ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Microsoft ទិញ LinkedIn ក្នុង​តម្លៃ26,2​ពាន់​លាន​ដុល្លារ

7 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ពី​ការ​ទិញ​យក LinkedIn នៅ​ក្នុង​ចំនួន​ទឹកប្រាក់​សុទ្ធចំនួន26,2ពាន់​លាន​ដុល្លារ (196ដុល្លា​រ​សំរាប់​​មួយ​​ហ៊ុន​) ​។

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ពី​ការ​ទិញ​យក LinkedIn នៅ​ក្នុង​ចំនួន​ទឹកប្រាក់​សុទ្ធចំនួន26,2ពាន់​លាន​ដុល្លារ (196ដុល្លា​រ​សំរាប់​​មួយ​​ហ៊ុន​) ​។

សហ​​ស្ថាបនិក​ក្រុមហ៊ុន និង​ជា​អ្នកគ្រប់គ្រង​ភាគហ៊ុន លោក Reid Hoffman និងលោក​អគ្គនាយក​ក្រុមហ៊ុន Jeff Weiner គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​កិច្ចព្រមព្រៀង​នេះ​ ។ លោក Weiner នឹង​នៅ​តែ​បន្ត​ធ្វើ​ជាអគ្គនាយក​​ក្រុមហ៊ុន ហើយ​រាយការណ៍​រាល់​ព័ត៌​មាន​​ផ្សេង​ៗទៅ​កាន់​លោក Satya Nadella ដែល​ជា​ប្រធាន​ក្រុមហ៊ុន Microsoft​ ។

បណ្តាញ​ប្រព័ន្ធ​​សង្គម ដែល​មាន​គោលដៅ​លើ​អាជីវកម្ម​នេះ មាន​សមាជិក 433លាន​នាក់ និង​បន្ត​កើនឡើង19% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។ មាន​មនុស្ស​ប្រមាណ105លាន​នាក់​ ចូល​មើល​គេហទំព័រ​នេះរៀង​រាល់​ខែ ហើយ 60% នៃ​អ្នក​ប្រើប្រាស់​បាន​ចូល​ទៅ​មើល កម្មវិធី​ដែល​បាន​បង្កើត​ឡើង​ថ្មី​ៗ​ ។

ស្របគ្នា​នេះ​​ដែរ Facebook ធ្លាប់​ចំណាយ19ពាន់​លាន​ដុល្លា​រ សំរាប់​កម្មវិធី WhatsApp នៅ​ពេល​ដែល​កម្មវិធី​នេះ​ មាន​អ្នក​ប្រើ​ប្រាស់450លាន​នាក់ (ចំនួន​ប្រហែល​នឹង​អ្នក​ប្រើប្រាស់LinkedIn) ប៉ុន្តែ​ក្រោយ​ពី​នោះ​មក ចំនួន​អ្នក​ប្រើប្រាស់​បាន​កើន​ច្រើន​ជាង 1ពាន់​លាន​នាក់​ ។