ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ​ពង្រឹង​សុវត្ថិភាព​សុខាភិបាល ​ដើម្បី​ស្វាគមន៍អ្នកទេសចរ​ដើរ​លេង​ឆ្លង​ឆ្នាំ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ អាជ្ញាធរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​កំពុង​ផ្សព្វផ្សាយ​ដល់​អាជីវករ​លក់ដូរ ម្ចាស់​អាហារ​ដ្ឋា​ន និង​ម្ចាស់​ហាង​ខារ៉ាអូខេ នៅ​តំបន់​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ អំពី​ការ​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ…

ខេត្តកណ្តាល​ ៖ អាជ្ញាធរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​កំពុង​ផ្សព្វផ្សាយ​ដល់​អាជីវករ​លក់ដូរ ម្ចាស់​អាហារ​ដ្ឋា​ន និង​ម្ចាស់​ហាង​ខារ៉ាអូខេ នៅ​តំបន់​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ អំពី​ការ​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ ​និង ​៣​កុំ ដើម្បី​ជា​ការ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល នា​ពេល​ខាង​មុខ​ ។

លោក​ ពៅ គឹមលី អភិបាលរង​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​លោក​បាន​កំពុងណែនាំ ដល់​អាជីវករ​ទាំងអស់​ឲ្យ​គោរព​ឲ្យ​បាន​នូវ​វិធានការ​សុវត្ថិភាព​សុខាភិបាល​ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព ជូន​ពលរដ្ឋ​ដែល​ត្រូវ​ដើរ​កម្សាន្ត​នៅ​ពេល​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ​ ។

លោក​លើក​ទ្បើ​ង​ថា ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បើក​ប្រទេស​ទ្បើ​ង​វិញ​នេះ ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​បាន​ចេញ​ដើរ​កម្សាន្ត​ក្នុង​ទូ​ទាំ​ប្រទេស​កាន់តែ​ច្រើន​ទ្បើ​ង​ៗ និយាយ​រួម​និង​និយាយ​ដោយ​ទ្បែ​ក​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​គួ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ ។

​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល យើង​រំពឹង​ថា ​នឹង​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​កៀនស្វាយ ដូច្នេះ​យើង​ត្រូវ​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​អនាម័យ សុវត្ថិភាព ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​យើង​បាន​សប្បាយ​រីករាយ​ដោយ​គ្មាន​ការ​បារម្ភ​ ។ អាជ្ញាធរ​បាន​បញ្ជាក់ ​។

លោក​ ពៅ គឹ​ម​លី បាន​ឲ្យ​ដឹង​ថា ការ​ពង្រឹង​វិធានការ​សុវត្ថិភាព​សុខាភិបាល អាជ្ញាធរ​បាន​ណែនាំ ដល់​កន្លែង​លក់ដូរ ត្រូវ​មាន​អាល់កុល ជែ​ល ឧបករណ៍​វាស់​កម្តៅ រួម​ទាំង​ត្រួតពិនិត្យ​ការ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត ឲ្យ​ហ្មត់ចត់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ