ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មួយ​ដួង កាន់តែ​លេចធ្លោ​ខ្លាំង​ក្នុង​អាជីព​សម្តែង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​កញ្ញា សាន កុ​សម​: មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​មួយ​ដួង​ក្នុង​ចំណោម​តារា​ជើង​ថ្មី​មួយ​ចំនួន​ទៀត ដែល​កំពុង​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​អាជីព​សម្តែង បន្ទាប់​ពី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា សាន កុ​សម​: មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​មួយ​ដួង​ក្នុង​ចំណោម​តារា​ជើង​ថ្មី​មួយ​ចំនួន​ទៀត ដែល​កំពុង​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​អាជីព​សម្តែង បន្ទាប់​ពី​តារា​រូប​នេះ បាន​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​ជា​បន្តបន្ទាប់​។

ចាប់តាំងពី​ជាប់​ជ័យ​លា​ភី ទេពធីតា​ឯក​សង្ក្រាន្ត​ជំនាន់​ទី​២ សាន កុ​សម​: ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ផ្តល់​ឱកាស​បង្ហាញខ្លួន​គ្រង​តំណែង​តួឯក​ជា​លើក​ដំបូង​តាម​រយៈ​រឿង «​នគរ​មាស​» ដែល​ទើបតែ​ចាក់​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ដោយសារ​តែ​មាន​ទេព​កោសល្យ​សម្តែង​បូក​រួម​ជាមួយនឹង​រូប​សម្រស់​ផង​នោះ សាន កុ​សម​: ក៏​ចាប់ផ្តើម​មានការ​ងារ​ច្រើន​លើ​វិ​ថី​សិល្បៈ និង​អាច​គ្រង​តំណែង​តួឯក​ជា​បន្តបន្ទាប់​។ ជា​ពិសេស​ជាង​នេះ​ទៀត​នោះ នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​តារា​សម្តែង​វ័យក្មេង​រូប​នេះ បាន​ស្រូប​ទាញ​អ្នកគាំទ្រ​បាន​យ៉ាងច្រើន​កុះករ​តាម​បណ្តាញ​សង្គម​នានា​របស់​នាង​។

ប្រិ​យ​មិត្ត​គាំទ្រ​បាន​ចាត់​ទុក សាន កុសុម​: គឺជា​តារា​សម្ដែង​ស្រី​ជំនាន់​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង និង​មាន​ទេព​កោសល្យ​សម្ដែង​បាន​ល្អ ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​បណ្ដា​អ្នកគាំទ្រ​ជា​ច្រើន​។

នៅ​ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ កញ្ញា​ទទួល​បាន​ជោគជ័យ​យ៉ាងច្រើន​នៅ​លើ​វិ​ថី​សិល្ប​:​មួយ​នេះ ក្នុង​នោះ​សមិទ្ធផល​មួយ​ចំនួន​ដែល​កញ្ញា​សម្រេច​ជោគជ័យ​បាន ដោយ​កញ្ញា​បាន​ឈ្នះ​មកុដ​ក្នុង​កម្មវិធី ធីតា​ឯក​សង្ក្រាន្ត​ជំនាន់​ទី​២ ដែល​មានឱកាស​បាន​តំណាង​ជា​តួអង្គ​ទេវតា ( ព្រះ​នាង​ម​ណ្ឌា​ទេវី​) ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥​។

ក្រោយ​ក្លាយជា​កញ្ញាឯក​សង្ក្រាន្ត​នេះ កញ្ញា​ក្ដោប​បាន​តំណែង​តួឯក​ស្រី​ទាំង​៣ នៅ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ CTN មាន​ដូច​ជា រឿង​នគរ​មាស (​តួអង្គ​អប្សរ​) រឿង​ដើមរ​លួសមាស និង​រឿង​មន្ត​ស្នេហ៍​អ្នកគ្រូ​ពេទ្យ​ឆ្នាស់ ។ ចំណែក​រឿង​ខ្នាត​ខ្លី​វិញ មាន​ដូច​ជា ៖ ការ​តាំងចិត្ត ( LD Entertainment), ស្រមោល ( Fun TV ), មួយ​នៃ​ដប​បួន ( Fun TV ), កញ្ញា​អតិថិជន ( ASUS ) និង​ផ្កាឈូក ( Smart ) ឆាប់​ៗ​នេះ ខណៈ​ពេល​ដែល​កញ្ញា​បាន​ទទួល​ថត​ស្ព​ត​ជា​ច្រើន​ផង​ដែរ​។ ទាំង​អស់នេះ គឺជា​សមិទ្ធផល​ដែល សាន កុ​សម​: ទទួល​បាន​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ទោះជា​យ៉ាងណា មាន​បណ្តាល​អ្នកគាំទ្រ​ជា​ច្រើន​របស់​នាង គឺ​ចង់​ឃើញ សាន កុ​សម​: ចូល​ប្រកួត​ក្នុង​កម្មវិធី បវ​កញ្ញា​ចក្រ​វា​ឡ​កម្ពុជា ដោយ​សង្ឃឹមថា​កញ្ញា​នឹង​សម្រេច​នូវ​សមិទ្ធផល​មួយ​នេះ​ឆាប់​ៗ​។ ឆ្លើយ​តប​បញ្ហា​នេះ សាន កុ​សម​: បាន​ថ្លែង​ការ​អរគុណ​សម្រាប់​ការ​ស្រលាញ់ និង​គាំទ្រ​ពី​បណ្តា​ទស្សនិកជន​ទាំងអស់ ហើយ​នាង​សន្យា​ថា​នឹង​ខិតខំ​បន្ថែម​ទៀត និង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​មោទនភាព​ចំពោះ​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ