ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រីនគរបាលម្នាក់​ និងអាជីវករម្នាក់យក​កាំភ្លើ.ង​បា.ញ់​ឡើង​លើ ផ្អើ.ល​មុខ​ស្ថានីយប្រេង​​ ត្រូវតុលា​ការ​សម្រេចហើយ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​​កាលពី​​ល្ងាច​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២២ អ្នកស្រី​ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ​បាន​

ខេត្ត​កណ្តាល ​៖ ​​កាលពី​​ល្ងាច​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២២ អ្នកស្រី​ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​នគរបាល​ម្នាក់​និង​បក្ខពួក ផឹកស្រា​ស្រវឹង​បា.ញ់កាំភ្លើ.ង​ពីរ​គ្រាប់​ឡើង​លើ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពី​បទ«​កាន់កា.ប់​អាវុ.ធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​អាវុ.ធ​ដោយ​គ្មាន​ការ​អនុញ្ញាត» តាម​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុ.ធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ដែលបាន​ប្រព្រឹត្ត​​កាលពី​វេលា​ម៉ោង១០​និង​៥០​នាទី​យប់​​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​​មួយកន្លែង​ ស្ថិត​ក្នុង​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ គួររំលឹកថា មន្ត្រី​នគរបាល​ម្នាក់ និង​អាជីវករ​ម្នាក់​យក​កាំ​ភ្លើ​.​ង​បា​.​ញ់​ឡើង​លើ ផ្អើ​.​ល​មុខ​ស្ថានីយ​ប្រេង

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ​ផា​ន់ ហ៊ុយ​ហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​នគរបាល ទីលំនៅ​ផ្ទះ​លេខ​៨២ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទី​២​ឈ្មោះ​ម៉ៅ ជីវិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ផ្ទះ​លេខ​២៩ ភូមិ​៦ សង្កាត់​​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

នគរបាល​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​Lexus RX400h​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AB 5368 មាន​ក្មេង​រួម​ដំណើរ​ចំនួន​ពីរ​នាក់​មក​ពី​កម្មវិធី​ឆ្លង​ឆ្នាំ​នៅ​ចំណុច​ដី​ឡូ​តិ៍​ភូមិ​ព្រែក​រៃ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​ឈ្មោះ​ផា​ន់ ហ៊ុយ​ហាក់ ជា​អ្នកបើកបរ ពេល​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេង​បានឃើញ​រថយន្ត​ជនសង្ស័យ​បា.ញ់កាំភ្លើ.ង​ចំនួន​ពីរ​គ្រាប់​ឡើង​លើ​ ហើយ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ក្រោយ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បាន​ដាក់​កម្លាំង​គ្រប់​បណ្ដា​ប៉ុស្តិ៍​តាម​ដងផ្លូវ ដើម្បី​ឃាត់​រថយន្ត​មួយ​គ្រឿង​របស់​ជនសង្ស័យ​នេះ ។

ពេល​រថយន្ត​ជនសង្ស័យ មក​ដល់​ចំណុច​ជិត​ស្ពាន​ព្រែក​ដូន​កឹ​ម​បានឃើញ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ក៏​បត់​រថយន្ត​ត្រឡប់​ក្រោយ​វិញ​បើក​គេច សមត្ថកិច្ច​ក៏​បាន​បើករថយន្ដ​ដេញ​តាម​រហូត​មក​ដល់​ចំណុច​ផ្លូវ​បេតុង​ក្នុងភូមិ​ពាម​តា​ឯក​ដល់ ផ្លូវ​ទាល់​ទើប​រថយន្ត​ជនសង្ស័យ​មិន​អាច​បន្ត​ទៅ​មុខ​រួច​ក៏​ឈប់​នៅ​ទីនោះ​ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ពុំ​ឃើញ​អាវុធ​ឡើយ​ ហើយ​បាន​នាំ​ជនសង្ស័យ​មក​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជនសង្ស័យ​ឈ្មោះ ម៉ៅ ជីវិន បាន​សារភាព​ថា​គេ​ពិតជា​បាន​បាញ់​អាវុ.ធ​ខ្លី​ចំនួន​២​គ្រាប់​ឡើង​ទៅ​លើ​ចេញពី​ក្នុង​ឡាន​កំពុង​បើក​នៅ​ចំណុច​មុខ​ស្ថានីយប្រេង​អាវុ.ធ​ខ្លី​នេះ​ជា​អាវុ.ធ​របស់​ខ្លួន​គេ​ផ្ទាល់​ដៃ​បាន​ទិញ​ពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ ហើយ​រថយន្ត​របស់​គេ​បាន​បើក​សំដៅ​ទៅ​កំពុងចម្លង​អរិយ​ក្សត្រ ។

ក្នុង​ពេល​នៅ​ដែល​បាន​ពិនិត្យ​ជាតិ​អាល់​កុល​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ផា​ន់ ហ៊ុយ​ហាក់ ដែល​ជា​អ្នក​បើករថយន្ត មាន​ជាតិ​អាល់​កុល​ចំនួន 0.092Mg/L ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ