ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ម៉ៃ យ៉ា បង្ហាញ​គម្រោង​ធំ​ពីរ​សម្រាប់​ឆ្នាំ​២០២២​នេះ តើ​ជា​គំរោង​អ្វី​ទៅ?

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង ម៉ៃ យ៉ា បាន​បង្ហាញ​គម្រោង​​ផ្ទាល់ខ្លួន​ធំ​២ សម្រាប់​ឆ្នាំ​២០២២​នា​ពេល​ខាង​មុខ​នេះ ក្នុង​ពេល​ដែល​បច្ចុ​ប្បន្ន​នាង​កំពុង​តែ​មមាញឹក​លើ​ការ​ងារ​រកស៊ី​លក់​ផលិតផល​សម្រស់​។ គម្រោង​ធំ​ៗ​របស់​នាង នោះ​គឺ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ម៉ៃ យ៉ា បាន​បង្ហាញ​គម្រោង​ផ្ទាល់ខ្លួន​ធំ​២ សម្រាប់​ឆ្នាំ​២០២២​នា​ពេល​ខាង​មុខ​នេះ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​នាង​កំពុង​តែ​មមាញឹក​លើ​ការងារ​រកស៊ី​លក់​ផលិតផល​សម្រស់​។ គម្រោង​ធំ​ៗ​របស់​នាង នោះ​គឺ​មិន​មាន​អ្វី​ឆ្ងាយ​ក្រៅ​ការ​ពង្រីក​មុខរបរ​រកស៊ី​បន្ថែម និង​ការ​ពង្រឹង​អាជីព​សិល្បៈ​របស់​នាង​អោយ​ពេញដៃ​នោះ​ឡើយ​។

ម៉ៃ យ៉ា បាន​បញ្ជាក់​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ខ្ញុំ​នឹង​មាន​គំរោង​ដើម្បី​បង្កើត​នូវ​មុខ​ជំនួញ ការ​រកស៊ី​ថ្មី និង​បន្ថែម​នូវ​សមត្ថភាព​ជាមួយ​ការ​សម្តែង​ឲ្យ​កាន់តែ​ពេញលេញ សំរាប់ Year of The Tiger 2022​។ តាម​រយៈ​សារ​នេះ​មាន​ន័យ​ថា ម៉ៃ យ៉ា អាច​នឹង​ពង្រឹង​ការងារ​សម្តែង​អោយ​បាន​ពេញដៃ​ឡើង​វិញ ក្រោយ​ខកខាន​មួយ​រយៈ បន្ទាប់​ពី​ជាប់ដៃ​រកស៊ី និង​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​។

ជា​ការ​កត់សម្គាល់ កន្លង​មក ម៉ៃ​យ៉ា ធ្លាប់​បាន​បញ្ចេញ​សា​រលើ​បណ្ដាញ​សង្គម​នាង​ថា «​បន្តិចទៀត នឹង​លា​សិល្បៈ​ខ្មែរ​ដែល​ខ្ញុំ​ស្រឡាញ់​» ដែល​សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ជា​ច្រើន​ភ្ញាក់ផ្អើល ។

យ៉ាងណា​ជុំវិញ​បញ្ហា​នេះ តារា​សម្តែង​កូនកាត់​អា​ល្លឺ​ម៉​ង់ ម៉ៃ​យ៉ា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា នាង​មិន​ទៅ​ណា​ចោល​សិល្បៈ​ខ្មែរ​នោះ​ទេ​។ នាង​ថា អ្នក​មានគុណ​របស់​នាង ចង់​ឲ្យ​នាង​ឈប់​ពី​សិល្បៈ​ទៅ​រស់នៅ​ជាមួយ​គ្នា​នៅ​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់​វិញ ទើប​នាង​បញ្ចេញ​សារ​ថា នាង​អាច​នឹង​ឈប់​ពី​សិល្បៈ​ខ្មែរ​តែ​ម្ដង តែ​ឥឡូវ​ខ្ញុំ​សម្រេច​ហើយ​ថា ខ្ញុំ​អត់​ទៅ​វិញ​ទេ​។

តារា​កូនកាត់​រូប​នេះ បញ្ជាក់​ទៀត​ថា ដំបូង​នាង​ចង់​តាម​ឪពុក​ម្ដាយ ប៉ុន្តែ​ដោយនៅ​ស្ដាយ​ការងារ​ដែល​កំពុងរ​ត់រក​ច្រើន និង​កេរ្តិ៍ឈ្មោះ​ផង​នោះ ទើប​នាង​សម្រេច​ថា បន្ត​នៅ​ជាមួយ​សិល្បៈ​ខ្មែរ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ម៉ៃ យ៉ា គឺជា​ពិធី​ការិនី​ក្នុង​កម្មវិធី​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍ CNC ខណៈ​ពេល​បច្ចុប្បន្ន​នាង​បាន​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ភាគ​រឿង «​ភរិយា​សម័យ​ថ្មី​» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ហង្ស​មាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ