ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហួស​ចិត្ត​ក្រោយ​ដឹងថា លោកនួន ប៉ិន ដែល​ពោរ​ពេញ​​​រឿងអាស្រូវ រត់ការយកតំណែងអធិការស្រុក​អង្គរ​​បុរី​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ស្នាដៃ​ប្រពន្ធ​លោក នួន បុិន អធិការរង​ស្រុក​អង្គ​របុរី​ បានសម្តែង​ការ​ហួស​ចិត្ត ក្រោយ​ពី​ពួក​គាត់​ដឹង​ថា លោក នួន…

ខេត្តតាកែវ ៖ ​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ស្នាដៃ​ប្រពន្ធ​លោក នួន បុិន អធិការរង​ស្រុក​អង្គ​របុរី​ បានសម្តែង​ការ​ហួស​ចិត្ត ក្រោយ​ពី​ពួក​គាត់​ដឹង​ថា លោក នួន បុិន ដែល​​ពោ​រពេញ​ដោយ​រឿងអាស្រូវ​ កំពុង​រត់ការ​ចង់​យក​តំណែង​ជា​អធិការ​ស្រុក​អង្គរ​បូរី​ ។ សូមរំលឹក៖ បែកធ្លាយ​អធិការរង​ស្រុក​អង្គរបុរី​ម្នាក់​ជាមួយ​ប្រពន្ធ​មានរឿង​អាស្រូវ​ពេញ​ខ្លួន

ពលរដ្ឋ​លើកឡើង​ថា ប្រពន្ធ​លោក នួន បុិន ដែល​ជា​ជនបរទេស​ធ្លាប់​ទិញ​ស្រូវ​មិន​ឲ្យ​លុយ​ប្រជាកសិករ​ដែល​ប្រឹង​ប្រែង​ធ្វើស្រែ​ស្ទើរ​គ្មា​ន​ពេលសម្រាក ហើយ​ក៏​ធ្លាប់​បោក​លុយ​តុងទីន​ពលរដ្ឋ​ជាង២០០លាន​រៀល ដោយ​បាន​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ប្រទេស​វៀត​ណាម​ថែមទៀត ​។

បើ​ប្រពន្ធ​ប្រព្រឹត្ត​បែបនេះ តើ​មាន​ពាក់ព័ន្ធ​ជាមួយប្តី​ដែរឬអត់? បើថាគ្មាន​ដូចជា​មិនជឿទេ!

ដូច្នេះ​ ពលរដ្ឋ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គួរ​ពិនិត្យមើល​សម​ត្ថភាព​របស់​លោក នួន បុិន ផង ចៀស​ជាង​ពិនិត្យ​លុយ​ កុំមើល​លយ​ទាំង​បាច់​នោះធំពេក ព្រោះ​តួនាទី​អធិការ​ស្រុក​ទាំងមូល​ជា​ក្តីសុខ​ផ្ទាល់​របស់​រាស្រ្ត​ ។

គួរបញ្ជាក់​ដែ​រ​ថា លោក នួន ប៉ិន មិន​ត្រឹម​តែ​មានរឿង​អាស្រូវ​ប្រពន្ធ​ប៉ុណ្ណោះទេ រូបលោក​ផ្ទាល់ ក៏មានរឿងអាស្រូវមិន​តិច​នោះ​ដែរ ដូចជា​ករណី​ដើរ​ផឹកស៊ីឱ្យតែស្រាចូលពោះ​ ដឹងតែធ្លាក់ភ្នែក​រហូត​ដល់​ធ្វើ​ឲ្យ​បាត់​កាំភ្លើងរបស់​អង្គភាព​ថែមទៀត​ផង​៕​ សូមរំលឹក៖ រឿង​ផឹក​ស្រវឹង​រហូត​បាត់​កាំភ្លើងខ្លី​… លោកស្នងការ​កំពុង​ចាត់ការ

អត្ថបទសរសេរ ដោយ