ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗកំពុងតែភ័.យស្លន់ស្លោ ខណៈឆ្លងចរន្តអគ្គិសនី​ឆាបឆេះ​ខ្សែភ្លើង​លើដំបូល​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ​មួយកន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ខណៈ​ពេល​កើត​មាន​ឧប្បត្តិហេតុ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆេះ​ខ្សែ​កាប៊ី​ន​ភ្លើង នៅ​លើដំបូល​ផ្ទះ​ជាង​កុយ​ជួសជុល​ម៉ូតូ និង​ផ្ទះ​ម៉ា​មី បោក​អ៊ុត…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ខណៈ​ពេល​កើត​មាន​ឧប្បត្តិហេតុ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ឆេះ​ខ្សែ​កាប៊ី​ន​ភ្លើង នៅ​លើដំបូល​ផ្ទះ​ជាង​កុយ​ជួសជុល​ម៉ូតូ និង​ផ្ទះ​ម៉ា​មី បោក​អ៊ុត ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ នៅ​ចំណុច «​ផ្ទះ​ជាង​កុយ​ជួសជុល​ម៉ូតូ​និង​ផ្ទះ​ម៉ា​មី​បោក​អ៊ុត​» ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កា​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ហេតុ​ការ​ធ្វើ​ឲ្យ​មានការ​ភិតភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ឆេះ​ផ្ទះ​ទាំង​២​ខាងលើ ហើយ​រាលដាល​ឆ្លង​ដល់​ផ្ទះ​អ្នក​ផ្សេង និង​ឆ្លង​ដល់​ស្ថានីយ​ប្រង​ឥន្ធនៈ​ដែល​ស្ថិត​នៅ​ជាប់​គ្នា​ទៀត ។ ប៉ុន្តែ​សំណាងល្អ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង បាន​ទៅ​ដល់​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា ហើយ​ខាង​មន្ត្រី​អគ្គិសនី​ក៏​បាន​បិទ​ភ្លើង​រួចរាល់​ផង​នោះ​ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​គ្រាន់តែ​ឆេះ​ស្លាក​យីហោ​ជួសជុល​ម៉ូតូ និង​បោក​អ៊ុត​២​ផ្ទាំង និង​ដំបូលផ្ទះ​នោះ​ខ្លះ​ៗ​ប៉ុណ្ណោះ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ខណៈ​ដែល​ម្នាក់​ៗ​កំពុង​តែ​មមាញឹក​ធ្វើ​ការងារ​រកស៊ី​ផ្សេង​ៗ ស្រាប់តែ​ធំក្លិន​ឈ្ងៀម​និង​លាន់ឮ​ស្នូរ​ផ្ទុះ​ប្រាវ​ៗ លុះ​ពេល​ចេញពី​ក្នុងផ្ទះ​មើល ស្រាប់តែ​ឃើញ​មានការ​ឆ្លង​ចរន្តអគ្គិសនី និង​ឆាបឆេះ​ខ្សែភ្លើង នៅ​លើដំបូល​ផ្ទះ​ជាង​កុយ​ជួសជុល​ម៉ូតូ និង​ផ្ទះ​ម៉ា​មី​បោក​អ៊ុត​សម្លៀក​បំពាក់ ។ នៅ​ក្នុងផ្ទះ​ជាង​ជួសជុល​ម៉ូតូ សុទ្ធតែ​ប្រេងម៉ាស៊ីន និង​គ្រឿងបន្លាស់​ម៉ូតូ ដែល​ភាគច្រើន​គ្រឿង​ជ័រ ចំណែក​នៅ​ក្នុងផ្ទះ​បោក​អ៊ុត​សុទ្ធតែ​ខោអាវ និង​សម្ភារៈ​ផ្សេង​ទៀត ដែល​ងាយ និង​ឆេះ​បំផុត ។

ប្រភព​ដដែល​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ​នៅ​ទីនោះ​មានផ្ទះ​ស្ថិត​នៅ​ជាប់​គ្នា​រដឹក​រាប់​សិប​ខ្នង ហើយ​ក៏​មាន​ស្ថានីយប្រេងឥន្ធនៈ​នៅ​ជិត​ផង​ដែរ ដូច្នេះ​ប្រសិនបើ​គ្មាន​ការ​ពន្លត់​ទាន់​ពេល​ទេ និង​ត្រូវ​ឆាបឆេះ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​រាល​ដល់​ស្ថានីយប្រេងឥន្ធនៈ​ពុំខាន​ឡើយ ។ ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង បន្ទាប់​មក​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ពុំ​រលត់​ឡើយ ម្យ៉ាងទៀត​កន្លែង​ឆេះ​ស្ថិត​នៅ​លើដំបូល​ផ្ទះ​ទី​ខ្ពស់​ពុំ​អាច​បាញ់​ដល់​ទៀត​ផង ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​ទើប​រាយការណ៍​សុំ​ជំនួយ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់ ហើយ​ជា​សំណាង​ភ្លាម​ៗ​នោះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ទៅ​ដល់​បាញ់​ពន្លត់​ទាន់​ពេល ។ ទើប​ពុំ​ឆេះ​ផ្ទះ​ទាំង​២​ខាងលើ​គ្រាន់តែ​ឆេះ​ស្លាក​យីហោ​ជាង​កុយ​ជួសជុល​ម៉ូតូ និង​ម៉ា​មី​បោក​អ៊ុត ព្រមទាំង​ខូចខាត​ដំបូលផ្ទះ​នេះ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ