«Daily Mail» របស់អង់គ្លេសផ្សាយថា នាង Misty Lee Wilke អាយុ៤៣ឆ្នាំ រស់នៅក្រុង Phoenix រដ្ឋអារីសូណា កាលពីពេល ថ្មីៗកន្លងមកបានបើករថយន្ត «Ford Mustang» បំបុកគូស្នេហ៍ ដែលជិះកង់នៅក្បែរផ្ទះ ។ បុរសនោះបានខ្ទាតទៅលើដំបូលរថយន្ត រួចធ្លាក់ទៅលើផ្លូវ ហើយព្យាយាមក្រោកដោយមានការជួយសង្គ្រោះពីអ្នកជិតខាង ប៉ុន្តែដួលទៅវិញព្រោះរបួសធ្ងន់ ។
ចំណែកនារីល្មើសបានបើករថយន្តទៅចតនៅស្ថានីយចាក់ប្រេងក្បែរកន្លែងកើតហេតុ រួចទូរស័ព្ទបឹ្តងប៉ូលិសឱ្យចាប់ខ្លួននាង ។ នាង Misty Lee Wilke អះអាងថា នាងធ្វើបែបនោះព្រោះគូស្នេហ៍ធ្វើបាបនាងមុន ។ នាង Lee Wilke និយាយថា គូស្នេហ៍បានសារភាពថា គេមានវីរុសហីុវ ក្រោយពេលរួមរ័កជាមួយគ្នារួចហើយ ដូច្នេះហើយបានទាស់សំដីគ្នាយ៉ាងខ្លាំង ។ នាងបើករថយន្តបុកគេដើម្បីសងសឹក ។
ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី២៩ មេសា ២០១៦ ប៉ុន្តែតុលាការទើបតែកាត់ក្តីសម្រេចឱ្យនារីបង្កហេតុទទួលទោសជាប់គុក ។ ប៉ូលិសនិយាយថា នារីនោះមានបំណងសម្លាប់គូស្នេហ៍ ៕
ចែករំលែកព័តមាននេះ