ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​សិស្ស ព្រួយបារម្ភ​ពី​ការ​រៀនសូត្រ​កូន​ៗ​របស់​ខ្លួន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ឪពុក​ម្តាយ​សិស្សានុសិស្ស​ជា​ច្រើន​នាក់ រស់នៅ​ក្រុងប៉ៃលិន បាន​និយាយ​ថា សាលា​បឋម​សិក្សា​អូរ​តា​ពុក ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ខេត្ត​ប៉ៃលិន ៖ ឪពុក​ម្តាយ​សិស្សានុសិស្ស​ជា​ច្រើន​នាក់ រស់នៅ​ក្រុងប៉ៃលិន បាន​និយាយ​ថា សាលា​បឋម​សិក្សា​អូរ​តា​ពុក ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់ បុក​ប៉ើង​កាលពី​ចុង​ខែមេសា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ រហូត​មក​ដល់​បច្ចុប្បន្ន គេ​មិន​ទាន់​ឃើញ​ខាង​អាជ្ញាធរ ឬ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន ធ្វើការ​ជួសជុល​នៅឡើយ​ទេ ដោយ​ពួក​គាត់​បារម្ភ​ចំពោះ​ការ​រៀនសូត្រ​កូន​ៗ របស់​ខ្លួន ព្រោះ​របើក​ដំបូល​សាលា​នេះ​បាន​ខូចខាត​អស់​រហូត​ដល់​៤​ខ្នង​ឯណោះ ។

សូម​បញ្ជាក់​ថា សាលា​បឋម​សិក្សា​អូរ​តា​ពុក ត្រូវ​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​ដំបូល​អស់​ចំនួន ៤​ខ្នង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦ ខណៈ​សិ​ស្សា​នុ សិស្ស​កំពុង​រៀន តែ​សំណាងល្អ​អត់​មាន​នរណា​ម្នាក់​រង​របួស​នោះ​ឡើយ ។ ប្រជាពលរដ្ឋ​ជា​ឪពុក​ម្តាយ​សិស្ស​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូន​របស់​គាត់​ពេល​នេះ​កំពុង​តែ​រៀន​នៅ សាលា​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ដោយ​ពួក​គាត់​រង់ចាំ មើល​ការ​ជួសជុល​របស់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ខាង​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។

តែ​គេ​មិន​ទាន់​ឃើញ​ដំណើរការ​នៅឡើយ​ទេ ព្រោះ​កូន​គាត់​មួយ​ចំនួន​រៀន​ថ្នាក់​ម​តេ្ត​យ្យ ដោយ​កាលពី​សាលា​មិន​ទាន់​របើក​កូន​គាត់​រៀន​ជាមួយនឹង​សិស្ស​ផ្សេង​ទៀ ត​ត្រឹមតែ​៣៥​នាក់ ក្នុង​១​ថ្នាក់​ប៉ុណ្ណោះ ។ តែ​ពេល​នេះ​កូន​គាត់​ត្រូវ​រៀន​ជាមួយ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​មួយទៀត​ផ្គួប​ចូល​គ្នា​ដែល​មាន​ចំនួន​៣៥​នាក់​ទៀត ហើយ​សរុប​ទៅ​មាន​គ្នា​រហូត​ដល់​៧០​នាក់ ដែល​ជា​ការ​ធ្វើ​ឱ្យ​លំបាក​ទាំង​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​យ៉ាង​ខ្លាំង ។ ពួក​គាត់​បញ្ជាក់​ទៀត​ថា ពេល​ខ្លះ​ដោយ​ឃើញ​មានការ​លំបាក​ដោយពេល​ភ្លៀង ឬ​ថ្ងៃ​ក្តៅ​ខ្លាំង​សិស្ស​ត្រូវ​ប្រជ្រៀត​គ្នា​រៀន ឬ​រៀនហាល​ក្តៅ​បន្តិច​ដែរ ។ ដូច្នេះ​បញ្ហា​នេះ​អាច​ប៉ះពាល់ ដល់​ការ​រៀនសូត្រ​របស់​ពួក​គេ បើសិនជា​ខាង​មន្ទីរ​អប់រំ​នៅ​តែ​បណ្តែតបណ្តោយ​បែប​នេះ​ទៀត ។

ចំណែក​អ្នកគ្រប់គ្រង​សាលា​បឋម​សិក្សា​អូរ​តា​ពុក អ្នកស្រី ហៀន ណា​រ៉ា​ន អាយុ​៣២​ឆ្នាំ ជា​នាយិកា បាន​រៀបរាប់​ឱ្យ​ដឹង​ថា សាលារៀន​នេះ មាន​ចំនួន​១៤​ថ្នាក់ ចាប់ពី​ថ្នាក់​ទី​១ រហូត​ដល់ទី​៦ ក្នុង​នោះ មាន​សិ​ស្សមតេ្ត​យ្យ​មាន​ចំនួន​២​ថ្នាក់ ដោយ​បន្ទាប់​ពី​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​ដំបូល​សាលារៀន​មួយ​នេះ​រួច​មក ខាង​អ្នកស្រី​បាន​រៀបចំ​សាលា​ឡើង​ឱ្យ​បាន​ស្រួលបួល​ឡើង​វិញ​ហើយ គឺ​យក​ទីចាត់ការ​ដាក់​បង្រៀន​បណ្តោះអាសន្ន​សិន ។ លោកស្រី​បន្ត​ទៀត​ថា ប៉ុន្តែ​មានការ​លំបាក​ចំពោះ​ថ្នាក់​ម​ត្តេ​យ្យ​បន្តិច ព្រោះ​ផ្គួប​ពីរ​ថ្នាក់​ចូល​គ្នា ក្រៅពី​នោះ​មានការ​រៀនសូត្រ​ដូច​ធម្មតា ។ បន្ទាប់​ពី​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​ដំបូល​អស់​ចំនួន​៤​បន្ទប់ លោកស្រី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ខាង ការិយាល័យ​ក្រុង ក្រោយមក​ក៏​ឡើង​ទៅ​ដល់​ខាង​មន្ទីរ​អប់រំ​រួចរាល់​អស់ហើយ ដោយ​ថ្នាក់លើ​កំពុង​ធ្វើ​លទ្ធកម្ម​ដេញថ្លៃ​សាងសង់ ដោយ​ត្រូវ​រៀបចំ​ប្រក់​ក្បឿង​ជំនួស​ស័ង្កសី​វិញ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ខាង​មន្ទីរ​កំពុង​តែ​ធ្វើ​លទ្ធកម្ម​ដេញថ្លៃ​ជាង​សាងសង់​ដំបូល​សាលារៀន​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​ប៉ើង​អស់នេះ​ឡើង​វិញ រួម​ជាមួយនឹង​ដំបូល​ដែល​នៅ​សេសសល់ ដោយ​ខាង​លោក​មិន​អាច​ជួសជុល​ដូច​ដើម​វិញ​បាន​ឡើយ ព្រោះ​ដំបូល​សាលា​នេះ ពី​មុន​ធ្វើ​ធ្នឹម​អំពី​ឈើ និង​ប្រក់​ដំបូល​ស័ង្កសី ។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ក្រោយ ត្រូវធ្វើ​ធ្មឹ​ម​អំពី​ដែក ប្រក់​ដំបូល​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍​វិញ ដើម្បី​ឱ្យ​ជាប់​បាន​យូរ ហើយ​ប្រ​សិន​ណា ដេញថ្លៃ​ថោក​ជាងគេ ខាង​មន្ទីរ​នឹង​ជួល​ទៅ​ជួសជុល ដោយ​គិត​ទៅ​ចំណាយ​ថវិកា​អស់​ប្រហែល​១​ម៉ឺន​ដុល្លា​ឯណោះ ទើប​អាច​ធ្វើ​ទៅ​រួចរាល់ ៕