ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រីនគរបាលម្នាក់​ និងអាជីវករម្នាក់យក​កាំភ្លើ.ង​បា.ញ់​ឡើង​លើ ផ្អើ.ល​មុខ​ស្ថានីយប្រេង​​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ជនសង្ស័យ២នាក់​ ​ក្នុងនោះ​មាន​ម្នាក់​ជាមន្ត្រី​​នគរបាល ​ត្រូវ​​បាន​​នគរបាល​ស្រុក​ល្វាឯម​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​

ខេត្ត​កណ្តាល ​៖ ជនសង្ស័យ២នាក់​ ​ក្នុងនោះ​មាន​ម្នាក់​ជាមន្ត្រី​​នគរបាល ​ត្រូវ​​បាន​​នគរបាល​ស្រុក​ល្វាឯម​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​កាំភ្លើ.ង​បា.ញ់​ឡើ​ង​លើ ។

ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​​កាលពីវេលាម៉ោង​​​១០​​និង​​​៥០នាទីយប់​​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​​​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

នគរបាល​ស្រុក​ល្វាឯម​បានអោយ​ដឹង​ថា ជនសង្ស័យ​​​​ទាំង​២នាក់​ខាងលើ​រួម​មាន ម្នាក់​​ឈ្មោះ​ផា​ន់ ហ៊ុយ​ហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មន្ត្រី​​នគរបាល​ ​មាន​ទីលំនៅ​ផ្ទះ​លេខ​៨២ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​និង​ម្នាក់ទៀត​​ឈ្មោះ​ម៉ៅ ជីវិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ផ្ទះ​លេខ​២៩ ភូមិ​៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

នគរបាល​បញ្ជាក់​ថា ​មុនពេលកើតហេតុ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក ​Lexus RX400h​ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AB-5368 មាន​ក្មេង​រួម​ដំណើរ​ចំនួន​ពីរ​នាក់​មក​ពី​កម្មវិធី​ឆ្លង​ឆ្នាំ​នៅ​ចំណុច​ដី​ឡូ​តិ៍​ភូមិ​ព្រែក​រៃ ឃុំ​ព្រែក​រៃ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​ឈ្មោះ​ផា​ន់ ហ៊ុយ​ហាក់ ជា​អ្នកបើកបរ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្ថាន​នី​យ​ប្រេង​បានឃើញ​ជនសង្ស័យ​បា.ញ់កាំភ្លើ.ង​ចំនួន​ពីរ​គ្រាប់​ឡើង​លើ​ ហើយ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច ​ក្រោយ​​ទទួល​បាន​ព័ត៌មាន​​នេះភ្លាម សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បាន​ដាក់​កម្លាំង​គ្រប់​បណ្ដា​ប៉ុស្តិ៍​តាម​ដងផ្លូវ ដើម្បី​ឃាត់​រថយន្ត​មួយ​គ្រឿង​របស់​ជនសង្ស័យ​​ ។

​នគរបាលបាន​បញ្ជាក់បន្ត​ថា​ នៅ​ពេល​រថយន្ត​ជនសង្ស័យ​មក​ដល់​ចំណុច​ជិត​ស្ពាន​ព្រែក​ដូន​កឹ​ម ​បានឃើញ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​​ភ្លាម​ ក៏​បត់​រថយន្ត​ត្រឡប់​ក្រោយ​វិញ​បើក​គេច សមត្ថកិច្ច​ក៏​បាន​បើករថយន្ដ​ដេញ​តាម​រហូត​មក​ដល់​ចំណុច​ផ្លូវ​បេតុង​ក្នុងភូមិ​ពាម​តា​ឯក​ដល់ ផ្លូវ​ទាល់ ​ទើប​រថយន្ត​ជនសង្ស័យ​មិន​អាច​បន្ត​ទៅ​មុខ​រួច​ក៏​ឈប់​នៅ​ទីនោះ​ ហើយ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ពុំ​ឃើញ​អាវុ.ធ​ឡើយ ​ហើយ​បាន​នាំ​ជនសង្ស័យ​មក​សាកសួរ ​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជនសង្ស័យ​ឈ្មោះ ម៉ៅ ជីវិន បាន​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​បា.ញ់​កាំភ្លើ.ងខ្លី​ចំនួន​២​គ្រាប់​ឡើង​ទៅ​លើ​ ចេញពី​ក្នុង​ឡាន​កំពុង​បើក​នៅ​ចំណុច​មុខ​ស្ថានីយប្រេង ហើយ​​អាវុ.ធ​ខ្លី​នេះ​ជា​អាវុធ​របស់​ខ្លួន​គេ​ផ្ទាល់​ដែ​ល​បាន​ទិញ​ពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ ហើយ​រថយន្ត​របស់​គេ​បាន​បើក​សំដៅ​ទៅ​កំពុងចម្លង​អរិយ​ក្សត្រ ។

ក្នុង​ពេល​នៅ​ដែល​បាន​ពិនិត្យ​ជាតិ​អាកុល​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ផា​ន់ ហ៊ុយ​ហាក់ ដែល​ជា​អ្នក​បើករថយន្ត មាន​ជាតិ​អាកុល​ចំនួន 0.092Mg/L ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ