ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅមាន​ត)

7 ឆ្នាំ មុន

ម្យ៉ាងទៀត​បើ​ផ្អែក​ទៅ​លើ​ប្រសាសន៍​របស់​លោក​សាស្ត្រ​ចា​រ្យ​ឡុ​ច ផ្លែង ក៏​ដូច​ជា​អស់លោក​សាស្ត្រ​ចា​រ្យ អ្នក​ស្រាវជ្រាវ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ច្រើន​ទៀត ដែល​តែងតែ​ពោល​ថា ស្នាដៃ​រឿង​រាមកេរ្តិ៍​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​អ្នកនិពន្ធ​

ម្យ៉ាងទៀត​បើ​ផ្អែក​ទៅ​លើ​ប្រសាសន៍​របស់​លោក​សាស្ត្រ​ចា​រ្យ​ឡុ​ច ផ្លែង ក៏​ដូច​ជា​អស់លោក​សាស្ត្រ​ចា​រ្យ អ្នក​ស្រាវជ្រាវ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ច្រើន​ទៀត ដែល​តែងតែ​ពោល​ថា ស្នាដៃ​រឿង​រាមកេរ្តិ៍​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​អ្នកនិពន្ធ​មិន​ស្គាល់ឈ្មោះ​ពីរ​នាក់​ខុស​គ្នា ពី​ខ្សែ​១​ដល់​ខ្សែ​១០ មាន​អ្នកនិពន្ធ​ម្នាក់ និង​ពី​ខ្សែ​៧៥​ដល់​ខ្សែ​៨០ ជា​ស្នាដៃ​ដែល​សរសេរ​ដោយ​អ្នកនិពន្ធ​មា្ន​​ក់​ផ្សេង​ទៀត ។ រឿង​រាមកេរ្តិ៍​នេះ ត្រូវ​តាក់តែង​ឡើង​មួយ​កំណាត់​ប្រហែលជា​ក្នុង​រយៈពេល​មុន​ពេល​ដែល​ប្រទេស​ខ្មែរ​មាន​វិបត្តិ​សាសនា គឺ​ទំនាស់​រវាង​អ្នក​កាន់​ព្រហ្មញ្ញសាសនា ជាមួយនឹង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា និង​មួយ​កំណាត់​ក្រោយ​ទៀត ត្រូវ​រៀបរៀង​ក្រោយ​ពេល​មាន​វិបត្តិ ពោល​គឺ​ក្នុង​ភាគ​ចុង​ក្រោយ​នៃ​សម័យ​អង្គរ​នោះ​ឯង ។

មតិ​អស់លោក​សាស្ត្រ​ចា​រ្យ អ្នក​ស្រាវជ្រាវ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ខាងលើ​នេះ ហាក់​ស្របគ្នា​នឹង​មតិ​ពីរ​ខាង​ដើម ដែល​ជា​ពាក្យ​តំណាល ត​ៗ​គ្នា​ដែល​លើកយក​វិបត្តិ​ទំនាស់​សាសនា ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ និង​វិបត្តិ​រាជវង្ស គឺ​ការ​ប្តូរ​រាជវង្ស​ពី​វង្ស​វរ្ម័ន មក​វង្ស​តា​ត្រសក់ផ្អែម មក​ពន្យល់​ដើម្បី​ជា​ហេតុ​បញ្ជាក់​អំពី​ការ​កកើត​ឡើង​នៃ​ទម្រង់​ល្ខោន​ប្រុស​នោះ ។

មួយ​ចំណែក​ទៀត បើ​យើង​សាកល្បង​ពិនិត្យ​មើលរូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ និង​រូបភាព​នៃ​ល្ខោនខោល ដែល​សេសសល់​ដល់​យើង​សព្វថ្ងៃ​ដូច​ជា រូប​មេទ័ព​ស្វា និង​ពល​ស្វា មេទ័ព​យក្ស ឬ​ក៏​ចលនា​ច្បាំង​គ្នា​រវាង​ទ័ព​ស្វា និង​ទ័ព​យក្ស សង្កេត​ឃើញ​ថា មាន​លក្ខណៈ​ដូច​គ្នា​ស្ទើរតែ​ទាំងអស់ ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​នេះ​មានគំនិត​យល់​ស្រប​ថា កា​សន្និដ្ឋាន ឬ​ក៏​គំនិត​របស់​អស់លោក​អ្នកប្រាជ្ញ អ្នក​ស្រាវជ្រាវ​ខាងលើ​ស្តី​ពី​អំពី​កាលបរិច្ឆេទ​កំណើត​នៃ​ទម្រង់​ល្ខោនខោល ឬ​ល្ខោន​ប្រុស​នេះ ជា​ការ​សមរម្យ​ណាស់ ។

ឯ​ចំណុច​ដ៏​វិសេសវិសាល​មួយទៀត​នោះ គឺ​ការ​រក​ឃើញ​ទម្រង់​ល្ខោន​មួយ​ឈ្មោះ​ថា ភា​ណី  «Bhani» នៅ​ក្នុង​សិលាចារឹក K-៩៩ នា​សតវត្សរ៍​ទី​១០ ។ រាំ្ម ឬរ​មាំ​ភា​ណី «Rmam Bhani» អ្នក​រាំ​ភា​ណី​សុទ្ធតែ​ជា​សិល្បករ ប្រុស​ៗ និង​ត្មោង​ភា​ណី «Thmon Bhani» គឺ​តន្ត្រីករ​ប្រគំ​គ្រឿង​ដំ សម្រាប់​ល្ខោន​ភា​ណី​ក៏​សុទ្ធតែ ប្រុស​ៗ​ដែរ ។

ពាក្យ​ភា​ណី​នេះ ជា​ភាសា​សំ​ស្ត្រឹ​ត និង​បាលី​មក​ពី​ពាក្យ​ថា​ភាណៈ ។ បើ​តាម​វចនានុក្រម​ខ្មែរ ដែល​ជា​ស្នា​ព្រ​ហ​ស្ថ​របស់​សម្តេចព្រះ​ស​ង្ឈ​រាជ ជួន ណាត បោះពុម្ពផ្សាយ​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​ត្រង់​ទំព័រ​៨១៨ នោះ​បាន​អធិប្បាយ​ថា ភាណៈ ន​.(​បា​) ដំណើរ​ពោល ការ​និយាយ ការ​ប្រាប់ ការសូត្រ ។

ម្យ៉ាងទៀត អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ក៏​ឃើញ​មាន​ទំនៀម​មួយទៀត ដែល​ព្រះរាជ​វង្សានុវង្ស​នៃ​ក្សត្រ​ខ្មែរ ទ្រង់​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន តាំងពី​យូរលង់​មក​ហើយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ គឺ​ពិធី​សូត្រ​ភាណ​យក្ស​នៅ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង​។ ពិធី​នេះ​ត្រូវ​ក្រុម​បា​គូ​ព្រាហ្មណ៍​បុរោហិត «​ផ្នែក​ព្រហ្មញ្ញសាសនា​» និង​ព្រះសង្ឃ »​ផ្នែក​ខាង​ព្រះពុទ្ធ​សាសនា​» ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​កម្ពុជា​ចូល​មក​ដល់​។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​កំចាត់​ឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ហើយ​សុំ​សិរី​សួស្តី សុភមង្គល​នៃ​ឆ្នាំ​ថ្មី មាន​ដល់​ព្រះ​នគរ និង​ប្រជារាស្ត្រ​កម្ពុជា ដែល​គេ​ច្រើន​តែ​ហៅ​ថា ពិធី​រំដោះគ្រោះ​ព្រះ​នគរ ។

(​នៅ​មាន​ត​)