ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជះ​ទឹក​អាស៊ីត​ដាក់​គូស្នេហ៍​ខឹង​បដិសេធ​រៀប​ការ

7 ឆ្នាំ មុន

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Momel Mai ជនជាតិ​ប៉ា​គី​ស្ថាន បាន​ជះ​ទឹក​អាស៊ីត​ដាក់​បុរស​ម្នាក់​ដែល​បដិសេធ​រៀប​ការ​ជាមួយ​នាង ។

សមត្ថកិច្ច​បញ្ជាក់​ថា នាង Momel Mai ស្រឡាញ់​គ្នា​ជាមួយ​លោក

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Momel Mai ជនជាតិ​ប៉ា​គី​ស្ថាន បាន​ជះ​ទឹក​អាស៊ីត​ដាក់​បុរស​ម្នាក់​ដែល​បដិសេធ​រៀប​ការ​ជាមួយ​នាង ។

សមត្ថកិច្ច​បញ្ជាក់​ថា នាង Momel  Mai ស្រឡាញ់​គ្នា​ជាមួយ​លោក  Sadaqat Ali រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​ខឹង​ខ្លាំង​ពេល​គេ​បដិសេធ​រៀប​ការ​ជាមួយ​នាង ។ នាង Mai ជះ​ទឹក​អាស៊ីត​ដាក់  Ali នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ២០១៦ ខណៈ​គេ​កំពុង​ងូតទឹក ប៉ុន្តែ​នាង​អះអាង​ថា ដើម្បី​ការពារ​ខ្លួន ក្រោយ​ពី​ត្រូវ​គេ​វាយ​ធ្វើបាប​។ លោក Ali កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Multan ដោយ​រង​របួស​រលាក​ស្បែក​ប្រហែល​៥០% ។ ពេល​នាង​Mai ជះ​ទឹក​អាស៊ីត​នោះ  Ali បែរខ្នង​ទាន់​ទើប​មិន​ប៉ះ​ចំ​ផ្ទៃមុខ ។

ប៉ូលិស​ឱ្យ​ដឹង​ថា ទាំង​លោក Ali និង Mai សុទ្ធតែ​មាន​ប្រពន្ធ និង​ប្តី​រៀងខ្លួន ប៉ុន្តែ​ពួក​គេ​លួច​សេពគប់​គ្នា​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ នាង Mai ចង់​លែងលះ​ប្តី និង​ទៅ​រៀប​ការ​ជាមួយ​លោក Ali វិញ ទើប​កើតរឿង​នោះ​ឡើង ។

នៅ​ប៉ា​គី​ស្ថាន ករណី​ជះ​ទឹក​អាស៊ីត​ក្នុង​មួយ​ឆ្នាំ​កើត​ឡើងជា​ច្រើន​លើក ប៉ុន្តែ​ជន​រង​គ្រោះជា​បុរស​មិនសូវ​មាន​ទេ គឺ​អ្នក​រង​គ្រោះ​ប្រហែល​៨០%​ជា​ស្ត្រី ៕