ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងអយ្យការកំពុងបើកការស៊ើបសួរបុគ្គលិក ណាហ្គាវើល៦នាក់ ផ្នែកនារីពីបទ.ញុះញង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២២ បាន​នឹង​កំពុង​បើក​ការ​ស៊ើបសួរ​បុគ្គលិក​ផ្នែក​នារី​នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ចំនួន​៦…

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២២ បាន​នឹង​កំពុង​បើក​ការ​ស៊ើបសួរ​បុគ្គលិក​ផ្នែក​នារី​នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ចំនួន​៦ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​.​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

ខណៈ​ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​មក​ជួបជុំ​គ្នា​ប្រមាណ​ជាង​១០​នាក់ នៅ​មុខ​តុលាការ​ផង​ដែរ ។

ជនជាប់សង្ស័យ​ទាំង​៦​នាក់​មាន រួម​មាន ៖ ១.​ឈ្មោះ ១​ឈឹ​ម សុ​ខន ភេទ​ស្រី អាយុ​៤១ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្វា​វើ​ល​ស្នាក់​នៅផ្ទះ​លេ​៣៥z ផ្លូវ​លេខ​៣៨៦ ភូមិ​៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ វី សុវណ្ណ​ឌី ភេទ​ស្រី អាយុ​៤១ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ៣.​ឈ្មោះ សុ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣១ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ស្នាក់​នៅផ្ទះ​លេខ​១៧​អឺ​២ ផ្លូវ​លេខ​១៤០ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធាន​ភ្នំពេញ ។ ៤.​ឈ្មោះ ហៃ សុភាព ភេទ​ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​៥១BT សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ៥.​ឈ្មោះ ឃ្លាំង សុ​បិ​ន្ទ ភេទ​ស្រី អាយុ​៤២ ឆ្នាំ មុខរបរ បុគ្គលិកណា​ហ្គា​វើ​ល​ ស្នាក់​នៅផ្ទះ​លេខ​០៨z សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ៦.​ឈ្មោះ ទូច សិរី​មាស ភេទ​ស្រី អាយុ​៣០ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ស្នាក់​នៅផ្ទះ​លេខ​០៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា សមត្ថកិច្ច​ប៉ូ​លី​សបាន​ចាប់ខ្លួន​អ្នក​តវ៉ា​ទាំង​៩​រូប កាលពី​យប់​ថ្ងៃ​ទី​៣១​ធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ជា មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ តែ​យ៉ាងណាមិញ មាន​ស្ត្រី​តែ ៦​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត ខណៈ ៣​នាក់​ទៀត ត្រូវ​បាន​ណែនាំ​អប់រំ ហើយ​ដោះ​លែង​វិញ ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ​២០២២ ថា ការ​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់​ចំនួន ៩​នាក់ កាលពី​វេលា​ម៉ោង ១៩:០០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ គឺ​អនុលោម​ទៅ​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​ពួក​គេ «​បាន​រៀបចំ​បាតុកម្ម​ដោយ​ខុសច្បាប់​នៅ​មុខ​ក្រុមហ៊ុន ណា​ហ្គា​វើ​ល ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ