Twinkies ដែលជាក្រុមហ៊ុនលក់នំដ៏ធំរបស់អាមេរិក បានសម្រេចទិញវិមាន Playboy ពីលោកតា Hugh Hefner ក្នុងតម្លៃ២០០លានដុល្លារ បន្ទាប់ពីលោកតាប្រកាសដាក់លក់រយៈពេលពីរបីខែកន្លងមក ។
លោកតា Hugh Hefner មិនបាននិយាយអ្វីពាក់ព័ន្ធនឹងការលក់វិមានរបស់ខ្លួនទេ តែស្រីស្នេហ៍របស់គាត់ជាច្រើននាក់កំពុងបារម្ភរឿងស្វែងរកទ្រនំថ្មី ក្រោយពីរស់នៅក្នុងវិមាន Playboy អស់រយៈពេលជាច្រើនឆ្នាំ ។ វិមាន Playboy សាងសង់ និងបើកជាផ្លូវការនៅឆ្នាំ១៩២៧ ស្ថិតនៅទីក្រុងឡូសអេនចឺឡែស រដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក ជាស្នាដៃរបស់ស្ថាបត្យករ Arthur Rolland Kelly។ វិមាននេះមាន២៩បន្ទប់ និងមានទំហំសរុប ២០៤២ម៉ែត្រការ៉េ ៕
ចែករំលែកព័តមាននេះ