ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​ស្រាត​ត្រៀម​បើក​នៅ​ប្រទេស​ជប៉ុន

7 ឆ្នាំ មុន

AFP ផ្សាយ​ថា ជប៉ុន​ត្រៀម​បើក​ភោជនីយដ្ឋាន​ស្រាត លើក​ដំបូង​នៅ​ក្រុង​តូ​ក្យូ ។ មាន​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​អតិថិជន ដូច​ជា​កំណត់​ឱ្យ​អ្នក​ធាត់​ត្រូវ​ថ្លឹង​ទម្ងន់ ហើយ​បើ​ធាត់​លើស​កំណត់​មិន​អនុញ្ញាត​ឱ្យ​ចូល​ទេ ។

ក្រោយ​ពី​ភោជនីយដ្ឋាន​ស្រាត​បើក​នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស និង​នៅ​ក្រុង​ម៉េ​ល​ប៊​ន ប្រទេស​អូស្ត្រាលី រួច​មក​ហើយ​ភោជនីយដ្ឋាន «The  Amrita » របស់​ជប៉ុន ក៏​ត្រៀម​បើក​ដែរ តែ​កំណត់​ទទួល​ចំពោះ​អតិថិជន​អាយុ​ពី​១៨​ឆ្នាំ​ដល់​៦០​ឆ្នាំ​ប៉ុណ្ណោះ ។ «The   Amrita» ជា​ភោជនីយដ្ឋាន​ស្រាត​ដ៏​ចម្លែក​ដោយ​អតិថិជន​ត្រូវ​ស្រាត​សម្លៀក​បំពាក់​ចេញ ហើយ​ស្លៀកខោ​ក្រដាស​ដែល​ហាង​ត្រៀម​ទុក​ជូន ។

ភោជនីយដ្ឋាន​នោះ​កំណត់​បើក​សាខា​ដំបូង​ក្នុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ។ អតិថិជន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​ត្រូវ​រក្សា​ទុក​ទូរស័ព្ទ​ដែល​បិទ​សំឡេង​រោទ៍ និង​ម៉ាស៊ីន​ថត​នៅ​ក្នុង​ប្រអប់​លើ​តុ​ដែល​ហាង​រៀបចំ​ជូន ។

ចូល​ភោជនីយដ្ឋាន​ស្រាត​ភ្ញៀវ​ម្នាក់​ត្រូវ​បង់​៨០.០០០​យ៉េន ឬ​៧០០​ដុល្លារ រួម​ទាំង​បាន​ទស្សន​របាំ​សម្តែង​ដោយ​តារា​បង្ហាញ​ម៉ូ​ដ​បុរស​។ ប្រសិនបើ​ត្រូវការ​តែ​ទទួលទាន​អាហារ​មិន​ទស្សនាការ​សម្តែង​របាំ​បង់​តែ​ពី​១៥០​ដុល្លារ ទៅ​២៥០​ដុល្លារ​ប៉ុណ្ណោះ ៕