ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្សលង់ទឹក នៅប្រើទម្លាប់​​កប់​​ដីខ្សាច់ និង​សម្លា.ប់​​ទា​កាប៉ា​ ដាក់​ពីលើ​ទ្រូង​ទៀត!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ក្មេង​ប្រុស​ជំទង់ម្នាក់​ បាន​លង់ទឹក​ស្លា.ប់ ខណៈ​រូបគេ ​និង​មិត្តភក្តិ ៤នាក់ ​ទៅ​ ៥​នាក់ ​នាំ​គ្នា ​ចុះ​ងូតទឹក​ស្ទឹង​លេង។…

ខេត្តបន្ទាយមានជ័យ​៖ ក្មេង​ប្រុស​ជំទង់ម្នាក់​ បាន​លង់ទឹក​ស្លា.ប់ ខណៈ​រូបគេ ​និង​មិត្តភក្តិ ៤នាក់ ​ទៅ​ ៥​នាក់ ​នាំ​គ្នា ​ចុះ​ងូតទឹក​ស្ទឹង​លេង។ ការសប្បាយ​ ក្លាយជា​ទុក្ខ​នេះ បាន​កើតឡើង​កាលពីវេលា​ម៉ោង​ប្រមាណ​ ៣ ​និង ​៣០​នាទី ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ដងស្ទឹង​ក្រោយ​ពន្ធនាគារ ស្ថិត​ក្នុងភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុងសិរី​សោភ័ណ។

ក្មេង​ប្រុស ​ដែល​លង់ទឹក​នោះ ឈ្មោះ ហុង ថង​ហ្វា អាយុ​ ១៤​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

លោកនាយ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ​បានឱ្យ​ដឹងថា​ ក្រុម​ក្មេង​ៗ ​មាន​គ្នា​ ៤នាក់ ​ទៅ​ ៥​នាក់ ​បាន​នាំ​គ្នា​ចុះ​ងូតស្ទឹង​លេង​។ ខណៈ​នោះ ​ក្មេង​ប្រុស ​ដែល​រង​គ្រោះ ​បាន​ហែល​ទៅ​កណ្តាលស្ទឹងចម្ងាយ​ពី​ច្រាំង​ប្រហែល ​៦ ​ទៅ​ ៧​ម៉ែត្រ ស្រាប់តែ​អស់ដៃ ​បណ្តាល​ឱ្យលិចទៅ​ក្នុង​ទឹក​បាត់​។ ភ្លាម​ៗ​នោះ មិត្តភក្តិ ​ដែល​លេង​ទឹកជា​មួយ​គ្នា ​បាន​ហែល​ឡើងគោក រួច​រត់ទៅ​ប្រាប់​អ្នក​អង្គុយ​ផឹកស៊ី​ នៅ​ក្បែរ​នោះ ក៏​នាំគ្នា​ ៣នាក់ ​ទៅ ​៤​នាក់ ​ទៅ​ជួយ​រាវរក និង​រក​ឃើញ​លិចដល់​បាត​ស្ទឹង​ដែល​មាន​ជម្រៅ​ ៥ ​ទៅ ​៦​ម៉ែត្រ​។

លោកនាយ​ប៉ុស្តិ៍​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​រកឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ហើយ សាច់ញាតិ​ បាន​ធ្វើ​ពិធី​តាម​ទំនៀមទម្លាប់​ ជា​ការ​សង្គ្រោះ​បឋម ដោយ​យក​ទៅ​កប់​ក្នុង​ដីខ្សាច់ និង​សម្លាប់​ទា​កាប៉ា​ ដាក់​ពីលើ​ទ្រូង​។ ប៉ុន្តែ ដោយនៅ​តែ​មិនដឹងខ្លួន ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោ ភ័​ណ និង​ត្រូវ​បាន​គ្រូ​ពេ​ទ្រ​ប្រាប់​ថា ក្មេង​ប្រុស​ស្លា.ប់​ហើយ ​មិន​អាច​ជួយ​សង្គ្រោះ ​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ