ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ទ្បាំ​ង ប៉ុន ពី​អ្នក​រត់​តុ​ការ​មក​ជា​ភ្នាក់ងារ​សហគមន៍​អេកូ​ទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទ្បាំ​ង ប៉ុន ជា​អតីត​អ្នក​រត់​តុ​តាម​កម្មវិធី​ម​ង្គ​លការ បាន​ក្លាយជា​ភ្នាក់ងារទេសចរណ៍​ប្រចាំ​សហគមន៍​អេកូ​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ក្នុង​ខេត្ត​សៀម​រាម ។ ឡាំង ប៉ុន ត្រូវ​បាន​អ្នក​ស្គាល់​ឱ្យ​តម្លៃ​ថា…

រាជធានី​ភ្នំពេញ​៖ ទ្បាំ​ង ប៉ុន ជា​អតីត​អ្នក​រត់​តុ​តាម​កម្មវិធី​ម​ង្គ​លការ បាន​ក្លាយជា​ភ្នាក់ងារទេសចរណ៍​ប្រចាំ​សហគមន៍​អេកូ​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ក្នុង​ខេត្ត​សៀម​រាម ។ ឡាំង ប៉ុន ត្រូវ​បាន​អ្នក​ស្គាល់​ឱ្យ​តម្លៃ​ថា ជា​យុវជន​ដែល​មានការ​តស៊ូ ព្យាយាម​និង​អំណត់​នៅ​ក្នុង​ការងារ​និង​ជីវិត ។

យុវជន​ទ្បាំ​ង ប៉ុន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​គ្រួសារ​លំបាក ហើយ​ជំពាក់​បំណុល​ធនាគារ​ទៀត​នោះ រូបគេ​បាន​តស៊ូ​រៀនសូត្រ​ផង និង​ធ្វើការ​ផង​តាំងពី​កុមារភាព​មក ។ គេ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០ ក៏​ឈប់​រៀន ។ យុវជន ប៉ុន ដែល​ជា​កូន​កសិករ​ក្រីក្រ ដែល​មានស្រុក​កំណើត​ក្នុង​ខេត្តសៀមរាប​ផ្ទាល់​តែ​ម្តង គឺ​នៅ​ស្រុក​ប្រសាទ​បាគង ។

ឡាំង ប៉ុន និយាយ​ទាំង​ទឹកមុខ​ក្រៀម​ថា​៖ «​ដើម​ឡើយ​ខ្ញុំ​ដើរ​ធ្វើ​ជា​អ្នក​រត់​តុ​តាម​រោងការ​។ កាល​ណោះ រៀន​ផង​និង​ធ្វើការ​ផង ។ កម្រៃ​ដែល​ទទួល​បាន​មិន​ច្រើន​ទេ តែ​ត្រូវ​បែងចែក​សម្រាប់​ខ្លួនឯង និង​សល់​តិចតួច​ជួយ​រំលែក​ការ​លំបាក​ម្តាយ​ឪពុក ។ ខ្ញុំ​បាន​បង្ខំចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​១០ ដោយសារ​តែ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀនសូត្រ ពីព្រោះ​ការងារ​រត់​តុ​នោះ​ហត់​ហើយ​ពេល​ខ្លះ ត្រូវ​អាក់​ខានទៅ​រៀន​យូរថ្ងៃ ដែល​ធ្វើ​ឱ្យ​ការ​សិក្សា​មាន​លទ្ធផល​មិនល្អ​ឡើយ​» ។

នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​កូ​វី​ដ ១៩ មុខរបរ​រត់​តុ​ការ​របស់ ឡាំង ប៉ុន បាន​បាត់បង់ ដែល​ជា​ពេលវេលា​ប្រឈម យ៉ាង​ខ្លាំង​លើ​ជីវភាព ។ «​ពីរ​ឆ្នាំ​មកនេះ​ជីវភាព​ខ្ញុំ​បាន​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​១៩​យ៉ាង​ខ្លាំង​។ គ្រួសារ​ដែល​ជាប់បំណុល​ធនាគារ​នោះ​កាន់តែ​លំបាក​ជាងគេ ដែល​គ្រាន់តែ​បាត់​ចំណូល​។ ខ្ញុំ​បាត់​ចំណូល​ហើយ ត្រូវ​រក​លុយ​ដើម្បី​ជួយ​គ្រួសារ​ដែល​ជាប់បំណុល​ទៀត​មិន​អាច​ទំនេរ​ឬ​សម្រាក​ឡើយ​»​។

តែ​ជា​សំណាង​នៅ​ចុងឆ្នាំ​២០២១ នេះ ស្ថានភាព​កូ​វី​ដ ១៩ នៅ​កម្ពុជា​បាន​ធូរស្រាល ហើយ​រដ្ឋាភិបាល​បាន​បើក​ប្រទេស​វិញ ពិសេស​ជំរុញ​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដែល​ជា​ឱកាស​ធ្វើ​ឱ្យ​គេ​អាច​ចូល​បម្រើ​ការងារ នៅ​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ បាន ។

លោក​ប៉ុន​និយាយ​ទាំង​ទឹក​រីករាយ​និង​បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ​លោក​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​ទាក់ទង​មុខរបរ​ជា​ភ្នាក់ងារ​ទេសចរ​សហគមន៍ ដូច​ជា​ការ​រាក់ទាក់​ភ្ញៀវ របៀប​ទទួលភ្ញៀវ ការ​និយាយ​ជាមួយ​ភ្ញៀវ យល់​ដឹង​អំពី​របៀប​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត រួម​ទាំង​មុខម្ហូប​ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរ និង​ម្ហូប​ប្រចាំ​តំបន់ ម្ហូប​ខ្មែរ ជាដើម​។ «​ខ្ញុំ​ទើបបាន​ចូល​បម្រើ​ការងារ​ថ្មី​នេះ តែ​សប្បាយចិត្ត​ពីព្រោះ​ជា​ការងារ​ដែល​ចូល​ចិត្ត​តាំងពី​តូច​មក​។ ការងារ​ថ្មី​នេះ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​រៀនសូត្រ​វគ្គ​ខ្លី​ជា​ច្រើន ទាក់ទង​វិស័យ​ទេសចរណ៍​»​ ។

ទ្បាំ​ង ប៉ុន អះអាង​ថា នឹង​ខិតខំ​បំពេញការងារ​ឱ្យ​អស់ពី​ចិត្ត និង​កម្លាំងកាយ និង​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង ក្នុង​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​នៅ​លើ​ទឹកដី​អង្គរ ដែល​ទាំង​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ចង់ទៅ​ទស្សនា កម្សាន្ត​នោះ​ ៕

អត្ថបទសរសេរ ដោយ