ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បើក​ធ្លាក់ប្រឡាយក្រឡាប់ជាច្រើន​ត្រឡប់​ទាំង​កណ្តាល​យប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖ ​​មនុស្ស​២នាក់​បានរងរបួសធ្ងន់ធ្ងរ​ក្នុងហេតុការណ៍ក្រឡាប់​រថយន្ត​ធ្លាក់​ប្រឡាយ ​កើតឡើងកាល​ពីវេលា​ម៉ោង១០យប់​​ថ្ងៃទី០៣ ​មករា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​ប្រឡាយ​ស្ទឹងសែន ក្នុង​ភូមិ​តាគង់ ឃុំ​ណាំ​តា​វ ស្រុក​ព្រៈ​នេត្រ​។…

ខេត្តបន្ទាយមានជ័យ​ ៖ ​​មនុស្ស​២នាក់​បានរងរបួសធ្ងន់ធ្ងរ​ក្នុងហេតុការណ៍ក្រឡាប់​រថយន្ត​ធ្លាក់​ប្រឡាយ ​កើតឡើងកាល​ពីវេលា​ម៉ោង១០យប់​​ថ្ងៃទី០៣ ​មករា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​ប្រឡាយ​ស្ទឹងសែន ក្នុង​ភូមិ​តាគង់ ឃុំ​ណាំ​តា​វ ស្រុក​ព្រៈ​នេត្រ​។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ​ទាំង២នាក់ ​ត្រូវបានគេស្គាល់ ម្នាក់​ឈ្មោះ នឿម ដំ ភេទប្រុស​ អាយុ២០ឆ្នាំ (ជាអ្នកបើកបរ និង​និងម្នាក់ទៀត​ឈ្មោះ នឿម និ​ត ភេទ​ស្រី អាយុ៣៧ឆ្នាំ​ ដែល​រស់នៅ​ភូមិ​ស្មាច់ ឃុំ​ទឹក​ជោ ស្រុក​ព្រៈ​នេត្រ​ព្រៈ​។

មន្ត្រី​នគរបាល​ចរា​ចរណ៍​ស្រុក​ភ្នំស្រុក​បាន​អោយ​ដឹង​ថា​ នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ​​ឈ្មោះ នឿម ដំ បាន​បើកបរ​រថ​យន្ត​ម៉ាក់​វី​កូ​ពណ៌​ស្ករ​តាមផ្លូវ​ក្នុង​ទិស​ដៅពី​ត្បូង​ទៅ​ជើង​ ក៏បាន​រេចង្កូត​ធ្លាក់​ប្រឡាយ​ក៏ក្រឡាប់​ជាច្រើន​ត្រឡប់​ ​ហើយ​​មនុស្ស​ត្រូវបាន​សង្គ្រោះភ្លា​មៗ តែពួកគេ​ស្ថិតក្នុងស​​ភាព​របួសធ្ងន់ធ្ងរ​​​។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​​ ​​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់នេះ គឺ​បង្កឡើង​ដោយខ្លួន​ឯង ។

អត្ថបទសរសេរ ដោយ