ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃ៤ មករា បើកសវនាការ​លើក​ទី​៥ លើ​សំណុំរឿង​ក្រុម​បក្ស​ប្រឆាំង​​ពី​បទ​ក្បត់ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នា​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ ជា​សវនាការ​លើក​ទី​៥ លើ​សំណុំរឿង​អតីត​ក្រុម​បក្ស​ប្រឆាំង​CNRP ពី​បទ​​ក្បត់ជាតិ

រាជធានី​ភ្នំពេញ ៖ ​នា​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ ជា​សវនាការ​លើក​ទី​៥ លើ​សំណុំរឿង​អតីត​ក្រុម​បក្ស​ប្រឆាំង​CNRP ពី​បទ​​ក្បត់ជាតិ នឹង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​មាន​ជន​ត្រូវ​ចោទ​ចំនួន​៤២​នាក់ ខ្លះ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ខ្លះ​នៅ​ក្រៅប្រទេស នឹង​ខ្លះ​មាន​សេរីភាព​បាន​ដើរ​ក្នុងស្រុក ។

សវនាការ​លើក​ទី​១-​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១
សវនាការ​លើកលើក​ទី​២-​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១
សវនាការ​លើកលើក​ទី​៣-នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២១
សវនាការ​លើកលើក​ទី​៤-​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១

និង​លើក​ទី​៥-នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ នេះ តែ​ទោះជា​យ៉ាងណា​ក្តី​ សវនាការ​នៅ​បន្ត​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ខាង​មុខ​ទៀត ។ សវនាការ​ថ្ងៃនេះ​មិន​ខុស​ពី​ថ្ងៃមុន​ទេ គឺ ជា​សវនាការ​សាធារណៈ​មានការ​ចូលរួម​ស្តាប់​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ដោ យ​មាន​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ ។ សវនាការ​បាន​ដំណើរការ​សាកសួរ​ដេញដោល​លើ​ជន​ត្រូវ​ចំនួន​៣ នាក់ បន្ទាប់​មក​សវនាកា រ​ត្រូវ​សួរ​លើ​ជនជាប់ចោទ​ឈ្មោះ សេង ធា​រី ដែល​ជា​តួអង្គ​ចូល​ចិត្ត​សម្បែង​អ​កប្ប​កិរិយា ស្លៀក​សំលៀក​បំពាក់​ប្លែក​ៗ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​កម្មវិធី​សវនាការ​ម្តង​ៗ នោះ ។ ប៉ុន្តែ​នៅ​ពេល​ដល់​វេ​ណ​សាកសួរ​ដេញដោល​ក​ញ្ញា​ សេង ធា​រី ស្រាប់តែ​មេធាវី​ការពារ​ក្តី​ក៏​ដូច​ជា​ជន​ជាប់​ផ្ទាល់ បាន​សំណូមពរ​ស្នើ​សុំ​ឲ្យ​តុលាការ​លើក​ពេល​សនា​ការ​នេះ​ទៅ​ថ្ងៃក្រោយ ដោយ​មូលហេតុ ជន​ត្រូវ​ចោទ​ទើប​ពឹងពាក់​មេធាវី​ការពារ​ក្តី ដូច្នោះ​មេធាវី​នៅ​មិន​ទាន់​បាន​សិក្សា​លម្អិត ពី​អង្គហេតុ​នឹង​អង្គសេចក្តី​របស់​កូនក្តី​នោះ​ទេ ទើប​តុលាការ​សម្រេច​លើក​ពេល​តាម​សំណូមពរ ។

សូម​រម្លឹក​ថា សំណុំរឿង​នេះ​ជនជាប់ចោទ​ឈ្មោះ សេង ធា​រី ដែល​មាន​វត្តមាន​ក្នុង​សវនាការ​ចំនួន​៣​លើក ហើយ​កញ្ញា​តែងតែ​ធ្វើ​អ្វី​ដែល​ប្លែកៗ ឲ្យ​អ្នក​តាមដាន​មានការ​ចាប់អារម្មណ៍ ដូច​ជា​លើក​ទី​១-​កញ្ញា សេង ធា​រី កោស​ក់​ក្បាល នឹង​ស្លៀកពាក់​តុបតែង​ខ្លួន​ធ្វើ​ដូច​តួ​ជា​អប្សរា លើក​ទី​២-​ស្លៀក​សំលៀក​បំពាក់​អាវធំ​ក្រ​វ៉ា​ត់ក ធ្វើ​ដូច​មនុស្ស​ប្រុស ហើយ​កាន់តែ​ប្លែក​ទៀត​លើក​ទី​៣​នេះ សេង ធា​រី បាន​ស្លៀកពាក់​ខោអាវ​ឈុត​ពណ៌​លឿងទុំ ជា​សម្លៀក​បំពាក់​ឈុត​អ្នកទោស​ជាប់​ពន្ធនាគារ​ព្រៃ​ស ។ លើស​ពី​នេះ​កញ្ញា​បាន​យក​ខ្នោះឃ្នាង​មួយគូ​ដាក់​ជាប់​កជើង​ទាំង​សងខាង​បម្រុង​ដើរ​ចូល​សវនាការ តែ​ត្រូវ​បាន​សមត្ត​កិច្ច​ហាមឃាត់​មិន​ឲ្យ​ចូល ដោយ​កញ្ញា​ប្រើប្រាស់​ច​រិ​ក​មិន​គួ​រ​គប្បី​នោះ ។ បាន​កត់សម្គាល់​ឲ្យ​ឃើញ​ទៀត​ថា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​អ្នក​គាំ​ទ្រប្រមាណ​ជាង​១០​នាក់​ជា​មនុស្ស​ដដែល​ៗ ដូច​ជា​យាយ​ម៉ា​មី​មិនសូវ​បាត់​មុខ​ទេ ហើយ​លោក រ៉ុ​ង ឈុ​ន ទើប​ចេញពី​ពន្ធនាគារ​បាន​មាន​វត្តមាន​មួយ​ភ្លែត​ដែរ ។

សូម​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ​២០២១ បាន​លើកយក​សំណុំរឿង​ទណ្ឌិត​សមរ​ង្ស៊ី​ និង អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤២​នាក់ ដែល​ជា​សវនាការ​លើក​ទី​៣ ពាក់​ពន្ធ​ពី​បទ​ ​ក្បត់ជាតិ បទ​.​រួមគំនិត​ក្បត់ និង​.​បទ​ញុះញុង​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ សវនាការ​នេះ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ អនុប្រធាន​សាលាដំបូង នឹង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង ហេង នឹង​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការលើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ៗ ដែរ គឺជា​សវនាការ​សាធារណៈ ដែល​មានការ​ចូល​ពី​មន្ត្រ​ទូត មន្ត្រី​សិទ្ធិ​មនុស្ស ទីប្រឹក្សា​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ី​វិល នឹង​អ្នក​សារព័ត៌មាន​ជាតិ ប្រមាណ​ជាង​២០ នាក់ ។

ក្នុង​នោះ​មាន​ជនជាប់ចោទ​នៅ​ក្នុង​ឃុំ​ចំនួន​៣ នាក់ មាន មុខ​ក្នុង​រង្វង់​ក្រចកសេះ អម​ដោយ​មេធាវី​ការពារ​ក្តី​ផង​ដែរ ចំណែក​ជនជាប់ចោទ​៣៩ នាក់ នៅ​ក្រៅ​ឃុំ ហើយ​មាន​ខ្លះ​នៅ​ក្រៅ​ប្រ​ទេ ស ខ្លះ​បាន​ចូលរួម ខ្លះ​មិន​ចូលរួម​សវនាការ​នេះ​ទេ ប៉ុន្តែ​ក្នុង​នោះ​គេ​បាន​សង្កេត​ឃើញ ជនជាប់ចោទ​ឈ្មោះ សេង ធា​រី ដែល​កាលពីមុន គាត់​បាន​តុបតែង​ស្លៀក​សំលៀក​បំពាក់​ជា​តួអង្គ​អប្សរា បាន​ចូលរួម​សវនាការ​ដែរ តែ​លើក​នេះ​គាត់​ស្លៀកពាក់​ត្រឹមត្រូវ​មិន​ដូច​មុន​ទេ ។ ជនជាប់ចោទ​កញ្ញា​វ័យ​ចំណាស់ សេង ធា​រី អោម​ឯកសារ​ពាក់​ពន្ធ​មួយ​ចំនួន​ចូល​សវនាការ ដោយ​អត់​មាន​មេធាវី​ការពារ​ក្តី​ទេ ដូច្នោះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ តម្រូវ​ឲ្យ​ជន​ជាប់ ចោទ​រក​មេធាវី ព្រោះ​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ។

សវនាការ​បា​ន​សាកសួរ​ដេញដោល លើ​ជនជាប់ចោទ​រហូត​ដល់​ម៉ោង​សម្រាក ទើ​បាន​ប្រកាស​លើក​ពេល​សវនាការ បន្ត​ទៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២ ០២២ ខាង​មុខ​នេះ​ទៀត ។

នៅ​ក្រៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​វិញ គេ​បាន​សង្កេត​ឃើញ មាន​អ្នកគាំទ្រ​ក្រុម​បក្ស​ប្រឆាំង​ប្រមាណ​១៥ នាក់ ដឹកនាំ​ដោយ​ឈ្មោះ​ សាត ថា នឹង​លោកយាយ​ម៉ា​មី ។ ក្រុម​អ្នក​គាំទ្រ​ប្រមាណ​១៥ នាក់ កន្លង​មក​ពួក​គាត់​តែងតែ​ស្លៀកពាក់​ព័​ត៌​ខ្មៅ ដែល​ហៅ​ថា (​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ​) ថ្ងៃនេះ​បាន​ប្រែ​សម្លៀក​បំពាក់​អាវ​ស ក្រ​វ៉ា​ត់ក​​​ខ្មៅ នឹង​ពាក់​វែ​ត​តា​ខ្មៅ​វិញ បាន​ប្រមូលផ្តុំ​គ្នា​រង់ចាំ​ស្តាប់​លទ្ធផល​សវនាការ​នោះ ។ បាន​សង្កេត​ឃើញ​អ្នក​ឃ្លាំ មើល​សង្គម សមាគម​ន៏​អា​ដ​ហុ​ក​ម្នាក់​គឺ​លោក (​យី សុខសាន្ត​) និង មាន​អ្នកការ​សែត​៣ នាក់ មានមុខ​នៅ​ទីនោះ​ដែរ ។ ក្រោយ​ចប់​សវនាការ​នា​ព្រឹក​នោះ​កញ្ញា សេង សុធា បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ជួប​ក្រុម​អ្នកគាំទ្រ ដែល​នៅ​រង់ចាំ​ស្វាគមន៍ តែ​មិន​បាន​បញ្ចេញ​អ​កប្ប​កិរិយា ឬ​សកម្មភាព ដែល​គួ​ឲ្យ​កត់សម្គាល់​ដូច​មុន​នោះ​ទេ ហើយ​មួយសន្ទុះ​ក៏​ចែកផ្លូវ​គ្នា​ទៅ​បាយ​ទឹក​តាម​ផ្ទះ​រៀងខ្លួន ។

សូម​រម្លឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ នឹង​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្តី​(​កាត់ទោស​)​លើ​សំណុំរឿង​លោក​សម រ​ង្ស៊ី​ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​CNRP​ ចំនួន​៤២​នាក់ ពាក់​ព័ន្ធ​ពី​បទ​ ​ក្បត់ជាតិ​ ​បទ​រួម​គំ និ​ត​ក្បត់ និង​.​បទ​ញុះញុង​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញតិ មាត្រា ២០៣.​មាត្រា ២០៤ និង មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។ សំណុំរឿង​នេះ​មាន​ជន​ត្រូវ​ចោទ​សរុប​ទាំងអស់​៤២ នាក់ ៣​នាក់​នៅ​ក្នុង​ឃុំ មាន ៖

១-​​ឈ្មោះ​ទុំ ប៊ុ​ន​ថន ហៅ សុខ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ
២-​ឈ្មោះ កាក់ កុ​ម្ភា​រ
៣-ឈ្មោះ ហេង ចាន់​សុ​ទ្ធី ។

ចំណែក​៣៩នាក់ នៅ​ក្រៅ​ឃុំ​មាន​លោក សម រ​ង្ស៊ី​ និ​ង សម រ​ង្ស៊ី និយម​ខ្លះ​នៅ​ក្រៅប្រទេស នឹង​ខ្លះ​នៅ​ក្នុង​នៅ​ប្រទេស ។ សវនាការ​ជា​សាធារណៈ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ អនុប្រធាន​សាលាដំបូង នឹង​ជា​ប្រធាន​ប្រឹក្សា​ជំនុំជម្រះ រីឯ​តំ​ណា ង​អយ្យការ​មាន​២​រូប គឺ​លោក សេង ហៀ​ង នឹង​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការ​បើ​ទោះបី​ជន​ត្រូវ​ចោទ​ខ្លះ​មាន​វត្តមាន ខ្លះ​អវត្តមាន តែ​មាន​មេធាវី​ការពារ​ក្តី​គ្រប់គ្រាន់ ដោយ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ដែល​មានការ​ចូលរួម​ពី​សំណាក់​អង្គទូត អង្គការ​សង្គម​ស៊ី​វិល អ្នកសង្កេតការ នឹង​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ផង​ដែរ ។

ចំណែក​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​វិញ គេ​បាន​សង្កេត​ឃើញកញ្ញា សេង ច័ន្ទ​ធា​រី ដោយ​ស្លៀក​សម្លៀក​បំពាក់​ជា​អ្នក​អប្សរា កោស​ក់​ក្បាល ដៃ​កាន់​ផ្កាឈូក ២ទៅ​៣​ទង ក្នុង​គោលបំណង​ទៅ​ចូលរួម​សវនាការ​នោះ​ដែរ ដែល​កញ្ញា​មាន​ដីកាកោះ​របស់​តុលាការ ក្នុង​នាម​ជា​ជនសង្ស័យ ។ ក្នុង​សម្លៀក​បំពាក់​ប្រហាក់ប្រហែល​អ្នក​របាំង ដែល​មើល​មួយ​ភ្លែត​ហាក់ដូចជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់ កញ្ញា សេង ច័ន្ទ​ធា​រី បាន​ដើរ​បញ្ចេញមតិ​រៀបរាប់​ប្រាប់​អ្នកកាសែត​ពេញ​ដងផ្លូវ បន្តិច​ក្រោយមក​ទើប​កញ្ញា​ចូល​សាល​សវនាការ ។ ប៉ុន្តែ​ដោយសារ​កញ្ញា សេង ច័ន្ទ​ធា​រី មិន​ទាន់​ត្រូវ​បាន​ដល់​វេន​សវនាការ​សាកសួរ​ដេញដោល ទើប​កញ្ញា​ចេញ​ទៅ​វិញ​រង់ចាំ​សវនាការ​ពេល​ក្រោយ ។

ក្នុង​នោះ​ដែរ​នៅ​មុខ​បរិវេណ​សាលា ដំបូង​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​ប្រមាណ​១០​នាក់ ដឹកនាំ​ដោយ​ឈ្មោះ​សំ បូ​លី​ណា ឈ្មោះ សេង ចាន់​ថន និង​ឈ្មោះ សាត ផា នឹង​មាន​អតីត​អ្នក​តវ៉ា​សហ​គម​ន៏​ថ្មគោល​ម្នាក់ (​ច្រា​យ នី​ម​) មាន​អង្គការ​សង្គម​ស៊ី​​វិល​សមាគម​ន៏​អា​ដ​ហុ​ក​ម្នាក់ (​យី សុខសាន្ត​) និង​អ្នកការ​សែត​ជាង​១០​នាក់ រួម​ជាមួយ​អ្នក​វិ​ភាគ​ លោក ឡៅ ម៉ុង​ហៃ ផង​ដែរ ។ សវនាការ​បាន​សាកសួរ​ដេញ ដោល​លើ​ជន​ត្រូវ​ចោទ​បាន​២​នាក់ ក៏​ដល់​ម៉ោង​សម្រាក ទើបត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ប្រកាស​បិទ​សវនាការ នឹង​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ​ឆ្នាំ​២០២១ ខាង​មុខ​នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ