ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះកុង ​មាន​សក្តានុពល​ទេសចរណ៍​ តែ​ផ្លូវ​ និង​សេវា​មិន​ទាន់​ល្អ អ្នកទេសចរ​រារែក​ទៅ​កម្សាន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ខេត្តកោះកុង ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជាតា​រា​រះ​នា​ភាគ​និរតី ប៉ុន្តែ​មានការ​លើក​ឡើង​ថា ​ដោយសារ​សេវាកម្ម​ផ្សេង​ៗ​នៅ​មាន​កម្រិត​ដូច​ជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្ពោះទៅ​ខេត្ត​មួយ​នេះ​ម្តង​ល្អ ម្តង​ខូច​រួម​នឹង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ទៀត​ផង​នោះ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​រួញរា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​ ។…

រាជធានី​ភ្នំពេញ​ ៖ ​ខេត្តកោះកុង ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជាតា​រា​រះ​នា​ភាគ​និរតី ប៉ុន្តែ​មានការ​លើក​ឡើង​ថា ​ដោយសារ​សេវាកម្ម​ផ្សេង​ៗ​នៅ​មាន​កម្រិត​ដូច​ជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្ពោះទៅ​ខេត្ត​មួយ​នេះ​ម្តង​ល្អ ម្តង​ខូច​រួម​នឹង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ទៀត​ផង​នោះ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​រួញរា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​ ។ តែ​គេ​ជឿជាក់​នៅ​ក្រោយ​ឆ្នាំ​ ២០២៤​ក្រោយ​ពី​ផ្លូវ​លេខ​ ៤៨​ បញ្ចប់​ការ​សាងសង់​នោះ​ខេត្តកោះកុង​នឹង​ឈរ​មុខ​គេ​ដែរ​លើ​វិស័យ​ទេសចរណ៍​នេះ​ ។

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន ​បានឱ្យ​ដឹង​ថា ខេត្តកោះកុង​ បច្ចុប្បន្ន​បាន​ស្រូប​ទាញ​អ្នកទេសចរ​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​សេវាកម្ម​ផ្សេង​ៗ​នៅ​មាន​កម្រិត ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្ពោះទៅ​ខេត្ត​មួយ​នេះ​មិន​ទាន់​ល្អ ហើយ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជាង​ទៅ​ខេត្ត​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឱ្យអ្នកទេសចរ​មានការ​រា​រែកក្នុង​ការ​ទៅ​កម្សាន្ត​នៅ​ទីនោះ​ ។

បើ​នៅ​ឆ្នាំ ​២០២៤​ ខាង​មុខ​នេះ​ផ្លូវជាតិ​លេខ​ ៤៨ អាច​បើក​ឱ្យធ្វើ​ដំណើរ​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល ខេត្តកោះកុង​ នឹង​ឈរ​លំដាប់​មុខ​គេ​ដូច​ខេត្តសៀមរាប កំពង់សោម​កំពត កែប​ ដែរ​ ។ លោកស្រី ឆាយ ស៊ី​វលី​ន និយាយ​ថា​ ខេត្ត​មាន​សក្តានុពល​ច្រើន​សម្រាប់​ទាក់ទាញ​ទាំង​ភ្ញៀវ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ហើយ​នៅ​ពេល​ផ្លូវ​ ៤៨ ​សាងសង់​រួច សេវាកម្ម​ផ្សេង​ៗ​នឹង​កើតឡើង​តំណាលគ្នា ព្រោះ​នៅ​ក្នុង​ផែនការមេ​ក៏​ដូច​ជា​ផែនការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ជនជាតិ​បរទេស​ឃើញ​មាន​ច្រើន​គួរសម ដែល​អាច​ធ្វើ​ឱ្យ​ខេត្ត​មាន​សក្តានុពល​ក្នុង​វិស័យ​អេកូ​ទេសចរណ៍បន្ទាប់​ពី​ខេត្ត​កែប ​។

រដ្ឋាភិបាល​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​ ៤៨​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣​ ខែមក​រា ​ឆ្នាំ ​២០២២​ នេះ ​។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ថា ផ្លូវជាតិ​លេខ ​៤៨ ដែល​គ្រោង​ប្រើ​ថវិកា​សរុប​ប្រមាណ ​៦៥,១៤ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​សាងសង់​រួចរាល់​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២៤​ ខាង​មុខ ​។ ផ្លូវជាតិ​លេខ​ ៤៨ ជា​របៀង​មាត់សមុទ្រ ដែល​មិន​ត្រឹម​បម្រើ​នៅ​ក្នុងស្រុក​ទេ តែ​ក៏​បម្រើ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ថៃ និង​វៀតណាម​ផង​ដែរ ខណៈ​បច្ចុប្បន្ន​កំពុង​ក្លាយជា​ប៉ូ​ល​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ