ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​​ស្រី​អាយុ​ទើប​ជាង​១​ឆ្នាំ​ ឪពុក​​មិន​លើកលែង ផ្តាច់​សង្ខារ​គ្មាន​ប្រណី

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿង.ញៀន​​រហូត​​វង្វេងស្មារតី​លែង​ស្គាល់​ប្រពន្ធ​កូន បាន​យក​កាំបិត​ផ្គាក់​​

ខេត្តរតនគិរី ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿង.ញៀន​​រហូត​​វង្វេងស្មារតី​លែង​ស្គាល់​ប្រពន្ធ​កូន បាន​យក​កាំបិត​ផ្គាក់​​អា.រ​កកូន​ស្រី​បង្កើត​របស់​ខ្លួន​ទើបតែ​​អាយុ​ជាង​១​ឆ្នាំ​ បណ្តាល​ឲ្យ​ស្លា.ប់​យ៉ាង​អាណោ​ច​អាធ័ម​បំផុត កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ភូមិ​កាំ​ផ្លិ​ញ ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ។

កូនស្រី​តូច​ដែល​ត្រូវ​ឪពុក​ផ្តាច់​សង្ខារ​នោះ​​មាន​ឈ្មោះ ស្រី​វួ​ច អាយុ​១​ឆ្នាំ​៤​ខែ ដោយ​ត្រូវ​ឪពុក​​អា.រ​ក​រ​ហូត​ដាច់​ក្បាល​ចេញពី​ដងខ្លួន​យ៉ាង​រន្ធត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើ​នេះ​ភ្លាម​ កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​លំ​ផាត់ និង​នគរបាល​ប៉ុស្តិ៍​ឃុំ​ល្បាំ​ង​១ បាន​ចុះ​​ទៅ​​​ពិនិត្យ​ដល់ទី​កន្លែង​កើតហេតុ​ភ្លាមៗ ។

ជន​​ដៃដល់​ដែល​ជា​ឪពុក​រូប​នេះ មាន​​ឈ្មោះ ឡុ​ង កុសល អាយុ៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ក្រោយ​ពី​ផ្តាច់​ជីវិត​កូន​ស្រី​​រួច ក៏​បាន​យក​កាំបិត​កា.ប់ខ្លួនឯង​ទៀត​ នឹង​ស្រែក​គំរា.ម​​មិន​ឱ្យ​អ្នក​ណាម្នាក់ ​ឬ​សមត្ថកិច្ច​ចូល​ជិត​គេ​ឡើយ ។ ប៉ុន្តែសមត្ថកិច្ច​នៅ​តែរក​គ្រប់​មធ្យោបាយ ដើម្បី​ចាប់ខ្លួន​ជន​​បែក​ថ្នាំ.ញៀន​រូប​​នោះ​បាន​ រួម​ទាំង​ដកហូត​វត្ថុ​តាង​កាំបិត​ផ្គាក់​១ និង​ពូថៅ​១​ ដែល​ជា​វត្ថុ​តាង​​ទៀតផង ។

ក្រោយ​មក​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​ដៃ រួច​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ដើម្បី​កសាង​សំណុំរឿង​ ចាត់​ការ​តាម​នីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ