ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថា អ្នក​អត់​មាន​សន្តិភាព​ក្នុង​ចិត្ត​មាន​តែ​ក្រុម​ចោរលួច ឬ​ចោរប្លន់

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើក​ឆាក​ឆ្នាំ​ថ្មី ២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​បក​ទៅ​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា ប្រទេស​សុខ​សន្តិភាព លុះត្រាតែ​ពលរដ្ឋ​មាន​សន្តិភាព​ផ្លូវចិត្ត…

ខេត្តកោះកុង ៖ បើក​ឆាក​ឆ្នាំ​ថ្មី ២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​បក​ទៅ​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា ប្រទេស​សុខ​សន្តិភាព លុះត្រាតែ​ពលរដ្ឋ​មាន​សន្តិភាព​ផ្លូវចិត្ត តែ​សម្តេច​តេ​ជោ អះអាង​ថា សន្តិភាព​សម្តេច ​គឺ​ធានា មិន​មាន​គ្រាប់​ផ្លោង​ធ្លាក់​ត្រូវ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ។

ថ្លែង​នា​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ពី​អូរ​ជ្រៅ​ទៅ​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ព្រឹក​ថ្ងៃ​ទី​៣ ខែមករា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រទេស​មាន​សុខ​សន្តិភាព​ទើប​អាច​អភិវឌ្ឍន៍​កម្ពុជា​បាន​ល្អ ។

សម្តេច​ថ្លែង​ថា តែ​អ្នកខ្លះ​គេ​ថា មាន​សន្តិភាព លុះត្រាតែ​មាន​សន្តិភាព​ផ្លូវចិត្ត «​តែ​អ្នក​គ្មាន​សន្តិភាព​ផ្លូវចិត្ត​គឺ​មាន​តែ​ក្រុម​ចោរលួច ឬ​ចោរប្លន់ ឬ​អ្នក​ដែល​លួច​មាន​ស្រី​ក្មេង​ក្បត់​ប្រពន្ធ ទើប​មាន​អ​ស្ថេ​រ​ភាព​ផ្លូវចិត្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ