ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់​ភ្នំភ្លើង Masaya មាន​ចំហេះ​គួរ​ឱ្យ​ចង់​គយគន់

7 ឆ្នាំ មុន

កាលពី​ច្រើន​រយ​ឆ្នាំ​មុន ភ្នំភ្លើង «Masaya» ប្រទេស​នី​កា​រ៉ា​ហ្គា គឺជា​ទីតាំង​សម្រាប់​បូជាយញ្ញ ដោយ​កុមារ និង​ស្ត្រី​ត្រូវ​គេ​បោះ​ចូល​ក្នុង​រូងភ្នំ​ភ្លើង​នោះ ។ ភ្នំភ្លើង Masaya ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ក្រុងម៉ា​ណា​ហ្គា​នោះ

កាលពី​ច្រើន​រយ​ឆ្នាំ​មុន ភ្នំភ្លើង «Masaya» ប្រទេស​នី​កា​រ៉ា​ហ្គា គឺជា​ទីតាំង​សម្រាប់​បូជាយញ្ញ ដោយ​កុមារ និង​ស្ត្រី​ត្រូវ​គេ​បោះ​ចូល​ក្នុង​រូងភ្នំ​ភ្លើង​នោះ ។ ភ្នំភ្លើង Masaya ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ក្រុងម៉ា​ណា​ហ្គា​នោះ បច្ចុប្បន្ន​ក្លាយជា​ប្រភព​ទាក់ទាញ​អ្នកទេសចរ​បរទេស ។ គេ​នឹង​បានឃើញ​អំណាច​ភ្លើង​ឆេះ​ផុស​នៅ​ខាង​មុខ ព្រោះ​ភ្នំភ្លើង​នោះ​ឆាបឆេះ​ជា​និច្ច ។

ក្រៅពី​ភ្នំភ្លើង Masaya នោះ នៅ​មាន​ភ្នំភ្លើង​នៅ​ហា​វ៉ៃ និង​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុង​ហ្គោ ដែល​ឆេះ​ជា​ប្រចាំ​ដែរ ។

Masaya ស្ថិត​នៅ​បរិវេណ​តំបន់ឆ្នេរ​ប៉ា​ស៊ី​ហ្វិ​ក របស់​នី​កា​រា​៉​ហ្គា ផ្នែក​ខាងក្នុង​តំបន់​អភិរក្ស​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​នៃ​ធម្មជាតិ មាន​ក្រឡា​ផ្ទៃ​ប្រហែល​៥០​គីឡូម៉ែត្រ​ក្រឡា។ ក្រៅពី​មាន​ភ្នំភ្លើង​គួរ​ឱ្យ​ភ័យ​ខ្លាច​នោះ នៅ​មាន​ដើម​ផ្កា​រីក​ស្រស់​ប្រណីត​ទៀត​ផង ។ Masaya មាន​កម្ពស់​៤០០​ម៉ែត្រ កកើត​ឡើង​តាំងពី​៥.០០០​ឆ្នាំ​មុន ។ ក្នុង​រយៈពេល​៦​ខែ​កន្លង​មក​មើលទៅ​វា​ហាក់ដូចជា​មាន​បម្រែបម្រួល​ខ្លាំង ខណៈ​លោកស្រី​មី​ជេ​ឡា គ្យូ​បា គ្រូពេទ្យ​ជនជាតិ​អូ​ទ្រី​ស​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​ដើរ​កម្សាន្ត​នៅ​ភ្នំភ្លើង​នោះ ហាក់ដូចជា​មាន​អារម្មណ៍​រីករាយ និង​ជា​លើក​ដំបូង​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ ។

លោកស្រី​មី​ជេ​ឡា គ្យូ​បា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកទេសចរ ៤.០០០​នាក់ ដែល​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា អនុញ្ញាត​ឱ្យ​ចូល​ទៅ​កម្សាន្ត​នៅ​មាត់​ភ្នំភ្លើង​នោះ ។ ក្នុង​មួយ​លើក​បើក​ឱ្យ​អ្នកទេសចរ​ម្នាក់​ចូល​ទស្សនា​តែ​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ព្រោះ​បារម្ភ​ពី​គ្រោះថ្នាក់​ពី​ការ​ស្រូប​យក​ឧស្ម័ន​ពុល និង​សត្វ​ដែល​រស់នៅ​បរិវេណ​មាត់​ភ្នំភ្លើង​ដ៏​ជ្រៅ​ជា​ច្រើន​រយ​ម៉ែត្រ គឺ​មាន​សត្វ​សេក​បៃតង និង​ប្រជៀវ ។

បច្ចុប្បន្ន​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​កំណក​កំ​អែ​ស្ថិត​ក្នុង​ភ្នំភ្លើង​នោះ ចាប់ផ្តើម​មាន​កម្រិត​ខ្ពស់ ជា​រឿយ​ៗ និង​សន្និដ្ឋាន​ថា វា​អាច​ផ្ទុះ​ជា​ថ្មី​ម្តងទៀត​ក្នុង​រយៈពេល​១៥០​ឆ្នាំ​ខាង​មុខ។ ការ​ផ្ទុះ​ដ៏​ខ្លាំង​បំផុត​របស់​វា​កើតឡើង​នៅ​ឆ្នាំ​១៧៧២ ដោយ​ការ​ផ្ទុះ​នោះ​ផ្តល់​ផល​ប៉ះពាល់​ក្នុង​រយៈ​ចម្ងាយ​៣០​គីឡូម៉ែត្រ ។

បច្ចុប្បន្ន​ភ្នំភ្លើង Masaya មិន​ទាន់​ផ្ទុះ ដូច្នេះ​អ្នកទេសចរ​អាច​ដើរ​កម្សាន្ត​បាន ប៉ុន្តែ​ក៏​មិន​អាច​ធានា​ថា​វា​មិន​ផ្ទុះ​មួយ​រយ​ភាគរយ​ទេ គឺ​វា​អាច​ផ្ទុះ​ជាយថាហេតុ ដូច្នេះ​ការ​ដើរ​កម្សាន្ត​នៅ​មាត់​ភ្នំភ្លើង​នោះ​គឺជា​រឿង «​ប្រឈម​នឹង​គ្រោះថ្នាក់​» មួយ​៕