ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង​ខឹង​តេ​ទៅ​ប្រពន្ធ​មិន​លើក​ លេងដុត​ផ្ទះ​ខ្លួនឯងចោល​ ​រួច​ទៅ​ដេក​នៅ​វាលស្រែ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ ​​បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ជោគ​ជាំ ហើយ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ តែ​ប្រពន្ធ​មិន​លើក ក៏​ដុត​ផ្ទះ​ចោល រួច​ទៅ​ដេក​វាលស្រែ លុះ​ភ្ញាក់​ពី​ដំណេក​ក៏​ដាក់​ខ្នោះ​របស់​សមត្ថកិច្ច ដែលហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​២…

ខេត្ដកណ្ដាល ៖ ​​បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ជោគ​ជាំ ហើយ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ តែ​ប្រពន្ធ​មិន​លើក ក៏​ដុត​ផ្ទះ​ចោល រួច​ទៅ​ដេក​វាលស្រែ លុះ​ភ្ញាក់​ពី​ដំណេក​ក៏​ដាក់​ខ្នោះ​របស់​សមត្ថកិច្ច ដែលហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​២ និង​១០​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ ចំការ​តា​ងែ​ត ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជន​បង្ក​ឈ្មោះ គាំ ធូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំការ​តា​ងែ​ត ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ហេតុ​ការ​នោះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​២​ខ្នង និង​ខូចខាត​សម្ភារៈ រួម​មាន ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ទំ​ហ៊ំ​៥x៧ ចំនួន​០១​ខ្នងផ្ទះ​ធ្វើ​អំពី​ឈើ ទំ​ហ៊ំ​៥×៧ ចំនួន​០១ ខ្នង និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​បាន​ទៅ​រក​ត្រី​ជាមួយ​អ្នក​ជិតខាង​នៅ​ប្រឡាយ​យ​ទឹក​ចុង​ភូមិ​លុះ​ពេល​រក​ត្រី​បាន​ល្មម​ធ្វើ​ម្ហូប​ហើយ​ជនសង្ស័យ និង​អ្នកស្រុក​ភូមិ​បាន​នាំ​គ្នា​យក​ត្រី​ទៅ​អាំង​ក្លែម​ស្រាស អស់​២​លី​ត្រ​កន្លះ ដោយ​មិន​ទាន់​ស្រវឹង ពួក​គេ​បាន​ទៅ​ទិញ​ស្រា​បៀរ​១​កេះ​កន្លះ​ទៀត មក​ផឹក​ថែម​ទៀត ។

ខណៈ​ពេល​ស្រាស និង​ស្រា​បៀរ​លាយឡំ​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​ផឹក​ស្រវឹង​ខ្លាំង​បាត់បង់​ស្មារតី​លែង​ដឹង​អ្វី​ទាំងអស់ ពេល​នោះ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ទ្រេ​ឌ​ទ្រោ​តទៅ​ផ្ទះ ប៉ុន្តែ​បន្តិច​ក្រោយមក ជន​នោះ​ក៏​បើក រថយន្ត​ដឹក​ដី​របស់​ខ្លួន​ត្រឡប់​ទៅ​កាន់​កន្លែង​ផឹកស៊ី​វិញ​ប្រហែល​មួយសន្ទុះ​មក​ទៀត ជនសង្ស័យ​បាន​បើករថយន្ត​ត្រឡប់​មក​ផ្ទះ ។

ពេល​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​បាន​តេ​ទូរស័ព្ទ​ទៅ​រកប្រពន្ធ តែ​ប្រពន្ធ​មិន​បាន​លើក​ដែល​លោក​ប្តី​តេ​ទៅ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខឹង​ខ្លាំង បាន​យក​ក្បាល​ហ្គា​សម​ក​ចាប់​នឹង​កំប៉ុង​ហ្គា​ស​ដុត​ពូក​នៅ​លើ​ផ្ទះ បណ្តាល​ឲ្យ​កើត​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​ពីរ​ខ្នង និង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ។

ក្រោយ​ដុត​ផ្ទះ​ឆេះ​អស់ ជនសង្ស័យ​បាន​បើករថយន្ត​ទៅ​ដេក​នៅ​ក្នុង វាលស្រែ​ចុង​ភូមិ​បាត់​លុះដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលាំង កែន​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំនុំរឿង និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ