ឪពុកចុងច.ង ក សម្លា.ប់ខ្លួន មិនទំនង រីឯកូនស្រីចុងអាយុ១៤ឆ្នាំ ត្រូវកា.ប់ដា.ច់ ក
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានដាក់ការសង្ស័យថា ឪពុកចុងប៉ុនប៉ងរំលោ.ភមិនសម្រេច លើ
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានដាក់ការសង្ស័យថា ឪពុកចុងប៉ុនប៉ងរំលោ.ភមិនសម្រេច លើ
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានដាក់ការសង្ស័យថា ឪពុកចុងប៉ុនប៉ងរំលោ.ភមិនសម្រេច លើកូនចុងអាយុ ១៤ឆ្នាំ មុននឹងឪពុកចុងនោះ កា.ប់កូនស្រីចុងដា.ច់ក និងដា.ច់ដៃ បណ្ដាលឲ្យស្លា.ប់នៅលើផ្ទះ។ ប៉ុន្តែរូបភាពនៃអំពើឃា.តកម្ម និងអត្តឃា.តនេះ ហាក់បង្កប់នូវការសង្ស័យមួយចំនួន ដោយសារតែក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់ហូរឈា.មជោគខ្នើយ និងពូកលើគ្រែដេកក្នុងផ្ទះ តែបែរជាឃើញដេកស្លា.ប់នៅរានហាលជិតកាំជណ្តើរ ខណៈដែលឪពុកចុងច.ង ក សម្លា.ប់ខ្លួន ដោយបែរមុខទៅជញ្ជាំងជាងកន្លះម៉ែត្រពីរនាបក្តារផ្ទះ។
ហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវតីរងគ្រោះ មានឈ្មោះ ណាង ស្រីលាភ អាយុ ១៤ឆ្នាំ។ ចំណែកឪពុកចុង ជាជនដៃដល់ មានឈ្មោះ ច្រឹង ផល្លី អាយុ ៣៦ឆ្នាំ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចជំនាញដែលបានទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ បានឲ្យដឹងថា ហេតុការណ៍កា.ប់សម្លា.ប់កូនចុងនេះ អាចកើតឡើង តាំងពីម៉ោងប្រហែល ៦ ព្រឹកថ្ងៃទី២ ខែមករា។ ប៉ុន្តែទើបនឹងគេដឹង ហើយភ្ញាក់ផ្អើល នៅវេលាម៉ោង ២រសៀល ដោយសារតែអ្នកជិតខាង មានការសង្ស័យ ទៅអើតមើល ឃើញមានមនុស្សស្លា.ប់ ក្នុងផ្ទះ ទើបឆោឡោ និងប្ដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។
សមត្ថកិច្ចនគរបាលបច្ចេកទេស ដែលបានធ្វើកោសល្យវិច្ឆ័យ បានបញ្ជាក់ថា នៅលើខ្លួនប្រាណយុវតីរងគ្រោះ ឃើញមានដាច់រហែកខោអាវ ដែលសមត្ថកិច្ចដាក់ការសង្ស័យថា មានការប៉ុនប៉ងរំលោ.ភមិនបានសម្រេច ទើបជនដៃដល់ ជាឪពុកចុងកា.ប់កូនចុងសម្លា.ប់ រួចក៏ធ្វើអត្តឃា.តខ្លួនឯង ដោយការលេបថ្នាំពុល និងច.ង ក បែបនេះ។ ទោះបីយ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន ជាជំហានដំបូងតែប៉ុណ្ណោះ។
ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ ដោយខ្លីថា ម្ដាយជនរងគ្រោះ ដែលត្រូវជាប្រពន្ធ ឈ្មោះ ច្រឹង ផល្លី បានស្លា.ប់ មុនពេលកើតហេតុ ប្រមាណជាង ១ខែប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរមូលដ្ឋាន ក៏ដាក់ការសង្ស័យដូចគ្នានឹងសមត្ថកិច្ចនគរបាលដែរ។
តែយ៉ាងណាក៏ដោយ មើលរូបភាពបុរសជាឪពុកចុងច.ង ក សម្លា.ប់ខ្លួន ដូចជាមិនសូវទំនង។ រីឯក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់នឹងកាំបិ.តខ្វែវ ដោយឈា.មជោគ នៅលើខ្នើយ គ្រែដេកក្នុងផ្ទះ តែឃើញស.ពមកដេកស្លា.ប់នៅរានហាល ជិតកាំជណ្តើរ។ ករណីឃា.តកម្ម និងអត្តឃា.តនេះ គួរតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ខ្លា.ចក្រែងឃា.តករ បង្វែរដានសមត្ថកិច្ច និងមហាជន៕
ចែករំលែកព័តមាននេះ