ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្ដើម​ប្រាក់​លាន! ​ឡុ​ង ជិន ​ប៉ះ​អេ​លី​ត ភក្ដី​ ខណៈ​ហ៊ី​ម គឹ​ម​រៀង ​ប៉ះ យ៉​ន ពិសី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កក្រើក​ទៀត​ហើយ ​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ​​នា​ថ្ងៃ​សៅរ៍​ ទី​១​ មក​រា​ ឆ្នាំ​

រាជធានី​ភ្នំពេញ​ ៖ ​កក្រើក​ទៀត​ហើយ ​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ​​នា​ថ្ងៃ​សៅរ៍​ ទី​១​ មក​រា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ កីឡាករ​ឡុ​ង ជិន​ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​អេ​លី​ត ភក្ដី​ មក​ពី​ក្លិប នាយកដ្ឋាន​អង្គរក្ស ខណៈ​កីឡាករ​ហ៊ី​ម គឹ​ម​រៀង​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ​ប៉ះ​ជាមួយ​កីឡាករ យ៉​ន ពិសី​ មក​ពី​ក្លិប​ខេត្តកំពង់ស្ពឺ​។

តាម​ការ​​ឱ្យ​ដឹង​ពី​គណៈកម្មការ​ប្រកួត​រវាង​កីឡាករ​ឡុ​ង ជិន ​និង​កីឡាករ​អេ​លី​ត ភក្ដី​ អត់​ដែល​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ​ ​ប៉ុន្តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ គូ​នេះ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​យូ​រ​ឆ្នាំ​មក​ហើយ​ដូច​គ្នា គ្រាន់តែ​គេ​មិន​ទាន់​ដឹង​ថា សម្រាប់​ការ​ជួប​គ្នា​រវាង​គេ​ទាំង​ពីរ​លើក​នេះ​អ្នក​ណា​ជា​អ្នកមាន​សំណាង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នោះ​ទេ​ ។ ​កីឡាករ​ឡុ​ង ជិន​មួយ​រយៈ​មកនេះ​គេ​ឧស្សាហ៍​​ឃើញ​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​បំផុត ហើយ​ក៏​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​មិន​តិច​នាក់​រួច​មក​ហើយ​ដែរ​ ។ ​ចំណែក​អេ​លី​ត ភក្ដី​ ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ ហើយ​ថែម​ទាំង​ធ្លាប់​បាន​បង្ហាញមុខ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ច្រើន​ដង​មក​ហើយ​ដែរ​មួយ​រយៈ​មកនេះ​ ។ ​ប៉ុន្តែ​ដោយសា​រ​តែ​មិន​ធ្លាប់​សាក​កម្លាំង​គ្នា​ពី​មុន​មក​នោះ គេ​មិន​ហ៊ាន​មើល​ស្រាល​ឡុ​ង ជិន​នោះ​ដែរ​។​ ទោះជា​យ៉ាង​ណា សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន ដូច្នេះ​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀមខ្លួន​ទុកជា​មុន​ដូច​គ្នា ដើម្បី​ក្លាយ​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​រៀង​ៗ​ខ្លួន​។

ចំណែក​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​មួយគូ​ទៀត​កីឡាករ​ហ៊ី​ម គឹ​ម​រៀង ​ប៉ះ​ជាមួយ​កីឡាករ​យ៉​ន ពិសី​ ។ ​គូ​ក៏​អត់​ដែល​ជួប​គ្នា​ពី​មុន​មក​ដែរ ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម មិនតែប៉ុណ្ណោះ​ពួក​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ពេញ​ខ្លួន​ដូច​គ្នា​ទៀត​។ ​សម្រាប់​កីឡាករ​ហ៊ី​ម គឹ​ម​រៀង មួយ​រយៈ​មកនេះ​គេ​សង្កេត​ឃើញ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​បំផុត មាន​ចាញ់​ខ្លះ​ឈ្នះ​ខ្លះ ប៉ុន្តែ​អត់​ងាយ​មាន​អ្នក​ណា​ផ្ដួល​គេ​ឱ្យ​សន្លប់​បាន​ឡើយ​ ។ ម្យ៉ាងវិញទៀត​បើ​តាមតែ​គេ​ធ្លាប់​ដឹង ប្រហែលជា​៤​ឆ្នាំ​មុន​អ្នក​ដែល​ប៉ះ​ជាមួយ​ហ៊ី​ម គឹ​ម​រៀង ​មិនសូវ​ដែល​ជួប​សំណាងល្​ នោះ​ទេ​។​ប៉ុន្តែ​លើក​នេះ​មក​ប៉ះ​ជើង​ខ្លាំង​យ៉​ន ពិសី​ ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ខ្ពស់​ម្នាក់​ដែរ ប្រហែលជា​មិន​ងាយស្រួល​នោះ​ឡើយ​ ។ ​ម្យ៉ាងវិញទៀត ​វា​ជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ទៀត​ផង​នោះ រិ​ត​តែ​មិន​អាច​ប្រ​ហេ​សបាន​ឡើយ ។

រីឯ​គូប្រកួត​ដណ្ដើម​ប្រាក់​ពិ​រលា​ន​រៀល​ពី​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ​ដែរ កីឡាករ​សួន ចាន់​នី​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ​ប៉ះ​ជាមួយ​កីឡាករ ថៃ រ៉េ​ត ម​ក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​។ ​សួន ចាន់​នី​ ក៏​មិន​ធ្លាប់​ប៉ះ​ជាមួយ​ថៃ​រ៉េ​ត​ពី​មុន​មក​ដែរ ដូច្នេះ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ខកចិត្ត​ឡើយ ដឹង​តែ​ពី​កក្រើក​សង្វៀន​ទៀត​ហើយ ​កុំ​ភ្លេច​តាមដាន​ការ​ប្រកួត​ទាំងអស់​គ្នា​ល្ងាច​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​វេលា​ម៉ោង​៦និង​៣០​នាទី​​យប់​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ