ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កុយ គួ​ង ៖ មាន​ករណី​ផ្ទុះ​គ្រាប់បែក​ច្នៃ ២​កន្លែង នៅ​ក្បែរ​ស្ថានទូត​ខ្មែរ ប្រចាំ​មី​យ៉ា​ន់​ម៉ា ពិតមែន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួ​ង បាន​មាន​ប្រសាសន៍​អោយ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ពិតជា​មានការ​ផ្ទុះ​គ្រាប់បែក ចំនួន​០២​គ្រាប់​ពិតមែន គឺ​នៅ​ក្បែរ​ស្ថានទូត​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួ​ង បាន​មាន​ប្រសាសន៍​អោយ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ពិតជា​មានការ​ផ្ទុះ​គ្រាប់បែក ចំនួន​០២​គ្រាប់​ពិតមែន គឺ​នៅ​ក្បែរ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់ កើតឡើង​ចន្លោះ​ពី​ម៉ោង​១០ ទៅ​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១​នេះ ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​មន្ត្រី​ទូត ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ស្ថានទូត​នោះ​ទេ ។

លោក កុយ គួ​ង បាន​បន្ត​ថា មន្ត្រី​ទូត បានឮ​សំឡេង​ផ្ទុះ​ទី​១ ដោយ​ពិនិត្យ​មើលទៅ​ចម្ងាយ​ពីរ​បង​ស្ថានទូត ប្រហែលជា ១០០​ម៉ែត្រ និង​សំឡេង​ផ្ទុះ​ទី​២ មាន​ចម្ងាយ​ពីរ​បង​ស្ថានទូត​ប្រហែល ១៥០​ម៉ែត្រ ។ អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា ក៏​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ នៅ​កន្លែង​ផ្ទុះ​ទាំងនោះ​ឃើញ​ថា គឺជា​គ្រាប់បែក​កែ​ច្នៃ គ្រាន់តែ​វា​ធ្វើ​ឲ្យ​ឮ​សំឡេង​ខ្លាំង​តែ​ប៉ុណ្ណោះ មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ណា​ទាំងអស់ ពោល​គឺ​មិន​មាន​អ្នក​រង​របួស ឫ​គ្រោះថ្នាក់​ឡើយ ។

លោក កុយ គួ​ង ក៏​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មានការ​ផ្ទុះ គឺ​មន្ត្រី​ទូត​កម្ពុជា នៅ​តែ​បំពេញការងារ​ជា​ប្រក្រតី ហើយ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា គេ​ពង្រឹង​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង គឺ​ទាំង​ស្ថានទូត និង​ផ្ទះ​ស្នាក់​នៅ​របស់​មន្ត្រី​ទូត​កម្ពុជា​ទាំងអស់ គឺ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា គេ​យកចិត្តទុកដាក់​ខ្ពស់ ។

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ មិន​មានការ​ប្រែប្រួល​នោះ​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ