ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​២៤.៣៨៤​នាក់​ទៅ​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​បន្ទាយ​មាន​ជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២១​ចូល​ឆ្នាំ​២០២២ ដែល​អាជ្ញាធរ​រៀបចំ​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ មាន​ភ្ញៀវ​ចំនួន​២៤.៣៨៤​នាក់ មក​លេង​កម្សាន្ត​នៅ​តាម​រមណីយ​ដ្ឋា​ន​នានា​នៅ​ខេត្ត​ជាយ​ដែន​មួយ​នេះ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២១​ចូល​ឆ្នាំ​២០២២ ដែល​អាជ្ញាធរ​រៀបចំ​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ មាន​ភ្ញៀវ​ចំនួន​២៤.៣៨៤​នាក់ មក​លេង​កម្សាន្ត​នៅ​តាម​រមណីយ​ដ្ឋា​ន​នានា​នៅ​ខេត្ត​ជាយ​ដែន​មួយ​នេះ ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត ថ្លែង​ថា នៅ​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ដែល​បាន​រៀបចំ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១​និង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា ក្នុង​ខេត្ត​មាន​ចំនួន​២៤.៣៨៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​២៣.៩៣៤​នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន​៤៦០​នាក់ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ភ្ញៀវ​បាន​ទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​នានា​មាន ប្រាសាទ​បន្ទាយឆ្មារ ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​​មេបុណ្យ​និង​អាង​ជើងគ្រុឌ ស្ថិត​ក្នុងស្រុក​ថ្មពួក និង​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ។ នា​ពេល​យប់ នៅ​បរិវេណ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​អ្នក​ទៅ​កម្សាន្ត​ច្រើន​កុះករ និង​បរិវេណ​សួន​មាន​ជ័យ ក្រុង​សិរី​សោភ័ណ មានការ​ប្រគំ​តន្ត្រី ។ ឯ​ចំពោះ​តម្លៃ​សេវាកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ អាហារ​ដ្ឋា​ន គឺ​មាន​តម្លៃ​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ