ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័ក​ចាក់​របួសធ្ងន់

7 ឆ្នាំ មុន

«Mirror» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​អាន់​តូ​នី ណេ​តូ អាយុ​៤៦​ឆ្នាំ បាន​ខាំ​មុខ ហែក​អាវ និង​ចាក់​ប្រពន្ធ​ដោយ​កាំបិត ព្រោះ​ខឹង​បដិសេធ​មិន​ព្រម​រួមរ័ក ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់​ខូ​ល​លី​ហើ​រ៍

«Mirror» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​អាន់​តូ​នី ណេ​តូ អាយុ​៤៦​ឆ្នាំ បាន​ខាំ​មុខ ហែក​អាវ និង​ចាក់​ប្រពន្ធ​ដោយ​កាំបិត ព្រោះ​ខឹង​បដិសេធ​មិន​ព្រម​រួមរ័ក ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់​ខូ​ល​លី​ហើ​រ៍ ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ។

ប៉ូលិស​មិន​អាច​ចូល​ទៅ​ផ្ទះ​កើតហេតុ​បាន​ទេ ដូច្នេះ​ហើយ​បាន​ទម្លាយ​ទ្វារ​ចូល ។ នៅ​ក្នុងផ្ទះ​នោះ​ប៉ូលិស​ឃើញ​នារី​អាយុ​២៦​ឆ្នាំ ដេក​ដួល​ទាំង​ឈាម​ដាប​ខ្លួន​នៅ​កាំជណ្តើរ ខណៈ​កូន​២​នាក់ អាយុ​៣​ឆ្នាំ និង​៤​ឆ្នាំ នៅ​ក្បែរ​នោះ ។ ចំណែក​ជនល្មើស​បាន​គេចខ្លួន​បាត់ ។

សមត្ថកិច្ច​ប្រទះ​ឃើញ​ក្មេង​អាយុ​១​ឆ្នាំ​ម្នាក់​ទៀត ដេក​ក្នុង​អង្រឹង​នៅ​បន្ទប់​គេង ដោយ​មាន​ឈាម​ប្រឡាក់​ពេញ​មុខ ព្រោះ​ការ​វាយប្រហារ​នោះ​កើតឡើង​ក្នុង​បន្ទប់​គេង ។ នៅ​បរិវេណ​កើតហេតុ ប៉ូលិស​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ខណៈ​ពេល​វេជ្ជបណ្ឌិត​បញ្ជាក់​ថា នាង​ត្រូវ​គេ​ចាក់​រហូត​ធ្លាយ​ពោះវៀន និង​សួត​ចុះ​ខ្សោយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​ជាង​១​ខែ ។

ក្រោយមក​ជនល្មើស​អាន់​តូ​នី ណេ​តូ ត្រូវ​ចាប់ខ្លួន​ពី​បទ​បំផ្លិចបំផ្លាញ​រាង​កាយ និង​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ ។ តុលាការ​សម្រេច​ឱ្យ​ជន​នោះ​ជាប់គុក​រយៈពេល​១២​ឆ្នាំ ។

នារី​រង​គ្រោះ​បាន​ហៅ​ណេ​តូ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច និង​តុបតែង​ដើម​គ្រី​ស្មាស​ជាមួយ​គ្នា ។ នៅ​រាត្រី​នោះ​ណេ​តូ ខឹង ព្រោះ​នាង​មិន​ព្រម​រួមរ័ក ដូច្នេះ​ហើយ​ទើប​គេ​ចាក់​នាង​តែ​ម្តង ៕