ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ចាស់ដៃ​លើ​វី​ដេ​អូ​មួយ​បង្ហាញ​ចរិត​បើក​បរ​ប្រសាច​ពេញ​ផ្លូវ អត់​គោរ​ច្បាប់​ចរាចរណ៍​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន អ្នកលេង​បណ្តាញ​សង្គម បាន​បង្ហាញ​នូវ​ការ​ហួសចិត្ត​គ្រប់​ៗ​គ្នា ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​ខ្លី​មួយ បង្ហាញ​អំពី​ចរិត​បងប្អូន​ជា​ម្ចាស់​រថយន្ត​មួយ​ចំនួន​ដែល​បាន​បើកបរ​

រាជធានី​ភ្នំពេញ ៖ មហាជន អ្នកលេង​បណ្តាញ​សង្គម បាន​បង្ហាញ​នូវ​ការ​ហួសចិត្ត​គ្រប់​ៗ​គ្នា ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​ខ្លី​មួយ បង្ហាញ​អំពី​ចរិត​បងប្អូន​ជា​ម្ចាស់​រថយន្ត​មួយ​ចំនួន​ដែល​បាន​បើកបរ​រុល​ប្រជ្រៀត​គ្នា គ្មាន​ស្គាល់​គន្លង ហើយ​បង្ក​ការ​កកស្ទះ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ។

វី​ដេ​អូ​ខ្លី​ដែល​មាន​រយៈពេល​ប្រមាណ​ជិត​៣​នាទី​នេះ ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ចែកចាយ​យ៉ាង​ផុសផុល កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ និង​មាន​បងប្អូន​មួយ​ចំនួន​បាន​បញ្ចេញមតិ​រិះគន់​យ៉ាង​ចាស់ដៃ​តែ​ម្តង ព្រោះតែ​ទិដ្ឋភាព​ក្នុង​វី​ដេ​អូ​ខ្លះ​នោះ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​កកស្ទះ​ពេញ​មួយ​ទំហឹង ហើយ​រុលទៅមុខ​មិន​រួច ដែល​កត្តា​នេះ​បង្ក​ឱ្យ​ឡើង​ដោយ​ម្ចាស់​រថយន្ត​មួយ​ចំនួន ដែល​បញ្ជា​ចង្កូតរថយន្ត​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ចូល​ក្រុងភ្នំពេញ ដោយ​បាន​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បន្តិច​សោះ គឺ​បំពាន​គន្លង​អ្នក​មក​ពី​ទិស​ដៅ​ផ្ទុយ​គ្នា ដោយ​រថយន្ត​ឡើង​ដល់​៦​ជួរ បិទផ្លូវ​អ្នកបើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ (​ទិស​​ដៅ​ចូល​ទៅ​ខេត្ត​ព្រះ​សីហ​នុ​) ទាំងស្រុង​តែ​ម្តង​។

ក្នុង​វី​ដេ​អូ​នោះ​ផង​ដែរ ក៏​បានឱ្យ​យើង​ឃើញ​ថា បងប្អូន​ដែល​ត្រូវ​បើកបរ​ចូល​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ គ្មាន​សល់​ចំណែក​ផ្លូវ​បើកបរ​នោះ​ទេ គឺ​ពិតជា​វេទនា​ភ្នែក​ណាស់ ខណៈ​ម្ចាស់​យានយន្ត​ទំនើប​ដែល​បើក​បំពាន​គន្លង​អ្នក​ទិស​ផ្ទុយ​គ្នា ហាក់​គ្មាន​ការ​ពិចារណា និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បន្តិច​សោះ ។

ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺជា​កត្តា​សំខាន់​មួយ​ដែល​បណ្តាល​ឱ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​លើ​ដងផ្លូវ ។ ជាក់ស្តែង គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ គឺ​មាន​អ្នក​ស្លា​.​ប់​១៥ និង​របួស​២២​នាក់ ដែល​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​គ្មាន​ការ​គោរព​ច្បាប់ ដោយ​បើក​ប្រសាច​ពេញ​ផ្លូវ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ