ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹង!!! បាន​ដាស់គាត់​​មិន​ងើប​សោះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ម្នាក់ ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​រថ​យន្ត បង្ក​ឱ្យ​​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០៣ (​ក្បែរ​ប្រឡាយ​បាក់​ទូក​) ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ម្នាក់ ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​រថ​យន្ត បង្ក​ឱ្យ​​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០៣ (​ក្បែរ​ប្រឡាយ​បាក់​ទូក​) ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡាំ ច័ន្ទ​ណា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រង ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​ឯក​២ សង្កាត់​ទួល​តា​ឯក ខេត្តបាត់ដំបង ជិះ​រថយន្ត​ម៉ាក Matiz ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2P-0062 ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា ជា​ទូទៅ​ គាត់​ជា​អ្នក​ដើរ​លេង​យប់ ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​ជ្រុល​ម៉ោង​ម្តងៗ គឺ​តែងតែ​រៀប​ចំ​ដេក​​ក្នុង​រថយន្ត​​នោះ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មិត្តភក្តិ​ម្នាក់​បាន​ចេញ​​ដើរ​ហាត់ប្រាណ ក៏​បាន​ទៅ​គោះ​ទ្វារ​រថយន្តនោះ​​​ម្តង​​ដែរ ហើយរ​ត់ទៅ​ហាត់ប្រាណ​បាត់​ទៅ ដោយ​មិន​បាន​​ចាប់អារម្មណ៍​អ្វីទាំងអស់​ ។ ស្រាប់តែ​ដើរមក​​ពី​ហាត់ប្រាណ​វិញ នៅតែ​ឃើញ​ជន​រង​គ្រោះ​​មិន​ក្រោកទើប​សង្ស័យ​ថា ​មាន​​បញ្ហា​​ហើយ ​ទើបរ​ត់ទៅ​ប្រាប់​គេឯង​ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការត្រួតពិនិត្យ ។