ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែតទៅថតទីតាំងបញ្ជល់មាន់ដុះស្លែ រត់​ចែក​ផ្លូវគ្នាអស់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ​៖​ ទីតាំងល្បែង​បញ្ជល់មាន់មួយ​កន្លែង​បានបើក​​លេង​នៅ​កណ្តាល​ក្រុង​​ ប៉ុន្តែក្រោយ​ពីមាន​​អ្នក​កាសែត​ទៅ​ថត​ក៏​​ត្រូវ​បាន​សមត្ថ​​កិច្ច​ចុះបិទវិញ ​កាលពី​ថ្ងៃទី០២ ​មករា ឆ្នាំ២០២២ ស្ថិត​នៅ​ចំណុច​ជាប់ជើង​ភ្នំ​ស្វាយ ភូមិ.សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​…

​ខេត្ត​បន្ទាយមានជ័យ ​៖​ ទីតាំងល្បែង​បញ្ជល់មាន់មួយ​កន្លែង​បានបើក​​លេង​នៅ​កណ្តាល​ក្រុង​​ ប៉ុន្តែក្រោយ​ពីមាន​​អ្នក​កាសែត​ទៅ​ថត​ក៏​​ត្រូវ​បាន​សមត្ថ​​កិច្ច​ចុះបិទវិញ ​កាលពី​ថ្ងៃទី០២ ​មករា ឆ្នាំ២០២២ ស្ថិត​នៅ​ចំណុច​ជាប់ជើង​ភ្នំ​ស្វាយ ភូមិ.សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ។

ជាក់ស្តែង ​មាន​​អ្នកកាសែត​ប្រមាណ២ទៅ៣នាក់​បាន​ទៅ​ថត​សកម្មភាព​ទីតាំង​​ជល់​មាន់ ​ដែល​កំពុង​ធ្វើសកម្មភាព​យ៉ាង​គគ្រឹក​គគ្រេង ​​មាន​ភ្នាល់​ដាក់លុយ​ជល់១គូ​រាប់​លាន​រៀល ​ដែល​​មួយ​ថ្ងៃមាន៥ ទៅ៦គូ ។ ​​ភាគច្រើន​ជន់​មាន់​ខ្មង​ច្រើន​​ជល់មាន់​បំពាក់​ខ្នាយ​ដែក​ ។ ក្រោយ​អ្នកកាសែត​បាន​ទៅ​ថត​សកម្មភាព​ល្បែងភ្នាល់កណ្តាល​ក្រុងនេះមក ត្រូវ​បាន​ខេត្ត​បាន​ដាក់​បទបញ្ជា​អោយ​បិទ​ល្បែង​​​នេះជាបន្ទាន់ ក៏នាំគ្នា​​ត្រឡប់​ទៅ​ផ្ទះរៀង​ៗខ្លួន​អស់​ ។

​​ព័ត៌មាន​បានដឹង​ទៀតថា​ ​កន្លែង​ជល់​មាន់មានមួយ​កន្លែងនៅ​ជាប់ជើង​ភ្នំ​ស្វាយ​នេះ​ បើ​ទទួល​ព័ត៌មាន​បានដឹង​ គឺ​​ជល់​មាន់​រាប់​ឆ្នាំ​មក​ហើយ​ ក្នុង១សប្តាហ៍​ជល់២ថ្ងៃ ​គ្មាន​​​​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បង្ក្រាប​ដែរ​ មិនដឹង​អាង​អំណាច​ខាងណាទេ ​ទើប​បើក​ការ​​ជល់​​មាន់​កណ្តាល​ក្រុង​សិរីសោភ័ណដោយ​គ្មាន​ការ​ញញើត​និង​ច្បាប់យ៉ាង​រលូនបែបនេះ ទំនងបានត្រូវរ៉ូវជា​មួយ​ប៉ូលិស​ខេត្ត ហើយមើលទៅ?

ព័ត៌មានបន្ថែមកោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ