​ស្រុក​គីរីវង់បាន​ឲ្យដឹង​ថា អ្នក​ដែល​ដាំដំណាំ​កញ្ឆា​បាន​នៅ​លើ​ខ្នងភ្នំ​នៅ​មូលដ្ឋាន​ស្រុក​គីរីវង់​ មិនមែន​គ្រប់គ្នា​ចេះតែ​ដាំ​បាន​នោះ​ទេ​ គឺ​ដាំ​បានតែ​អ្នក​មាន​ខ្សែ​ក្រ​ឡុះ​ប៉ុណ្ណោះ ចឹង​ហើយ​បាន​ជា​បង្ក្រាប​មិន​ចេះ​អស់​។ ទាំងនេះ សឲ្យឃើញថា លោក អ៊ូច ភា អភិបាលខេត្ត​កែវ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាត់​វិធានការណ៍​ទប់ស្កាត់​ការ​ដាំដុះ​ដំណាំ​កញ្ឆា​នៅ​ស្រុក​គីរីវង់ ដែល​មាន​រាប់​ឆ្នាំ រាប់​ខែ​មក​ហើយនោះបានឡើយ ​។

​ជុំវិញ​ករណី​ខាងលើ​ លោក​យុគ​ សា​រ៉ាត់ ​អធិការ​នគរបាល​ស្រុក​គីរីវង់​បាន​អោយ​ដឹង​ថា ​ដំណាំ​កញ្ឆាពិត​​ជា​បង្ក្រាប​មិនទាន់​អស់​ទេ ​នៅ​សេសសល់​ប្រហែល៣០ភាគរយ​ទៀត​ ព្រោះ​អ្នក​ដាំ​បាន​នាំគ្នា​ទៅ​ដាំ​នៅ​ខេត្ត​ផ្សេង​អស់​មួយចំនួន​ហើយ​ ។

អត្ថបទសរសេរ ដោយ