ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​មេអំបៅ​មហាសាល​ផ្លាស់​ប្តូរ​ទីតាំង​ជាង​4​ពាន់​គីឡូម៉ែត្រ

7 ឆ្នាំ មុន

ជា​រៀង​រាល់​ឆ្នាំ​ពូជ​ហ្វូង​មេអំបៅ Monarch Butterfly រាប់រយ​លាន​ក្បាល​ពី​ប្រទេស​កា​ណា​ដា និ​សហរដ្ឋអាមេរិក​ធ្វើ​ដំណើ​ជាង​៤.០០០​គីឡូម៉ែត្រ​ទៅ​កាន់​ព្រៃ​ក្នុង​រដ្ឋ Michoacan ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជា​កន្លែង​ប្រមូលផ្តុំ​ពួក

ជា​រៀង​រាល់​ឆ្នាំ​ពូជ​ហ្វូង​មេអំបៅ Monarch Butterfly រាប់រយ​លាន​ក្បាល​ពី​ប្រទេស​កា​ណា​ដា និ​សហរដ្ឋអាមេរិក​ធ្វើ​ដំណើ​ជាង​៤.០០០​គីឡូម៉ែត្រ​ទៅ​កាន់​ព្រៃ​ក្នុង​រដ្ឋ Michoacan ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជា​កន្លែង​ប្រមូលផ្តុំ​ពួក​សត្វល្អិត​ធំ​ជាងគេ​ក្នុង​លោក ។ ហ្វូង​ម៉េ​អំ​បៅ​មហិមា​នេះ​ទៅ​រស់នៅ​លើ​ដើមឈើ និង​លើ​ដី​ដោយ​បង្កើត​បានជា​ការ​ប្រមូលផ្តុំ​បែប​ធម្មជាតិ​ដ៏​អស្ចារ្យ​មាន​ពណ៌​ចម្រុះ​ទឹកក្រូច និង​ពណ៌​ខ្មៅ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​វា​រង​ការ​គំរាមកំហែង​ពី​មនុស្ស ។

ការ​ប្រមូលផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ​នេះ​គឺជា​អាថ៌​កំបាំង​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ធម្មជាតិ ។ ដោយឡែក​មេអំបៅ តូច​ៗ​ពី​ក្រុង Toronto ក្រុង Winnipeg ប្រទេស​កាណ​ដា ឬ​ក្រុង Detroit សហរដ្ឋអាមេរិក​បាន​ចូលរួម​ដំណើរ​ឆ្លង​ទ្វីប​នេះ​ដែរ ។ គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា តើ​ពួក​វា​ធ្វើ​យ៉ាងដូចម្តេច​ទេ ប៉ុន្តែ​បណ្តា​អ្នកជំនាញ​មួយ​ចំនួន​ជឿជាក់​ថា ហ្វូង​មេអំបៅ​នោះ​ទាក់ទាញ​ដោយ​ពិភព​ធម្មជាតិ ឬ​ដែន​ទំនាញ ។

ហ្វូង​មេអំបៅ​បាន​ចូល​តាំងទី​នៅ​ក្នុង​ព្រៃ​ស្ថិត​ក្នុង​រដ្ឋ Michoacan កាលពី​ខែតុលា ២០១៥ ដើម្បី​បង្កើត​ជម្រក​សម្រាប់​រដូវរងា​លើ​ដើមឈើ  ខ្ពស់​ៗ​ក្បែរ​តំបន់​ភ្នំ​ជា​កន្លែង​បណ្តោះ​អាសន្ន ។ ពួក​វា​នឹង​ចំណាយពេល​រស់នៅ​៥​ខែ​បន្ទាប់​ទៀត​ដោយ​ស្ថិត​ជា​ចង្កោម​ទ្រង់ទ្រាយ​ធំ​បង្កើត​បានជា​ពិភព​ធម្មជាតិ​ចម្រុះ​ពណ៌ ។ ចំនួន​ដ៏​លើសលប់​របស់​វា​អាច​ធ្វើ​ឱ្យ​មែក​សាខា​របស់​ដើមឈើ​តូច​ៗ​ខូច​ទ្រង់ទ្រាយ ឬ​បាក់​បាន ។ ពួក​វា​អាច​រស់នៅ​ក្នុង​សីតុណ្ហភាព​ទាប​ពេល​រាត្រី​ក្នុង​តំបន់​ដែល​មាន​រយៈកម្ពស់​ខ្ពស់​បែប​នេះ ។

ហ្វូង​មេអំបៅ​មហាសាល​នោះ​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​អំឡុង​ខែកុម្ភៈ និង​ខែមីនា ពោល​គឺ​មុន​ពេល​សត្វ​ស្លាប​អស់ទាំង​នេះ​ចាប់ផ្តើម​ដំណើរ​ដ៏​យូរអង្វែង ។ សីតុណ្ហភាព​នៅ​តែ​ត្រជាក់​ខ្លាំង​នៅ​ពេល​យប់ ខណៈ​ពេល​ថ្ងៃត្រង់​កម្តៅ​របស់​ពន្លឺព្រះអាទិត្យ​បាន​បំបែកពួក​វា​ចេញពី​ក្រុម ។  ពេល​ព្រឹក​ព្រលឹម​ហ្វូង​មេអំបៅ​ហាល​ស្លាប​របស់​ពួក​វា បង្កើត​បានជា​ទេសភាព​ពណ៌​ខ្មៅ និង​ពណ៌​ទឹកក្រូច​។ បន្ទាប់​មក​ពួក​វា​ហោះ​ទៅ​លើ​អាកាស​បង្កើត​បានជា​សំឡេង​កងរំពង​វេហា​ហ៍​ប្រៀប​ដូច​ជា​កំពុង​ត្រេកត្រអាល​នឹង​ធម្មជាតិ និង​ជា​អំណាច​ថាមពល​របស់​មេអំបៅ​ដែល​លោក​-​អ្នក​មិន​គួរ​ឱ្យ​ជឿ​ថា​កើត​មាន​ឡើង ។

ព្រៃ​មេអំបៅ​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​យ៉ាង​តឹង​រឹ​ុ​ង ហើយ​វា​គឺជា​ទីតាំង​ទាក់ទាញ​ទេសចរ​ពេញ​និយម​បំផុត​របស់​ប្រទេស ។ ទោះជា​យ៉ាងនេះ​ក្តី ពួក​វា​ត្រូវ​បំផ្លាញ​ក្នុង​រូបភាព​ស្វាគមន៍​ពី​មនុស្ស ។ ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ក្លាយជា​បញ្ហា​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​ជនល្មើស​វិញ​ច្បាប់​កម្រ​ដាក់ទោស​ណាស់ ។

កាលពី​ខែវិច្ឆិកា ២០១៥ មាន​សេចក្តី​ប្រកាស​ថ្កោលទោស​លើ​ពួក​កាប់​ឈើ​ក្នុង Sierra Chincua Sanctuary តំបន់​កណ្តាល​នៃ​ជីវ​មណ្ឌល​ដែល​ជា​កន្លែង​ពួក​គេ​ចង់​កាប់​ឈើ​លើ​ដី​ទំហំ​៩​ហិ​កតា​នៃ​ព្រៃ​សរុប​មុន​ពេល​អ្នកស្រុក​ដឹង និង​បញ្ឈប់​ពួក​គេ ។

លោក Eliseo Valdez Cruz សមាជិក​នៃ​កងជីវពល​បរិស្ថាន​ក្នុង​តំបន់​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​និយាយ​ថា «​រដ្ឋាភិបាល​គួរតែ​ពង្រឹង​ច្បាប់​ឡើង​វិញ ។ តើ​វា​កើតឡើង​ដោយ​របៀប​ណា​នៅ​ពេល​ដែល​អ្នក​កាប់​ឈើ​ខុសច្បាប់​ត្រូវ​ជាប់​ឃុំឃាំង និង​បញ្ជូន​ទៅ​ឱ្យ​ព្រះរាជអាជ្ញា​អម​តុលាការ ហើយ​ក្រោយមក​ត្រូវ​នៅ​ក្រៅ​ឃុំ0x017d7 នេះ​គឺជា​តំបន់​ការពារ ។

ច្បាប់​បាន​ចែង​ថា បើសិនជា​បុគ្គល​ណាមួយ​កាប់​ព្រៃឈើ​នឹង​ត្រូវ​ជាប់គុក​ពី​រយៈពេល​៥​ឆ្នាំទៅ​៨​ឆ្នាំ ។ ពួក​យើង​ចង់បាន​ទាហាន​ការពារ​តំបន់​នោះ​ដើម្បី​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នេះ ឬ​មួយ​ក៏​អាជ្ញាធរ​នឹង​ផ្តល់​សិទ្ធិ​ឱ្យ​ពួក​យើង​ក្នុង​ការ​ថែរក្សា​ការពារ​តំបន់​ព្រៃ​ដោយ​ខ្លួនឯង​» ។

កាលពី​ខែ​មុន​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​កើតឡើង​ក្នុង​ទីជម្រក​របស់​ហ្វូង​មេអំបៅ ពោល​គឺ Grupo Mexico ក្រុមហ៊ុន​សាជីវកម្ម​រុករក​រ៉ែ​ធំ​បំផុត​របស់​ប្រទេស​ម៉ិក​ស៊ិ​ក​ទើបតែ​ទួល​បាន​ដី​សម្បទាន​ដើម្បី​បើក​ឡើង​វិញ​នូវ​ទីតាំង​រុករក​រ៉ែ​ធម្មជាតិ​ក្នុង Angangueo ដែល​ជា​តំបន់​សំខាន់​នៃ​ព្រៃ​បម្រុង​របស់​ពូជ​មេអំបៅ Monarch បិទ​តាំងពី​២៥​ឆ្នាំ​មុន ។

ក្រុមហ៊ុន​នោះ​មាន​បំណង​ចង់​រុករក​រ៉ែ​ធម្មជាតិ​ដូច​ជា​ស្ពាន់ ស័ង្កសី ប្រាក់​និង​រ៉ែ​មាស ។ អ្នកជំនាញ​ជឿជាក់​ថា បើសិនជា​ការ​រុករក​រ៉ែ​បើក​ដំណើរការ​ឡើង​វិញ​នោះ វា​នឹង​បំផ្លាញ​ទីកន្លែង​របស់​ហ្វូង​មេអំបៅ ៕