ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​ក្នុងស្រុក​មិនសូវ​ចូលរួម​រកស៊ី ​ក្នុង​វិស័យ​កសិកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពាណិជ្ជករ​បាន​មើលឃើញ​ថា វិស័យ​កសិកម្ម​កម្ពុជា កំពុង​ចាប់ផ្តើម​ទទួល​បានការ​វិនិយោគ​បរទេស​ទាំង​ពី​ភាគី​មក​ពីរ​ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ពិសេស​មក​ពី​ខាង​វិនិយោគិន​ជនជាតិ​ចិន ដែល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ផង​នោះ…

រាជធានី​ភ្នំពេញ​៖ ពាណិជ្ជករ​បាន​មើលឃើញ​ថា វិស័យ​កសិកម្ម​កម្ពុជា កំពុង​ចាប់ផ្តើម​ទទួល​បានការ​វិនិយោគ​បរទេស​ទាំង​ពី​ភាគី​មក​ពីរ​ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ពិសេស​មក​ពី​ខាង​វិនិយោគិន​ជនជាតិ​ចិន ដែល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ផង​នោះ នឹង​កាន់តែ​អាច​ជួយ​ទាក់ទាញ​ការ​វិនិយោគ​បាន បន្ថែម​ទៀត មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ មក​បណ្តាក់ទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ ។

តែ​មានការ​មើលឃើញ​ថា អ្នក​វិនិយោគទុន​ក្នុងស្រុក បែ​ជា​មិនសូវ​ចាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ទៅ​វិញ ។ លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ថា​វិស័យ​កសិកម្ម​កម្ពុជា នៅ​ខ្វះខាត​អ្នកចូលរួម​វិនិយោគ នៅ​ខាងក្នុង​ប្រទេស ពិសេស​ពី​បណ្តា​អ្នកមាន​លទ្ធភាព ឬ​មាន​ដើមទុន​ធំ​ៗ នៅ​មិន​បាន​បោះទុន​វិនិយោគ​ឱ្យ​បាន​ខ្លាំងក្លា​នៅឡើយ​ទេ ​។

តាម​ពាណិជ្ជករ​ខាងលើ​ថា វិស័យ​កសិកម្ម​នៅ​ជួប​បញ្ហា​ប្រឈម​សំខាន់​ៗ ដូច​ជា ដី​កសិកម្ម និង​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​មិន​ទាន់​ប្រទាក់ក្រឡា​គ្នា វិស័យ​ដឹក​ជញ្ជូន កា​រត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ នៅ​មាន​បញ្ហា អគ្គិសនី​ថ្លៃ ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​ប្រជាពលរដ្ឋ នៅ​មាន​តិច​និង​ទំនិញ​ឬ​វត្ថុធាតុដើម​ខុសច្បាប់​នៅ​មាន ។ លោក​ឧកញ៉ា លឹ​ម ហេង បញ្ជាក់​ថា «​បើសិន​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​នេះ​បាន មាន​ន័យ​ថា​វិស័យ​កសិកម្ម​ដោះស្រាយ​បញ្ហា​បាន​មួយ​ភាគ​ធំ​» ។

រដ្ឋ​ន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា ទៅ​កាន់​គោលដៅ​ទីផ្សារ​ក្រៅប្រទេស ក្នុង​រយៈពេល​ ១២ ​ខែ ឆ្នាំ​២០២១ មាន​ចំនួន ៤.៩៦៧​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ការ​នាំ​ចេញ​អង្ករ​មាន​តម្លៃ​ជាង ៥២៧ លាន​ដុល្លារ​អា​មេ​រិ​ក​, ការ​នាំ​ចេញ​ស្រូវ​មាន​ជាង ៦៣១ ​លាន​ដុល្លារ​អា​មេ​រិ​ក​ ការ​នាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ជាង ៣.១៦៤ ​លាន​ដុល្លារ​អា​មេ​រិ​ក​, ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​មាន​ជាង ​៦០៣​ លាន​ដុល្លារ​អា​មេ​រិ​ក​,​ការ​នាំ​ចេញ​ឈើ​កៅស៊ូ​មាន​ជាង ១,៥​លាន​ដុល្លារ​អា​មេ​រិ​ក ការ​នាំ​ចេញ​ឈើ​អារ​និង​សត្វ​ស្វារ​មាន​ជាង ៣៥ លាន​ដុល្លារ​អា​មេ​រិ​ក​និង​ការ​នាំ​ចេញ​ត្រី​គ្រប់​ប្រភេទ​មាន​ជាង ៤ លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ