ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​អាវ​និង​ចាក់​ប្រេងម៉ាស៊ីន​លើ​ខ្លួន​ជា​ថ្នូរ​ទូរស័ព្ទ iPhone 5S

7 ឆ្នាំ មុន

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក Dmitry Shilov ជនជាតិ​រុ​ស្ស៊ី និង​មិត្តភក្តិ​២​នាក់​ទៀត បាន​ដើរ​បញ្ចុះបញ្ចូល​ស្ត្រី​ជា​ច្រើន​នាក់​ក្នុង​ក្រុង Krasnoyarsk ប្រទេស​រុ​ស្ស៊ី​ឱ្យ​ដោះ​អាវ​ចេញ​ទុក​តែ​ឈុត​ក្នុង

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក Dmitry Shilov ជនជាតិ​រុ​ស្ស៊ី និង​មិត្តភក្តិ​២​នាក់​ទៀត បាន​ដើរ​បញ្ចុះបញ្ចូល​ស្ត្រី​ជា​ច្រើន​នាក់​ក្នុង​ក្រុង  Krasnoyarsk ប្រទេស​រុ​ស្ស៊ី​ឱ្យ​ដោះ​អាវ​ចេញ​ទុក​តែ​ឈុត​ក្នុង និង​យក​ប្រេងម៉ាស៊ីន​ចាក់​ស្រោច​លើ​ខ្លួន​ជា​ថ្នូរ​នឹង​រង្វាន់ iPhone 5S មួយ​គ្រឿង ។ តាម​រយៈ​ការ​បញ្ចុះបញ្ចូល​នោះ​ស្ត្រី​ជា​ច្រើន​នាក់​បាន​បដិសេធ ប៉ុន្តែ​ចុង​ក្រោយ​ក្រុម​អ្នក​បញ្ចុះបញ្ចូល​បាន​ជួប​នាង  Ksenia ជនជាតិ​រុ​ស្ស៊ី​ស្លៀក​ឈុត​ពណ៌​ខ្មៅ​យល់ព្រម​ធ្វើ​បែប​នោះ ។ ទោះជា​យ៉ាងណា​ក្តី នាង  Ksenia មិន​ហ៊ាន​ដោះ​អាវ​នៅ​តាម​ចិញ្ចើមថ្នល់​ទេ ដោយ​ស្នើ​ដល់​ក្រុមការងារ​នាំ​ទៅ​កន្លែង​ដែល​គ្មាន​មនុស្ស​មើល ។

នាង Ksenia  ដោះ​ស្រោមជើង និង​ឈុត​ខ្មៅ​ចេញ ហើយ​ចាក់​ប្រេងម៉ាស៊ីន​នៅ​លើ​ដងខ្លួន​ពីលើ​ក្បាល​ចុះ​ទៅ​ក្រោម និង​ថតរូប​នៅ​បរិវេណ​ខាង​មុខ​រថយន្ត​របស់​លោក  Shilov។

បន្ទាប់​ពី​នារីក្លាហាន​ធ្វើ​រួច​ហើយ ក្រុមការងារ​យក​ក្រណាត់​ឱ្យ​នាង​ជូត​ខ្លួន និង​ប្រគល់ iPhone តាម​កិច្ចសន្យា ។ នាង Ksenia សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​រង្វាន់​នោះ ។

ក្រុមការងារ​បាន​ថត​វី​ដេ​អូ​ឃ្លី​ប និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​លោក Shilov រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។ ទោះជា​យ៉ាងណា​ក្តី លោក Shilov បាន​ឆ្លើយ​តប​ថា លោក​បាន​ពិនិត្យ​មើល​អត្តសញ្ញាណប័ណ្ណ​របស់​នាង​Ksenia ឃើញ​ថា​នាង​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ និង​បាន​ចុះហត្ថលេខា​យល់ព្រម​ធ្វើ​ដោយ​ពេញចិត្ត ៕