ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Intel ផ្គត់ផ្គង់​បន្ទះ​ឈី​ប​សម្រាប់ iPhone

7 ឆ្នាំ មុន

សារព័ត៌មាន Bloomberg រាយការណ៍​ថា Apple នឹង​ជ្រើសរើស​យក​ក្រុមហ៊ុន Intel ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​សម្រាប់ iPhone 7 ។ ចំណែក​ក្រុមហ៊ុន​ចែកចាយ​បន្ត AT&T និង​បណ្តា​ក្រុមហ៊ុន​ផ្សេង​ទៀត​នឹង​ទទួល​បន្ទះ​ឈី​ប​ពី​ក្រុមហ៊ុន

សារព័ត៌មាន Bloomberg រាយការណ៍​ថា Apple នឹង​ជ្រើសរើស​យក​ក្រុមហ៊ុន Intel ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​សម្រាប់ iPhone 7 ។ ចំណែក​ក្រុមហ៊ុន​ចែកចាយ​បន្ត AT&T និង​បណ្តា​ក្រុមហ៊ុន​ផ្សេង​ទៀត​នឹង​ទទួល​បន្ទះ​ឈី​ប​ពី​ក្រុមហ៊ុន Intel ដូច​គ្នា ពោល​គឺ​ជំនួស​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Qualcomm តែ​ម្តង ។ តែ​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Qualcomm នៅ​តែ​រក្សា​ដដែល​ក្នុង​ប្រទេស​ចិន ។ ចំណែក iPhone នៅ​ទីផ្សារ​ចិន​នៅ​តែ​ប្រើប្រាស់​ឈី​ប​ពី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​សាន់ ឌី​អា​ហ្គូ ដដែល ។

នេះ​គឺជា​ប្រភព​ព័ត៌មាន​ដែល​បង្ហាញ​ពី​ប្រភព​ផ្ទៃក្នុង​របស់​ឧស្សាហកម្ម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ វត្តមាន​របស់​ក្រុមហ៊ុន Intel ក្នុង​ទីផ្សារ​បន្ទះ​ឈី​ប​ទូរស័ព្ទ​បាន​ក្លាយជា​ផ្នែក​មួយ​បន្ទាប់បន្សំ ខណៈ​វត្តមាន​របស់​ក្រុមហ៊ុន​មួ​យ​នេះ​បាន​ជោគជ័យ​ខ្លាំង​ក្នុង​ទីផ្សារ​ឡេ​ប​ថប ។

គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Apple កំពុង​ស្វះ​ស្វែងរក​ដៃគូរ​សហការ​ផលិត iPhone 7 ដោយ​ស្ថិត​ក្នុង​ភាព​លម្អិត​ច្បាស់លាស់​ពី​សមត្ថភាព និង​ការ​ច្នៃប្រឌិត​ខ្ពស់​លើ​ស៊េរី​ទូរស័ព្ទ​ចុង​ក្រោយ​នេះ ។ កាលពី​ប៉ុន្មាន​ខែ​មុន​ក្រុមហ៊ុន​បាន​រក​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ឱ្យ​ជួយ​ផ្គត់ផ្គង់​អេ​ក្រង់​ប្រភេទ OLED ១០០​លាន​បន្ទះ​ផង​ដែរ ៕