ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រកូល P9 កំពុង​វាយលុក​ទីផ្សារ​ពិភពលោក​ជិត​3​លាន​គ្រឿង

7 ឆ្នាំ មុន

ក្រុមហ៊ុន Huawei កំពុង​មាន​មោទនភាព​ចំពោះ​ស្មា​ត​ហ្វូ​ន​ត្រកូល P9 និង​P9 Plus ខណៈ​ពេល​ខ្លួន​បាន​គ្រប់គ្រង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ចំនួន​២,៦​ពាន់​លាន​គ្រឿង​ដែល​ទើបតែ​បញ្ចេញ​កាលពី​ថ្ងៃ​ទី​៦

ក្រុមហ៊ុន Huawei កំពុង​មាន​មោទនភាព​ចំពោះ​ស្មា​ត​ហ្វូ​ន​ត្រកូល P9 និង​P9 Plus ខណៈ​ពេល​ខ្លួន​បាន​គ្រប់គ្រង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ចំនួន​២,៦​ពាន់​លាន​គ្រឿង​ដែល​ទើបតែ​បញ្ចេញ​កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦ ។ ស្មា​ត​ហ្វូ​ន P9 និង P9 Plus ឈាន​ដល់​តួលេខ​នោះ​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍​នៃប្រតិបត្តិ​ការ​លក់ ។ លើស​ពី​នេះ​ទៅ​ទៀត​ទីផ្សារ​លក់​ក្រៅប្រទេស​ចិន​បរិមាណ​សម្រាប់​ស្មា​ត​ហ្វូ​ន P9 ប្រមាណ​ជា​១៣០% ពោល​គឺ​មាន​ចំនួន​ភាគរយ​ខ្ពស់​ជាង​ការ​លក់ P8 កាលពី​ឆ្នាំ​មុន​គិត​ក្នុង​រយៈពេល​ដូច​គ្នា ។

ប្រទេស​បារាំង​ឯណោះ​វិញ​ចំនួន​នៃ​ការ​លក់ P9  ប្រមាណ​ជា​១០០០ %​ធំ​ជាង​P8 ។ ខណៈ​ប្រទេស​ប៉ូ​ឡូញ និង​ប្រទេស​ហ្វាំ​ង​ឡង់​ខុស​ប្លែក​គ្នា​មាន​ត្រឹមតែ​៤០០% ។ ចក្រភព​អង់គ្លេស​មាន​ចំនួន ៣០% ។

យោង​តាម​ក្រុមហ៊ុន​Huawei ឱ្យ​ដឹង​ថា P9 និង P9 Plus ប្រ​តិ្ត​ប​ត្តិករ​បំផុត​ក្នុង​ប្រទេស​ចិន បារាំង ហ្វាំ​ង​ឡង់​និង​ចក្រភព​អង់គ្លេស ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូ​ដែល​នោះ​នៅ​តែ​ជួយ​ឱ្យ​Huawei ស្ថិត​ក្នុង​ចំណាត់​ទី ៣ ពោល​គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​បន្ទាប់​ពី​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Apple ៕