ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​នៅតែ​បន្ត​ត្រឡប់​ពី​​ថៃក្នុង១ថ្ងៃ​ៗមិន​តិច​ជាង​២០០នាក់​ទេ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​៖​ ពលករ​ខ្មែរ​នៅតែ​បន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ ដោយក្នុងមួយ​ថ្ងៃ​ៗមិន​តិច​ជាង២០០នាក់​ទេ គិតនៅ​ថ្ងៃទី០៤ ​មករា ឆ្នាំ២០២២ នេះ ស្ថិតតាម​​ច្រក​អូរបី​ជាន់ ស្រុក​អូរជ្រៅ​ ។…

ខេត្ត​បន្ទាយមានជ័យ​៖​ ពលករ​ខ្មែរ​នៅតែ​បន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ ដោយក្នុងមួយ​ថ្ងៃ​ៗមិន​តិច​ជាង២០០នាក់​ទេ គិតនៅ​ថ្ងៃទី០៤ ​មករា ឆ្នាំ២០២២ នេះ ស្ថិតតាម​​ច្រក​អូរបី​ជាន់ ស្រុក​អូរជ្រៅ​ ។

លោក​វរ​សេនីយ៍​ទោ ម៉ាន់ ធី អធិការរង​នគរបាល​ស្រុក​អូរជ្រៅ​ និង​ជា​ក្រុមការងារ​ទទួល​ពលករ​ខ្មែរ​ច្រក​អូរបីជាន់​បាន​ប្រាប់ឱ្យ​ដឹង​ថា​ ពលករ​ខ្មែរ​នៅតែ​បន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​អូរបីជាន់​ស្រុក​អូរជ្រៅ ​មាន​ចំនួន២៥៥នាក់ (ស្រី​១២៨​នាក់) កុមារ​ចំនួន៤២នាក់ (​ស្រី២២នាក់) ហើយ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ.១៩មាន​ចំនួន១នាក់ផងដែរ ​។

លោក​បាន​បញ្ជាក់ទៀត​ថា​ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ចំនួន២៥៥នាក់​នេះ គឺមាន​ឯកសារ​ចាក់​វ៉ាក់​សាំង​ដូ​សទី២ មាន​ចំនួន២៣៣នាក់​ (ស្រី១១៥នាក់) ហើយ​បាន​អោយ​ពួកគាត់អាច​ត្រឡប់​ទៅ​ផ្ទះវិញបាន ។ ​ដោយឡែក​ ពលករ​​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​សទី១ និង​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ ត្រូវ​​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័​ក​រយៈពេល១៤ថ្ងៃសិន ​។

លោក​វរៈ​សេនីយ៍​ទោ​បញ្ជាក់​ថា ​ចំពោះ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទស​ថៃ​ចូល​មក​កម្ពុជា​វិញ​ តាម​ច្រក​អូរបីជាន់​ ស្រុក​អូរជ្រៅ ក្រុមការងារ​ដែលទទួល​ពលករ​ទាំងនោះ បាន​ធ្វើការ​ណែ​អប់រំ​បញ្ឈប់​សកម្មភាព​ចាញ់បោក​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុ​ស​ច្បាប់​នៅ​ប្រទេស​ថៃ​ទៀតទៅ ។

អត្ថបទសរសេរ ដោយ