ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ចា​.ក់.​ស.ម្លា.​ប់.​គ្នា​ក្នុង​មណ្ឌល​ចត្តា​ឡី​ស័​ក ​កំណត់​មុខសញ្ញា​​បាន៣​ តែ​ចាប់​បានតែ១​​​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីបំផុត ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជាក់លាក់​ទៅលើ​ជនសង្ស័យ​ចំនួ​ន០៣នាក់ ដែល​ប្រើ​ដាវ​សាមួ​រ៉ៃចាក់​និង​កា.ប់.ស.ម្លា.ប់​.យ៉ាង​ឃោ​រឃៅ​ទៅលើ​បុរស​ម្នាក់​ នៅក្នុង​មណ្ឌល​ចត្តាឡីស័​ក នៅ​ស្រុក​សំពៅលូ​ន កាលពី​ថ្ងៃ​សៅរ៍សប្ដា​ហ៍​មុន តែ​សមត្ថកិច្ច​ឃាត់ខ្លួន​​បានតែ​ម្នាក់​ប៉ុណ្ណោះ ខណៈ២នាក់​ទៀ​ត​ផ្លោះ​របង​រត់ចេញ​ពី​មណ្ឌល​ទាំងកណ្តាល​យប់​។…

ខេត្តបាត់ដំបង ៖ ទីបំផុត ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជាក់លាក់​ទៅលើ​ជនសង្ស័យ​ចំនួ​ន០៣នាក់ ដែល​ប្រើ​ដាវ​សាមួ​រ៉ៃចាក់​និង​កា.ប់.ស.ម្លា.ប់​.យ៉ាង​ឃោ​រឃៅ​ទៅលើ​បុរស​ម្នាក់​ នៅក្នុង​មណ្ឌល​ចត្តាឡីស័​ក នៅ​ស្រុក​សំពៅលូ​ន កាលពី​ថ្ងៃ​សៅរ៍សប្ដា​ហ៍​មុន តែ​សមត្ថកិច្ច​ឃាត់ខ្លួន​​បានតែ​ម្នាក់​ប៉ុណ្ណោះ ខណៈ២នាក់​ទៀ​ត​ផ្លោះ​របង​រត់ចេញ​ពី​មណ្ឌល​ទាំងកណ្តាល​យប់​។ សូមរំលឹក៖ ផ្អើល​ពេញ​មណ្ឌល​ច​ត្តា​ឡី​ស័ក បុរស​ម្នាក់​ស្លា​.​ប់ ឃាត់ខ្លួន​ជិត​១០​នាក់​សួរនាំ

លោក ទឹម វិ​ឆ័យ អធិការ​ស្រុក​សំពៅលូ​នបាន​ផ្ដល់​របាយ​កា​រណ៍​ថា ក្រោយ​កើតហេ​តុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ជិត​១០​នាក់​​យក​ទៅ​សួរនាំ​បឋម ​។ ប៉ុន្តែ​ក្រោយពី​សួរនាំ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ និង​យោង​លើ​ចម្លើយ​សាក្សី​នានា ទើប​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​រស​ម្រេច​កំណត់​នូវ​មុខសញ្ញា​ជនសង្ស័យ​ចំនួ​ន០៣នាក់ តែ​ពេលនេះ​ យើង​ឃាត់ខ្លួន​បាន​ម្នាក់ រី​ឯ​បក្ស​ពួក​២នាក់​ទៀត​បាន​រត់គេច​ខ្លួន​តាំងពី​យប់​កើតហេតុ​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ម៉ៅ ស៊ី​ណា អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​អង្រ្គង ឃុំ​ជ្រៃ ស្រុក​មោងប្ញ​ស្សី​។ ប៉ុន្តែ​បក្សពួក០២នាក់​ទៀត ដែល​បាត់​រត​គេចខ្លួន​ទាំងយប់​នោះ យើង​បាន​ស្គាល់​អត្តសញ្ញាណ​អស់​ហើយ ដែល​ពេលនេះ​យើង​កំ​ពុង​តាម​ប្រ​មាញ់ ​។ សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​​ទី០១ មករា មនុស្ស​ចំនួន០២ក្រុម បាន​ច្បាំង​គ្នា​ដោយ​កាំ​បិត​និង​ដាវ​សាមូរ៉ៃ​យ៉ាង​ឃោរ​ឃៅ​នៅក្នុង​មណ្ឌល​ចត្តាឡីស័​ក​មួយ​កន្លែង ក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅលូន បណ្ដាលឲ្យ​យុវជន​ម្នាក់​ស្លា.ប់ គឺ ឈ្មោះ ជេ ជាក់ អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្​មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ​។

ក្រុម​ជន​ដៃដល់​បាន​ប្រើ​កាំ.បិ.ត និងដាវចាក់​ផងកា.ប់.​ផង​ទៅលើ​ជនរង​គ្រោះ​ដែល​ស្នាក់នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័​កជា​មួយ​គ្នា​។ ប្រភព​នានា​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា អំ​ពើ​ហិង្សា​ដ៏​កំរោ​ល​នេះ ទំនង​ផ្ដើម​ចេញពី​រឿងស្រី​ញី​នៅក្នុង​មណ្ឌល​តែម្ដង​ ។ ព្រោះ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ហាក់​និយាយ​ឌឺដង ជាមួយនឹង​កាយវិការ​ដ៏​ឆ្គាំឆ្គង​ទៅលើ​ភាគី​ដៃដល់ លុះ​បន្តិច​ក្រោយមក​ ស្រាប់តែ​ក្រុម​ជន​ដៃដល់​ស្ទុះ​ទៅ​ទាញ​កាំបិត និង​ដាវ​ចាក់​និង​កាប់​ជនរងគ្រោះ​រហូតដល់​ស្លា.ប់.​យ៉ាង​អ​ាណោច​អាធ័ម និង​ផ្អើល​ពេល​មណ្ឌល​ចត្តាឡីស័​ក​តែម្ដង ​។

ក្រោយ​កើតហេតុ​បន្តិច ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ជិត១០នាក់ ជា​បណ្ដោះអាសន្ន នាំ​យក​ទៅកាន់​អធិការ​ស្រុក ដើម្បី​សួរនាំ​។ ប៉ុន្តែ​គិ​ត​ត្រឹម​​ថ្ងៃទី០៣ មករា សមត្ថកិច្ច​សម្រេច​កំណត់​យកមុខ​សញ្ញា​ជ​នដៃដល​ចំនួន​០៣នាក់ ដែល​បាន​ប្រើ​ប្រាស់កាំបិត​កាប់ ​និង​ចាក់​ទៅលើ​ជនរងគ្រោះ​។ លោក​អធិការ​ស្រុក បាន​បញ្ជាក់​ថា ជន​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ខណៈ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​បក្ស​ពួក​០២នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​៕​

អត្ថបទសរសេរ ដោយ