ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យ​​សង្វេគ​! ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ស្លា.ប់​ក្នុង​បន្ទប់​​ជួល​​​​រហូតធុំក្លិន​ស្អុយ​ ទើប​អ្នក​ជិតខាង​ដឹង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ពិតជា​គួរ​ឱ្យ​ស​ង្វេគ​​បំផុត ​ខណៈ​ដែល​បុរស​​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​តែ​

រាជធានី​ភ្នំពេញ ​៖ ​ពិតជា​គួរ​ឱ្យ​ស​ង្វេគ​​បំផុត ​ខណៈ​ដែល​បុរស​​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​តែ​ម្នាក់ឯង ​គ្មាន​ប្រពន្ធ​កូន ​ឬ​សាច់ញាតិ​ណា​ម្នាក់​ស្នាក់​នៅ​ជាមួយ​គ្រាន់​បានជា​​គ្នា​នោះ​ទេ ។ ​ដោយឡែក​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាត់​មិនឃើញ​​បុរសរងគ្រោះ​​សោះ ហើយ​អ្នក​ជិតខាង​ក៏​ពុំ​បានដឹង​ថា​ ​បុរសរងគ្រោះ​មានរឿង​អ្វី​នោះ​ទេ ។ ​ក្រោយមក​បាន​ធុំ​ក្លិនស្អុយ​អាសោចិ៍​ចេញពី​ក្នុង​បន្ទប់​ដែល​​បុរសរងគ្រោះ​​ស្នាក់​នៅ ក៏​នាំ​គ្នា​បើកទ្វារ​មើល​ ស្រាប់តែ​ឃើញ​​បុរសរងគ្រោះ​ដេក​ស្លា.ប់មាន​សភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ​ ​ពុំ​ទាន់​ដឹង​ថា ​បុរសរងគ្រោះ​ស្លា.ប់​ដោយសារ​ខ្យល់គរ ឬករណី​អ្វីផ្សេង​​ឡើយ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៣C ជាន់​ទី​១​ ​ស្ថិត​ក្នុង​​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​​ពុំបាន​​ស្គាល់ឈ្មោះ​បុរស​​រងគ្រោះ​ខាងលើ​នោះ​ទេ ព្រោះ​​បុរសរងគ្រោះ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​ ពុំ​​ឃើញ​មាន​​សាច់ញាតិ ឬ​​ប្រពន្ធ​កូន​ស្នាក់​នៅ​ជាមួយ​ឡើយ ដោយ​ពុំ​ដឹង​ថា​ ​បុរសរងគ្រោះ​មាន​ប្រពន្ធ​កូន​នឹង​គេ​ ឬ​អត់​ឡើយ​។ ប៉ុន្តែ​កន្លង​មក​ អ្នក​ជិតខាង​ទាំងអស់​តែងតែ​ហៅ​បុរសរងគ្រោះ​ថា​«​តា​ម៉ូតូឌុប​ៗ» រហូត​មក ហើយ​អ្នក​ដែល​គ្មាន​ម៉ូតូ​ជិះ ពេល​ត្រូវការ​ទៅ​ណា​មកណា គឺ​គេ​តែងតែ​ហៅ​​បុរសរងគ្រោះ​​ឲ្យ​ឌុ​ប​ទៅ​នេះ​ទៅ​នោះ​ជា​បន្តបន្ទាប់​។

​តាមប្រភព​ដដែល​បាន​រៀបរាប់​ប្រាប់​​បន្ត​​ថា កន្លង​មក ​ជា​រៀងរាល់ថ្ងៃ គេ​​តែងតែ​ឃើញ​បុរស​រង​គ្រោះ​ក្រោក​ពី​ព្រឹក​ចេញ​ទៅ​រត់​ម៉ូតូឌុប​ រហូត​ដល់​ល្ងាច​ទើប​វិល​ត្រឡប់​​មក​ផ្ទះ​ជួល​វិញ ​។ ​ប៉ុន្តែ​រយៈពេល​ប្រហែល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ ស្រាប់តែ​បាត់​មិន​ឃើ​ញ​​បុរសរងគ្រោះ​សោះ តែ​ពុំ​មាន​នរណា​បាន​ចាប់អារម្មណ៍​ថា​ ​បុរសរងគ្រោះស្លាប់​បែបនេះ​​នោះ​ទេ ស្មានថា​​បុរសរងគ្រោះ​​រវល់​ទៅ​ណា​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​​ថា លុះដល់​ថ្ងៃ​កើតហេតុ​ ពួកគាត់​ក៏​បានធុំ​​ក្លិនស្អុយ​ចេញពី​ក្នុង​បន្ទប់​របស់បុរសរងគ្រោះ​ ទើប​អ្នក​ជិតខាង​ក៏​នាំ​គ្នា​បើកទ្វារ​មើល ​ស្រាប់តែ​ប្រទះ​ឃើញ​​បុរសរងគ្រោះ​ដេក​ស្លា.ប់​​រហូត​មានសភាព​​ហើម​ស្អុយ​បាត់​ទៅ​ហើយ​ ។ ​ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និង​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​​កោសល្យវិច័្ចយ​ ដើម្បី​​ឱ្យ​ដឹង​ថា ​បុរស​រងគ្រោះ​រូប​នេះ​ស្លា.ប់​ដោយសារ​តែ​អ្វី​ឱ្យ​​ពិតប្រាកដ ព្រមទាំង​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ឱ្យមក​ទទួលយក​ស.ពទៅ​​ធ្វើបុណ្យ​តាម​​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ