ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ប្រកាស iOS 10 ជាមួយ​លក្ខណៈ​ពិសេស​សម្បូរ​បែប

7 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​គឺ iOS 10 ក្នុង​ព្រឹត្តិការណ៍ WWDC ២០១៦ នៅ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៦

ក្រុមហ៊ុន Apple បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​គឺ iOS 10 ក្នុង​ព្រឹត្តិការណ៍ WWDC ២០១៦ នៅ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ ដោយ​មាន​អ្នកចូលរួម​រាប់រយ​នាក់ ។ ក្នុង​ចំណោម​ផលិតផល ថ្មី​ៗ​របស់​ក្រុមហ៊ុន Apple បង្ហាញ​រូបរាង​ក្នុង​ព្រឹត្តិការណ៍​គឺ iOS 10 ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ ពិសេស​ៗ​សម្បូរ​បែប​ដើម្បី​បំពេញតម្រូវការ​ដល់​អតិថិជន និង Developer របស់​ខ្លួន ។

ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ពិសេស​ចំនួន ៥ របស់ iOS 10 ៖
១-Siri
ជំនួយការ​ឆ្លាត​វៃ Siri លេចមុខ​ងារ​ថ្មី ពោល​គឺ​វា​អាច​បញ្ជូន​សារ​ទៅ​កាន់​អតិថិជន​ដែល​មិន​ប្រើប្រាស់​ផលិត​របស់​ក្រុមហ៊ុន Apple ។ វា​អាច​ហៅ​ចេញ VoIP ឬ​ក៏​ទូទាត់​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត Siri អាច​ស្វែងរក​រូបថត​តាម​រយៈ​កម្មវិធី​រូបភាព ផ្សេង​ៗ​គ្នា​ទៀត​ផង ។

២- ក្តារ​ចុច Keyboard កាន់តែ​រហ័ស
ក្តារ​ចុច Keyboard ឥឡូវនេះ​បាន​បង្កើន​សមត្ថភាព​មួយ​កម្រិត​ទៀត​ជាមួយនឹង​ភាព​ឆ្លាត​វៃ​របស់ Siri  ។ ពោល​គឺ​វា​អាច​ដឹង​ពី​អ្វី​ដែល​អ្នក​ប្រើប្រាស់​ចង់​និយាយ ឬ​ឆ្លើយ ។ វា​អាច​អាន​សារ​របស់​លោក​-​អ្នក និង​ស្នើ​ឱ្យ​មានកា​បង្កើត​ព្រឹត្តិការណ៍​នានា​លោក​-​អ្នក​ដែល​ចង់បាន​។ បង្ហាញ​ទីតាំង​ចង​ចាំ​អាសយដ្ឋាន ថ្មី​ៗ​របស់​អ្នក ។ ម្យ៉ាងវិញទៀត​វា​ទទួលស្គាល់​ការ​វាយ​ពហុ​ភាសា​ផង​ដែរ ។

៣-​រូបថត
កម្មវិធី​ថតរូប​កាន់តែ​ពិសេស​ដែល​វា​អាច​បង្ហាញ​រូបថត​របស់​អ្នក​នៅ​លើ​ផែនទី ហើយ​លោក​អ្នក​អាច​តម្រៀប​ពួក​វា​តាម​រយៈ​មុខមាត់​មិត្តភក្តិ​របស់​អ្នក ។ អ្វី​ដែល​សំខាន់​ក្នុង​កម្មវិធី​នេះ​គឺជា​ការ​តម្រៀប​រូបភាព​ដ៏​អស្ចារ្យ​ក្នុង​មេ​ម៉ូ​រី​ដែល​ស្វែងរក និង​តម្រៀប​រូបថត​ក្នុង​អាល់​ប៊ុ​ម​ដោយ​ផ្នែក​ៗ​ដូច​ជា​រូបភាព​បែប​ទេសភាព សត្វ មនុស្ស ប្រធានបទ និង​រូបភាព ផ្សេង​ៗ​ទៀត ។ 

៤-​តន្ត្រី Apple
Apple Music កាន់តែ​អស្ចារ្យ​ជាង​មុន​កាន់តែ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត និង​រៀបចំ​ពួក​វា​ក្នុង​បញ្ជី​បទ​ចម្រៀង ។

៥-​សុវត្ថិភាព​បុគ្គល
ក្រុមហ៊ុន Apple បាន​បោះ​ជំហាន​ដើម្បី​បង្កើន​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​ដោយ​រារាំង​ពី​ការ​ចូលលុក​លុយ​ពី​ពួក Hacker ពាក់ព័ន្ធ​នឹង​កម្មវិធី​នានា​មាន​ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន  ៕