ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​មណ្ឌល​ច​ត្តា​ឡី​ស័ក បុរស​ម្នាក់​ស្លា​.​ប់ ឃាត់ខ្លួន​ជិត​១០​នាក់​សួរនាំ

2 ឆ្នាំ មុន
  • បាត់ដំបង

មនុស្ស​យ៉ាងតិច​ជិត​១០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ក្នុង​ហេតុការណ៍​ចាក់​ស​ម្លា​.​ប់​គ្នា​មួយ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​បណ្ដាល​ឲ្យ​

ខេត្តបាត់ដំបង ៖ មនុស្ស​យ៉ាងតិច​ជិត​១០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ក្នុង​ហេតុការណ៍​ចាក់​ស​ម្លា​.​ប់​គ្នា​មួយ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លា​.​ប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣៦​នាទី​យប់ ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន តែ​មន្ត្រី​ជំនាញ​ពុំ​ទាន់​ឱ្យ​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ ភ្លាម​ៗ​នោះ​។

បើ​តាម​អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ឲ្យ​ដឹង​ថា អំពើ​ឃាតក​.​ម្ម​នោះ បាន​កើតឡើង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​រោងចក្រ​ផលិត​ម្ស៉ៅ​មី​មួយ​កន្លែង រវាង​មនុស្ស​០២​ក្រុម ដែល​ទើបនឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​ខាងលើ​នេះ​។ លោក​ថា អំពើ​ហិ​.​ង្សា​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លា​.​ប់ ដោយសារ​តែ​ភាគី​ម្ខាង​បាន​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចាក់ និង​កា​.​ប់​បុរស​រង​គ្រោះ​។

ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​១០​នាក់ ដើម្បី​យក​ទៅ​សាកសួរ ហើយ​ក្នុង​នោះ​មាន​ជន​ម្នាក់ អាច​ស្ថិត​ក្នុង​ចំណោម​ជន​ដៃដល់​ចំនួន​០៣​នាក់ តែ​យើង​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​កំពុង​តែ​សួរនាំ​នៅឡើយ​។

យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គឺ​មនុស្ស​ចំនួន​១០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​នាំ​យក​ទៅ​សួរនាំ​។ ក្នុង​ចំណោម​ជន​ដែល​ត្រូវ​ឃាត់ខ្លួន គឺ​មាន​ម្នាក់​ឈ្មោះ ម៉ៅ ស៊ី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ស្រុក​មោង​ឬ​ស្សី អាច​ស្ថិត​ក្នុង​ចំណោម​មនុស្ស​០៣​នាក់ (​ពីរ​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​) ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​ជន​ដៃដល់​បាន​ប្រើប្រាស់​ដាវ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ជែ ជាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។
អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​និយាយ​ថា បើ​តាម​ការ​សួរនាំ គឺ​ក្រុម​អ្នក​ច្បាំង​គ្នា​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​ចូល​មណ្ឌល​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​ដំណាល​ៗ​គ្នា តែ​ពួក​គេ​មិន​ធ្លាប់​ស្គាល់គ្នា​នោះ​ទេ​។

លោក​បាន​ប្រាប់​ថា ពួក​គេ​មិន​មាន​ទំនាស់​ធំដុំ​អ្វី​ទេ​។ ប៉ុន្តែ​បើ​តាម​សាច់​រឿង​ដែល​លោក​ទទួល​បាន គឺ​ដំបូង​ភាគី​រង​គ្រោះ​ដែល​មាន​គ្នា​០៥​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​ដែរ ហាក់​បាន​និយាយ​ឌឺដង​ជាមួយនឹង​កាយវិការ​មិន​សមរម្យ​ដាក់​ភាគី​ជន​ដៃដល់ ដែល​គេ​សង្ស័យ​ថា ផ្ដើម​ចេញពី​រឿងស្រី​ញី​។ លោក​ប្រាប់​ទៀត​ថា ជា​ពិសេស​ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​បាន​បង្ហាញ​សកម្មភាព​ដ៏​ផ្គើន ទើប​បន្តិច​ក្រោយមក ភាគី​ជន​ដៃដល់​បាន​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ រួច​ស្ទុះ​ទៅ​កា​.​ប់ និង​ចាក់​ស​ម្លា​.​ប់​ជន​រង​គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តែ​ម្ដង​។

លោក ទឹម វិ​ឆ័​យ បាន​បញ្ជាក់​ថា សកម្មភាព​នៃ​អំពើ​មនុស្ស​ឃា​.​ត​ខាងលើ​នេះ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​ក្នុង​អគារ​នោះ​។ ហើយ​នៅ​ក្នុង​កាមេរ៉ា​ដំបូង​គេ​ឃើញ​មាន​ជន​០៣​នាក់ ដែល​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ក្នុង​ដៃ​ផង បាន​ស្ទុះ​ទៅ​កា​.​ប់​ជនរ​គ្រោះ​ទាំង​កំរោល ក្នុង​នោះ​មានឈ្មោះ ម៉ៅ ស៊ី​ណា ផង​ដែរ​។ ដោយឡែក​មនុស្ស​ជិត​១០​នាក់​ទៀត បាន​ស្ទុះ​ចូល​ទៅ​ប្រឡូក​ក្នុង​សកម្មភាព​នោះ​ដែរ​។ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​ពួក​គេ​ទាំងនោះ​ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ​។

លោក​បញ្ជាក់​ទៀត​ថា ប៉ុន្តែ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ បាន​បង្ហាញ​ភិនភាគ​មនុស្ស​០៣​នាក់ ដែល​ធ្វើ​សកម្មភាព​ដំបូង​គេ គឺ​ឈ្មោះ ម៉ៅ ស៊ី​ណា ត្រូវ​ឃាត់ខ្លួន និង​បក្សពួក​០២​នាក់​ទៀត បាន​ផ្លោះ​របង​លួស​រត់គេច​ខ្លួន​ទាំង​យប់ តែ​យើង​បាន​កំណត់​មុខសញ្ញា​បាន​អស់ហើយ ដែល​ពេល​នេះ​យើង​កំពុង​ដំណើរការ​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ