ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុនផលិត iPhone ក្លាយជា​ក្រុមហ៊ុន​ថ្លៃ​បំផុត​ក្នុង​លោក

3 អាទិត្យ មុន

អាមេរិក ៖ ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក​សម្រេច​បាន​កំណត់​ត្រា​ដ៏​សំខាន់​មួយទៀត​ដោយ​មាន​តម្លៃ​ទីផ្សារ​ចំនួន៣​លាន​លាន​

អាមេរិក ៖ ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក​សម្រេច​បាន​កំណត់​ត្រា​ដ៏​សំខាន់​មួយទៀត​ដោយ​មាន​តម្លៃ​ទីផ្សារ​ចំនួន៣​លាន​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ ទី​​៣ មករា ​ឆ្នាំ២០២២ ម្សិលមិញ​នេះ ធ្វើ​ឲ្យ​វា​ក្លាយជា​ក្រុមហ៊ុន​ជួញដូរ​សាធារណៈ​ដំបូង​របស់​ពិភពលោក​ដែល​មាន​តម្លៃ​ដ៏​មហាសាល​បែប​នេះ​។

ភាគហ៊ុន​របស់ Apple បាន​កើនឡើង​ប្រហែល ៣​ភាគរយ​ក្នុង​រយៈពេល​ខ្លី​ពី ១៨២,៨៥​ដុល្លារ មក ១៨២,៨៨​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ដែល​ធ្វើ​ឲ្យ​វាស​ម្រេច​បាន​តម្លៃ​ទីផ្សារ ៣​លាន​លាន​ដុល្លារ​បែប​នេះ​។ ប៉ុន្តែ​ក្រោយមក​ភាគហ៊ុន​របស់​វា​ក៏​បាន​ធ្លាក់​ចុះ​បន្តិច​វិញ​។

តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​យក្ស​នេះ​បាន​កើន​មក​ដល់ ១​លាន​លាន​ដុល្លារ នៅ​ខែសីហា ឆ្នាំ ២០១៨ និង​ឡើង​ដល់​តម្លៃ ២​លាន​លាន​ដុល្លារ​នៅ​ខែសីហា ឆ្នាំ ២០២០​។

ក្នុង​ឆ្នាំ ២០២១ ភាគហ៊ុន​របស់​វា​បាន​កើតឡើង​ជិត ៣៥​ភាគរយ​ដោយសារ​តែ​តម្រូវការ​ខ្ពស់​សម្រាប់​ផលិតផល iPhone 13 និង​ផលិតផល​ជា​ច្រើន​ទៀត​ដូច​ជា សេវាកម្ម Apple Music, Apple TV+, iCloud និង​កម្មវិធី App Store ដ៏​ពេញ​និយម​។

Apple ឈរ​នៅ​តំណែង​លេខ ១​ជា​ក្រុមហ៊ុន​ថ្លៃ​បំផុត​របស់​ពិភពលោក ខណៈ​ក្រុមហ៊ុន Microsoft របស់​លោក Bill Gates មាន​តម្លៃ ២,៥​លាន​លាន​ដុល្លារ និង​តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន Alphabet ដែល​មាន​តម្លៃ ២​លាន​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន Amazon របស់​លោក Jeff Bezos មាន​តម្លៃ ១,៧​លាន​លាន​ដុល្លារ និង​ក្រុមហ៊ុន Tesla របស់​លោក Elun Musk មាន​តម្លៃ ១,២​លាន​លាន​ដុល្លារ​៕ (​យោង​តាម​ប្រភព​៖ CNN)