ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy Note 7 នឹង​ចូល​រោងចក្រ​ខែ​ក្រោយ​ត្រៀម​វាយលុក​ទីផ្សារ

7 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ស៊េរី​ក្រោយ​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង Galaxy Note 7 នឹង​បង្ហាញ​ក្នុង​ព្រឹ​តិ្ត​ការណ៍ UNPACKED នៅ​ថ្ងៃ​ទី​២ សីហា ២០១៦​ក្នុង​ក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក ខណៈ​លក្ខណៈ​ពិសេស​របស់​វា​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​របស់​ខ្លួន ។

យោង​តាម​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​ឱ្យ​ដឹង​ថា Galaxy Note 7 អាច​នឹង​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក (Iris Scanner) ដោយ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ថា Patron ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ Sensor ទាំង​អស់នេះ ។

ក្រុមហ៊ុន Patron បាន​ឈ្នះ​ការ​ដេញថ្លៃ​ដើម្បី​សហការ​ផលិត Sensor ជួយ​ឱ្យ​សាំ​ស៊ុ​ង​កាន់តែ​មាន​សន្ទុះ​ក្នុង​ការ​វាយលុក​ជាមួយ​ក្រុមហ៊ុន Apple នូវ iPhone ជំនាន់​ក្រោយ​។ ខណៈ​ពេល​លក្ខណៈ​ពិសេស​របស់​វា​មិន​ទាន់​ត្រូវ​ក្រុមហ៊ុន​ទម្លាយ​ឱ្យ​ដឹង តែ​បណ្តា​គេហទំព័រ​បច្ចេកវិទ្យា​មួយ​ចំនួន​បាន​អះអាង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​នៅ​តែ​ជ្រើសរើស​អេ​ក្រង់​បញ្ឆិត និង​ប្រើ​ប៊ិក S-Pen សរសើរ​ផង​ដែរ ។

ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា Galaxy Note 7 នឹង​ត្រូវ​នាំ​ចេញ​ចំនួន​២,៥​លាន​គ្រឿង​សម្រាប់​ខែសីហា និង​ខែកញ្ញា ពោល​គឺ​សរុប​ចំនួន​៥​លាន​គ្រឿង ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​រំពឹង​ថា ការ​បង្ហាញ​វត្តមាន Galaxy Note 7 នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន​កើនឡើង​មួយ​កម្រិត​ទៀត ៕​