ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​តំបន់៣ ​ឃាត់​​២នា​ក់​និង​ហៅ​សាកសួរ៣នាក់​​ជាម​ន្ត្រី​យោធា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយមានជ័យ ​៖​ ខេត្ត​បន្ទាយមានជ័យ​ជន​ដែល​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​តំបន់៣ ត្រូវ​បាន​ឃាត់ខ្លួន២នាក់ ​និង​ហៅ​សាក សួរ៣នាក់​ ជាម​ន្ត្រី​យោធា​ដែល​មានបុណ្យ​ស័ក្តិធំ​ និង​មាន​លុយ គិតត្រឹម​​ថ្ងៃទី៣០ ​ធ្នូ…

​ខេត្ត​បន្ទាយមានជ័យ ​៖​ ខេត្ត​បន្ទាយមានជ័យ​ជន​ដែល​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​តំបន់៣ ត្រូវ​បាន​ឃាត់ខ្លួន២នាក់ ​និង​ហៅ​សាក សួរ៣នាក់​ ជាម​ន្ត្រី​យោធា​ដែល​មានបុណ្យ​ស័ក្តិធំ​ និង​មាន​លុយ គិតត្រឹម​​ថ្ងៃទី៣០ ​ធ្នូ ឆ្នាំ២០២១ ​។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ក្រុម​គណៈកម្មាធិការ​បង្ក្រាប​ទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​ថា នៅ
​ចុង​ខែ​ធ្នូ ឆ្នាំ២០២១នេះ ​មាន​មន្ត្រី​យោធា​ដែល​មានបុណ្យ​ស័ក្តិ​ចំនួន៣នាក់​ ត្រូវ​បាន​កម្លាំង​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​​មានជ័យ បាន​ហៅ​សាកសួរ​រឿង​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣ក្នុង​ភូមិ​សាស្ត្រ​​ខេត្ត​បន្ទាយមានជ័យ និង​ចំនួន២នាក់​ជាម​ន្ត្រី​រាជ​ការ​ ត្រូវ​បាន​កម្លាំង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​ដាក់​ពន្ធ​នាគារ​ខេត្ត​បន្ទាយមានជ័យ ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣​ ។

សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​បទបញ្ជា​ដើម្បី​បង្ក្រាប​ទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់​៣ បឹងទន្លេសាប ខេត្ត​បន្ទាយមានជ័យ​ ក្នុងចំណោម៩ស្រុ​ក/ក្រុង​មាន២ស្រុក​ដែល​ជាប់​ដឹង​ទន្លេសាប​ មាន​ស្រុក​ព្រៈ​នេត្រ​ព្រៈ២ឃុំ​មាន​ឃុំ​ប្រាសាទ និង​ឃុំ​ភ្នំលៀ​ប ស្រុក​មង្គលបូរី ឃុំ​សំបួរ ដែល​មាន​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​មានផ្ទៃ​ដី១២.២៩៧ហិ​ក​តា​ ក្រោយពេល​ដែល​រាជរដ្ឋាភិបាល ​បាន​បោះបង្គោល​កំណត់​ព្រំ​ដី​តំបន់៣បឹងទន្លេសាប​នៅ​ឆ្នាំ២០១០-២០១១ មន្ត្រី​ជំនាញ​រក​ឃើញ​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​ភូមិ​សាស្ត្រខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​ទន្ទ្រាន​ផ្ទៃដី៥.៣៥០ហិ​ក​តា​។


បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជា​ណ​ចក្រ​កម្ពុជា​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​ដី​ព្រៃលិចទឹក​តំបន់៣ភូមិ​សាស្​គ្រ​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​ចម្រុះ​បាន​រក​ឃើញ​ដី​ព្រៃលិចទឹក​តំបន់៣ត្រូវ​បាន​ទន្ទ្រាន​មានផ្ទៃ​ដី៧.៨៣៤ហិ​ក​តា ដែល​មាន​ប្រជា​ពលរដ្ឋ​ដែល​ទន្ត្​រាន​ចំនួន៤៣៩នាក់​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចំ​នួន៤១៩នាក់ និង​ប្រជាពលរដ្ឋ​ក្រៅ​មូលដ្ឋាន​ចំនួន​២០​នាក់​។

​រក​ឃើញថា ប្រជាពលរដ្ឋ​ដែល​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣ម្នា​ក់ៗ​មានផ្ទៃ​ដី២ ទៅ៣ហិ​ក​តា ហើយ​ភាគច្រើន​ប្រជាពលរដ្ឋ​បាន​ជួល​ធ្វើ ឬ​អាស្រ័យផល​ស្រូវ​ពី​អ្នកមាន​អំណាច​ និង​មាន​លុយ​ទើប​គេ​ហ៊ាន ​ដែល​មាន​ក្នុង​ម្នាក់​មាន​មិន​តិច​ជាង​រាប់​រយ​ហិ​ក​តា រហូត​ពេលនេះ​ ទើប​ឃាត់ខ្លួន​បាន២នាក់​ជាម​ន្ត្រី​រាជការ​ដាក់​ពន្ធនាគារ​ខេត្ត​ និង​មាន៣នាក់​ទៀត​ជាម​ន្ត្រី​យោធា​ដែល​មានបុណ្យ​ស័ក្តិ​និង​មាន​លុយ​ត្រូវ​បាន​ហៅ​មក​សាកសួរ​ហើយ​អោយ​ត្រឡប់​ទៅ​ផ្ទៈ​វិញ ទោះជាយ៉ាងណា​អ្នក​ដែល​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​មិន​អាច​គេច​ផុត​ពី​រង្វង់​ច្បាប់​ឡើយ​ ៕

អត្ថបទសរសេរ ដោយ